វិភាគចំនុចខ្លាំង ចំនុចខ្សោយ

ភាគ ទាំង ២៩ រួមាន ៖ 29/28 /27/ 26/25/24 /23/22/21/20/19/18/17/16/15 /14 /13/12/11/10//8/7///4/3//1
ជំពូកទាំង ១៣ រូមមាន៖  👉  👉  II👉 III👉 -IV👉 -V👉 -VI👉 -VII👉 -VIII👉 -IX👉 -X👉 -XI👉 -XII👉 -XIII 👉  
Weak Points and Strong/ Illusion and Reality/ Vacuity and Substance/ Weaknesses and Strengths/ (Chinese: 虛實,虚实)

  1. . Sun Tzu said: Whoever is first in the field and awaits the coming of the enemy, will be fresh for the fight; whoever is second in the field and has to hasten to battle will arrive exhausted. ស៊ុន អ៊ូ ចែងថា ស៊ុន អ៊ូ ចែងថា៖ កំលាំងណាទៅដល់សមរភូមិបានមុន ហើយត្រៀមរង់ចាំខ្មាំងទៅដល់ គេនឹងប្រយុទ្ធបានល្អ។ កំលាំងខាងណាទៅដល់សមរភូមិក្រោយ ប្រញាប់ប្រញាល់ ត្រហេបត្រហបទៅសមរភូមិទាំងតក់ក្រហល់ គេនឹងមានការហេវហត់។
  2. . Therefore the clever combatant imposes his will on the enemy, but does not allow the enemy's will to be imposed on him ស៊ុន អ៊ូ ចែងថា .ដូច្នេះ ត្រូវមានឆន្ទះថាយកឈ្នះខ្មាំងឲ្យបានមុន កុំឲ្យខ្មាំងមកគ្របយើង--(វាយមុន មានឪកាសឈ្នះច្រើន)។
  3.  By holding out advantages to him, he can cause the enemy to approach of his own accord; or, by inflicting damage, he can make it impossible for the enemy to draw near. ស៊ុន អ៊ូ ចែងថា ប្រើឪកាសវាយប្រហារមុន បែបនេះខ្មាំងមានតែអាចរត់បកចូលបន្ទាយវិញ ខ្មាំងរងការខូចខាត នឹងសឹងគ្មានឪកាសតបតវិញផង។
  4.  If the enemy is taking his ease, he can harass him; if well supplied with food, he can starve him out; if quietly encamped, he can force him to move. ស៊ុន អ៊ូ ចែងថា .បើខ្មាំងវាដេកសម្រាក ធ្វើកុំឲ្យវាបានសម្រាក បើខ្មាំងមានស្បៀង ធ្វើឲ្យវាដាច់ស្បៀង បើខ្មាំងវានៅក្នុងជំរុំ​ ដេញវាចេញក្រៅជំរុំ។
  5. Appear at points which the enemy must hasten to defend; march swiftly to places where you are not expected. ស៊ុន អ៊ូ ចែងថា .បើចំនុចណាខ្មាំងវាប្រឹងខំប្រញាប់ចេញទៅការពារ យើងទៅវ៉ៃកន្លែងណាដែលថា​បើយើងជាខ្មាំងក៍មិននឹងស្មានដល់។
  6.  An army may march great distances without distress, if it marches through country where the enemy is not. ស៊ុន អ៊ូ ចែងថា ទ័ពអាចចល័តបានរាប់សិបគីឡូមែត្រ គ្មានព្រួយ បើគ្មានឧបសគ្គរារាំង តែបើចល័ត​លើសមរភូមិ គឺមិនអាចទៅរួចទេ។
  7. You can be sure of succeeding in your attacks if you only attack places which are undefended.You can ensure the safety of your defense if you only hold positions that cannot be attacked. ស៊ុន អ៊ូ ចែងថា ប្រាកដណាស់ កំលាំងយើងអាចមាន ជ័យ បើសិនជាយើងវ៉ៃគោលដៅណា ដែលខ្មាំងវាមិនបានការពារ។ កំលាំងយើងក៍ប្រាកដដែរថា មានសុវត្ថិភាព បើសិនជាយើង ចាប់យកទីតាំងទាំងឡាយណា ដែលខ្មាំងមិនអាចវាយប្រហារបាន។
