Showing posts with label សេចក្តីផ្តើម ទំនាក់ទំនងអន្តរជាតិ. Show all posts
Showing posts with label សេចក្តីផ្តើម ទំនាក់ទំនងអន្តរជាតិ. Show all posts

Friday, March 25, 2016

សេចក្តីផ្តើមនៃការសិក្សាទំនាក់ទំនងអន្តរជាតិ

ឯកឧត្តម ខៀវ ថាវិកា    រៀបចំ និងកត់ត្រាដោយ វេជ្ជ.ម៉ម ដាត្ថារ៉ា
មេរៀនទី ១ 
ទំនាក់ទំនងអន្តរជាតិ
សេចក្តីផ្តើមនៃការសិក្សាទំនាក់ទំនងអន្តរជាតិ
I-និយមន័យ
ក.និយមន័យនៃពាក្យទំនាក់ទំនងអន្តរជាតិ

ទំនាក់ទំនងអន្តរជាតិ ជាផ្នែកមួយនៃមុខវិទ្យាវិទ្យាសាស្រ្តនយោបាយ  ដែលសិក្សាទៅលើទំរង់ និងរចនាសម្ព័ន្ធនៃទំនាក់ទំនងរដ្ឋ និងរដ្ឋ និងនយោបាយការបរទេសរបស់រដ្ឋទាំងអស់ក្នុងពិភពលោក បច្ចុប្បន្នមានរដ្ឋចំនួន ១៩៤ រដ្ឋ ។

ការសិក្សាពីនយោបាយការបរទេស  អំពីរដ្ឋនានា   បង្ហាញឱ្យឃើញថាលទ្ធផលចេញមកពីទំនាក់ទំនងអន្តរជាតិ គឺកត្តាអធិបតេយ្យ ដែលជាខែលនៃទំនាក់ទំនងអន្តរជាតិរវាងរដ្ឋ និងរដ្ឋ ។
ឧទាហរណ៍ ៖  ទំនាស់ការទូតរវាងសហរដ្ឋអាមេរិក និងសហព័ន្ធរុស្សី ក្នុងដើមឆ្នាំ២០១៣ ហៅថា Magniski Law ។

ខ-ទំនាក់ទំនងអន្តរជាតិ
ទំនាក់ទំនងអន្តរជាតិ ត្រូវផ្សារភ្ជាប់ជាមួយនឹងការអនុវត្តនីតិអន្តរជាតិសាធារណៈរបស់រដ្ឋនីមួយៗ ។
ឧទាហរណ៍  ៖ រដ្ឋទាំងឡាយមានកាតព្វកិច្ច ត្រូវតែគោរពសាលក្រមតុលាការអន្តរជាតិ ( Internationa Court of Justice ICJ )និងសាលក្រមតុលាការព្រហ្មទណ្ឌអន្តរជាតិ (International Criminal Court  ICC )

គ-យុត្តាធិការ  ( Jurisdiction )
គ.១.អំពីតុលាការអន្តរជាតិ ( Internationa Court of Justice ICJ )
• បង្កើតឡើងក្នុងឆ្នាំ១៩៤៥
• មានរដ្ឋជាសមាជិកចំនួន ១៩៣
• ទីស្នាក់ការនៅទីក្រុងឡាអេ ប្រទេស ហូឡង់
• សមាសភាពចៅក្រមមានចំនួន ១៥ នាក់ មានអណ្ណតិ្ត ៩ ឆ្នាំ
• បង្កើតឡើងយោងតាមធម្មនុញ្ញាសហប្រជាជាតិ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៤៥ នៅ ទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ ( បញ្ជាក់ថា ធម្មនុញ្ញាសហប្រជាជាតិចូលជាធរមាននៅ ថ្ងៃ ទី២៤ តុលា ឆ្នាំ១៩៤៥ ដែលជាថ្ងៃបង្កើតអង្គការសហប្រជាជាតិ)

គ.២.តុលាការព្រហ្មទណ្ឌអន្តរជាតិ (Internationa Criminal Court  ICC )
• បង្កើតឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៧
• ចូលជាធរមាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០២
• មានរដ្ឋជាសមាជិកចំនួន ១២១
• ទីស្នាក់ការនៅទីក្រុងឡាអេ ប្រទេសហូឡង់
• ភាសាផ្លូវការ អង់គ្លេស និងបារាំង ( ភាសា ៦ ទៀត គឺ អង់គ្លេស បារាំង អារ៉ាប់ ចិន រុស្សី អេស្ប៉ាញ )
សកម្មភាពនានារបស់តុលាការនេះអាចដំណើរការទៅបាន គឺដោយសារការបង់ វិភាគទានពីរដ្ឋជាសមាជិក។