  8. Hence that general is skillful in attack whose opponent does not know what to defend; and he is skillful in defense whose opponent does not know what to attack. ស៊ុន អ៊ូ ចែងថា ដូច្នេះបានជាមេទ័ពខ្លាំង មានជំនាញក្នុងការវាយប្រហារ គឺវាយទៅលើខ្មាំងណាដែល​​មិន ដឹងថាត្រូវការពារអ្វី ចំណែកទ័ពជំនាញខាងការពារ គឺវាយទៅលើខ្មាំងណា ដែលមិនដឹងថា ត្រូវវាយប្រហារអ្វី។
  9. O divine art of subtlety and secrecy! Through you we learn to be invisible, through you inaudible; and hence we can hold the enemy's fate in our hands. ស៊ុន អ៊ូ ចែងថា អូ ក្បូនសឹកទេវតា គឺច្បាស់លាស់ និង អាថ៍កំបាំង! ទ័ពយើងអាចរៀនបំបាំងកាយ  អាចរៀនមិនឲ្យគេស្តាប់ឮសម្លេងបាន បើបែបនេះគឺ វាសនាកំលាំងខ្មាំង ស្ថិតក្នុងកណ្តាប់ដៃយើង។
  10. You may advance and be absolutely irresistible, if you make for the enemy's weak points; you may retire and be safe from pursuit if your movements are more rapid than those of the enemy. ស៊ុន អ៊ូ ចែងថា កំលាំងទ័ពត្រូវរុលទៅមុខរហូត នឹងមិនត្រូវរារែកជាដាច់ខាត បើវាយឲ្យខ្មាំងខ្សោយ​ហើយ យើងត្រូវដកទ័ពភ្លាម ហើយដើម្បីមានសុវត្ថិភាពពេល វាយដកថយនោះ គឺកំលាំងយើងត្រូវតែរហ័សលឿនជាងកំលាំងខ្មាំង។
  11.  If we wish to fight, the enemy can be forced to an engagement even though he be sheltered behind a high rampart and a deep ditch. All we need do is attack some other place that he will be obliged to relieve. ស៊ុន អ៊ូ ចែងថា បើយើងចង់ច្បាំង ត្រូវបង្ខំកំលាំងខ្មាំងចេញពីរូង ចេញពីលេណដ្ឋាន បើវាមិនចេញ យើងទៅវ៉ៃកន្លែងផ្សេង ឲ្យវាដកទ័ពជួយគ្នាវា។
  12.  If we do not wish to fight, we can prevent the enemy from engaging us even though the lines of our encampment be merely traced out on the ground. All we need do is to throw something odd and unaccountable in his way.ស៊ុន អ៊ូ ចែងថា .បើយើងមិនចង់ច្បាំង យើងអាចការពារកុំឲ្យខ្មាំងដឹង គឺវាយជំរុំចោលរាបដល់ដី។ យើងអាចធ្វើអ្វីមួយចំឡែក ដែលសត្រូវកម្រជួប-- (យួនខាងជើងទុកតែក្មេងៗ ចាស់​ជរា ស្រី្តចាស់ៗ ក្នុងភូមិ ក្រុមប្រុសៗគេចខ្លួនអស់ ទ័ពអាមេរិកក៍ដកថយពីភូមិទៅវិញ)
  13. By discovering the enemy's dispositions and remaining invisible ourselves, we can keep our forces concentrated, while the enemy's must be divided. ស៊ុន អ៊ូ ចែងថា ច្បាមជាប់ថាខ្មាំងនឹងចល័តទៅកន្លែងណា ខាងទ័ពយើងលាក់ការឲ្យជិត បែបនេះ កំលាំងយើងផ្តុំបានល្អ ខណះកំលាំងខ្មាំងត្រូវតែ បែងចែក។
  14. We can form a single united body, while the enemy must split up into fractions. Hence there will be a whole pitted against separate parts of a whole, which means that we shall be many to the enemy's few.ស៊ុន អ៊ូ ចែងថា  យើងអាចប្រជុំកំលាំង/ផ្តុំកំលាំង ​ខណៈខ្មាំងត្រូវបែងចែកកំលាំងជាច្រើនចំរៀក បែបនេះគឺដូចជា ជានំក្រូចមួយទាំងមូល វ៉ៃ ជាមួយនឹងចំរៀកជាច្រើននៃនំក្រូច ក្នុងន័យនេះគឺថា យើងមានកំលាំងច្រើន ជាងកំលាំងសត្រូវតែ២ឬ៣នាក់។
  15. And if we are able thus to attack an inferior force with a superior one, our opponents will be in dire straits. ស៊ុន អ៊ូ ចែងថា បើកំលាំងយើងផ្តុំ វាយទៅលើកំលាំងខ្មាំងដែលនៅរាយប៉ាយគ្នា គឺមានន័យថា កំលាំងយើង ខ្លី ខ្លឹម ខ្លាំង (ខ៣)
  16.  The spot where we intend to fight must not be made known; for then the enemy will have to prepare against a possible attack at several different points; and his forces being thus distributed in many directions, the numbers we shall have to face at any given point will be proportionately few. ស៊ុន អ៊ូ ចែងថា  ចំណុចដែលកំលាំងយើងត្រូវវ៉ៃ ត្រូវតែស​ម្ងាត់ ព្រោះបើខ្មាំងវាដឹង វានឹងត្រៀម ចាំទប់ទល់តាមចំនុចសំខាន់ៗជាច្រើនមុខព្រួញ កំលាំងខ្មាំងនឹងចែកជាច្រើនទិស ហើយកំលាំងយើងដែលយកទៅដាក់តាមចំណុចបានកំណត់ ទៅជាមានចំនួនអត្រាតិចជាង កំលាំងខាងខ្មាំង។
  17.  For should the enemy strengthen his van, he will weaken his rear; should he strengthen his rear, he will weaken his van; should he strengthen his left, he will weaken his right; should he strengthen his right, he will weaken his left. If he sends reinforcements everywhere, he will everywhere be weak. ស៊ុន អ៊ូ ចែងថា ទ័ពខ្មាំង បើវាខ្លាំងខាងមុខ ប្រាកដជាខ្សោយខាងក្រោយ បើខ្លាំងជួរក្រោយ ប្រាកដជាខ្សោយស្លាបឆ្វេង ខ្សោយស្លាបស្តាំង ប្រាកដជាវាពង្រឹងស្លាបឆ្វេង បើខ្លាំងវាពង្រឹងកំលាំងយកកំលាំងជំនួយមកដាក់គ្រប់ទិស នោះខ្មាំងនឹងខ្សោយគ្រប់ទិសដែរ។
  18. Numerical weakness comes from having to prepare against possible attacks; numerical strength, from compelling our adversary to make these preparations against us. ស៊ុន អ៊ូ ចែងថា កំលាំងទ័ពខ្សោយ ចុះថយចំនួនតួរលេខ នៅទីតាំងមួយ ដោយសារការដាក់កំលាំង ការពារតាមគោលដៅចំនួនច្រើន កំលាំងទ័ពខ្លាំង(តួរលេខច្រើន) ដោយសារ ខ្មាំងវាដកកំលាំងចេញពីគោលដៅត្រូវការពារ មកត្រៀមទប់ទល់កំលាំងយើង។
  19.  Knowing the place and the time of the coming battle, we may concentrate from the greatest distances in order to fight. ស៊ុន អ៊ូ ចែងថា ដឹងសមរភូមិថានឹងត្រូវច្បាំង ដឹងពេលវេលាថានឹងត្រូវច្បាំង កំលាំងយើងអាចចល័ត​មកប្រមូលផ្តុំ ពីទីឆ្ងាយៗ បានទាន់ពេលវេលាច្បាំង។
  20. But if neither time nor place be known, then the left wing will be impotent to succor the right, the right equally impotent to succor the left, the van unable to relieve the rear, or the rear to support the van. How much more so if the furthest portions of the army are anything under a hundred LI apart, and even the nearest are separated by several LI! ស៊ុន អ៊ូ ចែងថា តែ បើយើងមិនដឹងទីតាំង មិនដឹងពេលវេលា ពេលនោះ ស្លាបឆ្វេងមិនអាចជួយ ស្លាបស្តាំ ខាងស្លាបស្តាំងដូចគ្នា មិនអាចជួយស្លាបឆ្វេង ខាងក្រោយមិនអាចជួយខាងមុខ ខាងមុខក៍មិនអាចជួយខាងក្រោយ ។ តើអាចនឹងដោះស្រាយបែបណា បើសិនជា កំលាំងយើងស្ថិតនៅរាប់សិបគីឡូម៉ែត្រពីចំនុចនោះ ឬ កំលាំងនៅជិត តែត្រូវកាត់ផ្តាច់​ដោយកំលាំងខ្មាំង!