គ.៣.ភាពដូចគ្នារវាងតុលាការអន្តរជាតិ ( Internationa Court of Justice ICJ )
  និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (Internationa Criminal Court  ICC )
• ជាតុលាការពិភពលោក ដែលអនុវត្តច្បាប់មនុស្សជាតិ និងច្បាប់សិទ្ធិមនុស្ស
• តុលាការអន្តរជាតិ ( Internationa Court of Justice ICJ ) និងតុលាការព្រហ្ម
ទណ្ឌអន្តរជាតិ (Internationa Criminal Court  ICC ) ធ្វើកិច្ចសហប្រតិបត្តិការ រវាងរដ្ឋ និងរដ្ឋ ដើម្បីសំរេចនីតិវិធីជំនុំជំរះអធិករ។

គ.៤.ភាពខុសគ្នារវាងតុលាការអន្តរជាតិ ( Internationa Court of Justice ICJ ) និង
        តុលាការព្រហ្មទណ្ឌអន្តរជាតិ (Internationa Criminal Court  ICC )
• តុលាការអន្តរជាតិ ( Internationa Court of Justice ICJ )
ជំនុំជំរះក្តី ( អធិករ ) តែរវាងរដ្ឋ និងរដ្ឋ
• តុលាការអន្តរជាតិ ( Internationa Court of Justice ICJ ) គ្មានយុត្តធិការ (អំណាចផ្លូវច្បាប់ ) ទៅលើរូបវន្តបុគ្គល ឬនីតិបុគ្គលបានទេ
• តុលាការអន្តរជាតិ ( Internationa Court of Justice ICJ ) គឺជាស្ថាប័នយុត្តិធម៌ អចិន្រ្តៃយ៍របស់អង្គការសហប្រជាជាតិ
• តុលាការព្រហ្មទណ្ឌអន្តរជាតិ (Internationa Criminal Court  ICC )មិនមែនជា
ស្ថាប័នយុត្តិធម៌អចិន្រ្តៃយ៍របស់អង្គការសហប្រជាជាតិទេ
• តុលាការព្រហ្មទណ្ឌអន្តរជាតិ(Internationa Criminal Court ICC)មានយុត្តាធិការ
ទៅលើបុគ្គលទាំងឡាយដែលប្រព្រឹត្តិនូវអំពើដែលនីតិអន្តរជាតិហាមប្រាម ដូចជា ៖
o ឧក្រឹដ្ឋកម្មប្រល័យពូជសាសន៍ (Genocide )
o ឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិ (Crimes Orgainst Humanity )
o ឧក្រឹដ្ឋកម្មសង្រ្គាម និងឧក្រឹដ្ឋកម្មនៃអំពើឈ្លានពាន
ឧក្រឹដ្ឋកម្មទាំងនេះ គេឱ្យឈ្មោះថាឧក្រឹដ្ឋកម្មអន្តរជាតិ ដែលជាទូទៅបង្កឡើង ដោយ
អ្នកដឹកនាំរដ្ឋតាមរយៈការបង្កើតច្បាប់។
ឧទាហរណ៍ ៖ លោក ហ៊ីសត្លែរ ដើម្បីសំលាប់ជនជាតិ Israel ចំនួន ៦ លាននាក់ ក្នុងទ្វីប អឺរ៉ុប ពីឆ្នាំ១៩៣៨ - ១៩៤៥ ដែលមានឈ្មោះថា “ ច្បាប់កំទេចជនជាតិ ជ្វីស ដែលត្រូវ បាន ដាក់ឆ្លងសភាអាល្លឺម៉ង់ “។
ឧទាហរណ៍ ៖ មេដឹកនាំខ្មែរក្រហម បានរៀបចំគោលការណ៍នៅថ្ងៃទី២០ ខែ ឧសភា ឆ្នាំ ១៩៧៥ ដើម្បីសំលាប់ប្រជាពលរដ្ឋខ្មែរ នាយទាហាន មន្រ្តីរដ្ឋការ និងប្រជាជន ដែលជាមុខ សញ្ញាសត្រូវបដិវត្តន៍។


II-មុខវិជ្ជាដែលសិក្សាទៅលើតួអង្គសំខាន់ៗ នៅក្នុងសហគមន៍អន្តរជាតិ ( International Community IC )