  21. Though according to my estimate the soldiers of Yueh exceed our own in number, that shall advantage them nothing in the matter of victory. I say then that victory can be achieved. ស៊ុន អ៊ូ ចែងថា បើតាមតួរយើងប៉ាន់ស្មាន ចំនួនទាហានខ្មាំង មានច្រើនជាងចំនួនទាហានយើង មែន គុណសម្បតិ្តមួយនេះ មិនអាចនាំជោគជ័យឲ្យខ្មាំងទាំងស្រុង យើងអាចរកផ្លូវ ផ្សេងដើម្បីយកឈ្នះខ្មាំង។
  22.  Though the enemy be stronger in numbers, we may prevent him from fighting. Scheme so as to discover his plans and the likelihood of their success. ស៊ុន អ៊ូ ចែងថា ដូច្នេះ បើកំលាំងសត្រូវមានច្រើនជាងកំលាំងយើង យើងត្រូវការពារកុំឪ្យខ្មាំង វាយយើងកើត។ យើងត្រូវច្បាមចាប់ផែនការវា និងរកចំណុចណាដែលអាចយកឈ្នះវាបាន (ផ្តាច់ស្បៀង ផ្តាច់ផ្លូវ..)។
  23. Rouse him, and learn the principle of his activity or inactivity. Force him to reveal himself, so as to find out his vulnerable spots. ស៊ុន អ៊ូ ចែងថា  ត្រូវឆ្កឹះឆ្កៀលវា មើលវាខ្លាំងច្រកណា ខ្សោយច្រកណា។ ប្រើកំលាំងបង្ខំវា ឲ្យវាលេចចេញដោយខ្លួនវា តើវាខ្សោយចំណុចណា។
  24. Carefully compare the opposing army with your own, so that you may know where strength is superabundant and where it is deficient. ស៊ុន អ៊ូ ចែងថា ប្រៀបធៀបកំលាំងទ័ពខ្មាំង ជាមួយកំលាំងទ័ពយើង ដោយយកចិត្តទុកដាក់បំផុត ដូច្នេះ យើងអាចដឹងថា ខ្សោយចំណុចណាកែមិនបាន ខ្សោយចំណុចណាអាចកែប្រែបាន។
  25. ស៊ុន អ៊ូ ចែងថា In making tactical dispositions, the highest pitch you can attain is to conceal them; conceal your dispositions, and you will be safe from the prying of the subtlest spies, from the machinations of the wisest brains. ស៊ុន អ៊ូ ចែងថា . ក្នុងកល្បយុទ្ធនៃយុទ្ធដំណើរចល័តទីតាំងទ័ព ត្រូវប្រឹងលាក់ការណ៍ខ្ពស់ កុំឲ្យមាន សម្លេង បែបនេះ កំលាំងយើងមានសុវត្ថិភាពពីក្រុមចារកម្មខ្មាំង ពីក្រុមដែលគេ ចាំឃ្លាំមើល។
  26. How victory may be produced for them out of the enemy's own tactics--that is what the multitude cannot comprehend. ស៊ុន អ៊ូ ចែងថា  ឈ្នះខ្មាំងបាន ទាល់តែយើងដឹងពីកល្បយុទ្ធខ្មាំង-- បែបនេះ មនុស្សធម្មតាទូទៅ គេមិនដឹង។
  27.  All men can see the tactics whereby I conquer, but what none can see is the strategy out of which victory is evolved. ស៊ុន អ៊ូ ចែងថា កំលាំងទាំងអស់អាចឃើញពីការប្រើកល្បយុទ្ធនេះ តែគ្មាននណាគេដឹងថា យុទ្ធសាស្រ្តអ្វី  ដែលឈានដល់ការឈ្នះនៅថ្ងៃនេះ--អត់ដឹងថាកល្បយុទ្ធថ្ងៃក្រោយគេនឹងធ្វើ្វអ្វី។
  28. Do not repeat the tactics which have gained you one victory, but let your methods be regulated by the infinite variety of circumstances.ស៊ុន អ៊ូ ចែងថា កុំប្រើកល្បយុទ្ធដដែលៗ ដែលធ្លាប់ទទួលបានជោគជ័យរួចមកហើយ តែត្រូវប្រើ កល្បយុទ្ធថ្មីៗជាប្រចាំ អាស្រ័យតាមសភាពការណ៍ជាក់ស្តែង
  29. Military tactics are like unto water; for water in its natural course runs away from high places and hastens downwards ស៊ុន អ៊ូ ចែងថា .ការប្រើកល្បយុទ្ធយោធាគឺដូចជាទឹកហូរធ្លាក់ចុះ​ ដូចជាទឹកហូរពីពីទីខ្ពស់ ធ្លាក់ចុះយ៉ាងគំហក់ទៅទីទាប។
  30.  So in war, the way is to avoid what is strong and to strike at what is weak. ស៊ុន អ៊ូ ចែងថា  ក្នុងសង្រ្គាម វិធីដែលត្រូវជៀងវាងគឺ កុំវាយបើគេខ្លាំង និងត្រូវវាយ បើគេខ្សោយ (ពងមាន់ កុំជល់នឹងថ្ម)
  31. Water shapes its course according to the nature of the ground over which it flows; the soldier works out his victory in relation to the foe whom he is facing. ស៊ុន អ៊ូ ចែងថា ទឹកហូរមានរាងដូចជា រាងសណ្ឋានដី ជាទាហានយកឈ្នះខ្មាំង ត្រូវសម្របជាមួយនឹងស្ថានភាពខ្មាំងជាក់ស្តែង--ទឹកហូរវាងជុំវិញដុំថ្ម មិនអាចហូរបុកឲ្យរមៀល​ដុំថ្ម ទាហានត្រូវមើលចំណុចណាដែលខ្មាំងខ្សោយ
  32. Therefore, just as water retains no constant shape, so in warfare there are no constant conditions.ស៊ុន អ៊ូ ចែងថា  ដូច្នេះ ទ័ពត្រូវធ្វើដូចជាទឹក គឺគ្មានរាងពិតប្រាកដដូចដុំថ្ម ក្នុងសង្រ្គាមក៍គ្មាន ស្ថានភាពសឹកថេរដូចៗគ្នាជារហូតដែរ។
  33.  He who can modify his tactics in relation to his opponent and thereby succeed in winning, may be called a heaven-born captain.ស៊ុន អ៊ូ ចែងថា  មេទ័ពណាអាចកែប្រែកល្បយុទ្ធនេះសម្របតាមស្ថានភាពជាក់ស្តែងទ័ពខ្មាំង គឺនឹងមានជ័យជំនៈ គេអាចនឹងហៅជននេះថាជា មេទ័ពទេវតា។
  34. The five elements (water, fire, wood, metal, earth) are not always equally predominant; the four seasons make way for each other in turn. There are short days and long; the moon has its periods of waning and waxing. ស៊ុន អ៊ូ ចែងថា ក្នុងបណ្តាធាតុទាំង០៥ (ធាតុទឹក ធាតុភ្លើង ធាតុឈើ ធាតុដែក និង ធាតុដី) មិនដែលមានកំលាំងថាមពលដូចៗគ្នាទេ រដូវកាលទាំង០៤​រុញបន្តផ្លាស់វេនគ្នា។ មានថ្ងៃខ្លះវែង មានថ្ងៃខ្លះខ្លី ព្រះច័ន្ទក៍មានពេលធំ មានពេលខ្លះតូច ដែរ--​យុទ្ធសាស្រ្ត កល្បយុទ្ធត្រូវប្រែប្រូលតាមស្ថានភាពជាក់ស្តែង


No comments:

Post a Comment