ក.រដ្ឋ (State )
ខ.អង្គការអន្តរជាតិនានា និងបណ្តាអង្គការមិនមែនរដ្ឋភិបាល (International Organization And NGO-Non Governmental Organization )  )

គ.ក្រុមហ៊ុនសាជីវកម្មអន្តរជាតិធំនានា

ឃ.នៅក្នុងករណីខ្លះ បុគ្គលមួយចំនួនក៏មានតួនាទីសំខាន់ផងដែរ នៅក្នុង ទំនាក់ទំនងអន្តរជាតិ

III-អន្តរាគមន៍ និងទំនាក់ទំនងអន្តរជាតិ
អន្តរាគមន៍ដោយកំលាំងយោធាក្នុងរដ្ឋអធិបតេយ្យមួយ ដូចជា ៖
• អន្តរាគមន៍របស់អតិតកងទ័ពសហភាពសូវៀតនៅក្នុងប្រទេសអាប់ហ្គានីស្ថាន ដើម្បីជួយទ្រទ្រង់បដិវត្តន៍ខែមេសា របស់លោក Babrak Kamal ១៩៧៩ ដើម្បីផ្តួលរំលំរបប  Moujahadine
• អន្តរាគមន៍របស់កងទ័ពវៀតណាមនៅក្នុងប្រទេសកម្ពុជា ឆ្នាំ១៩៧៩ ដើម្បីផ្តួលរំលំរបបខ្មែរក្រហម
• អន្តរាគមន៍របស់កងទ័ពសហរដ្ឋអាមេរិកក្នុងប្រទេសគុយវេត អន្តរាគមន៍របស់កងទ័ព
សហរដ្ឋអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់
• អន្តរាគមន៍របស់កងទ័ពសហរដ្ឋអាមេរិកក្នុងប្រទេសអាប់ហ្គានីស្ថាន
• អន្តរាគមន៍របស់កងទ័ពបារាំងក្នុងប្រទេស ម៉ាលី
អន្តរាគមន៍ទាំងនេះ បានបង្ហាញឱ្យឃើញនូវបទពិសោធន៍ និងបានដកស្រង់បានពីនីតិទំនាក់ទំនងអន្តរជាតិដូចតទៅ ៖
• រដ្ឋនីមួយៗ មានសិទ្ធិ និងសំណូមពរស្នើសុំជំនួយយោធា និងកងទ័ពបរទេសក្នុង
ស្ថានការចាំបាច់
• អន្តរាគមន៍យោធារបស់រដ្ឋបរទេសនៅក្នុងរដ្ឋអធិបតេយ្យមួយអាចប្រព្រឹត្តិទៅបានក្នុង
ក្របខ័ណ្ឌអង្គការសហប្រជាជាតិ ពិសេសក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិ
• អន្តរាគមន៍យោធារបស់រដ្ឋបរទេសនៅក្នុងរដ្ឋអធិបតេយ្យមួយ គឺមានគោលដៅសំរាប់
រារាំងនូវអំពើឃោរឃៅ អមនុស្សធម៌ ចំពោះប្រជាជនស៊ីវិល ដូចជាការកាប់សំលាប់ប្រជាជន Rwanda ,Bosnia , Congo Dafourt….
• បរិការនៃការអន្តរាគមន៍របស់រដ្ឋបរទេសនៅក្នុងរដ្ឋអធិបតេយ្យមួយ បានក្លាយជាបទ
ពិសោធន៍ និងមាត្រាបំពេញបន្ថែមនៅលើច្បាប់អន្តរជាតិ។
ឧទាហរណ៍ ៖
• អន្តរាគមន៍ ដើម្បីមនុស្សធម៌
• អន្តរាគមន៍ ដើម្បីអន្តរជាតិ
បរិការមានន័យថាជាព្រឹត្តិការណ៍ ហេតុការណ៍ ដែលកើតមានឡើងជំរុញឱ្យព្រឹត្តិការណ៍អ្វីមួយ

IV-តួនាទីរដ្ឋនៅក្នុងទំនាក់ទំនងអន្តរជាតិ និងនីតិអន្តរជាតិ
នៅក្នុងទំនាក់ទំនងអន្តរជាតិ និងនីតិអន្តរជាតិ រដ្ឋត្រូវបានកំណត់ថា ជាអង្គភាព ឬតួអង្គដែលមានលក្ខណៈនីតិបុគ្គលអន្តរជាតិ ដូច្នេះនីតិបុគ្គលអន្តរជាតិមានលក្ខណៈសម្បត្តិដូចតទៅ ៖
ក.ទឹកដីមួយជាកំណត់
ខ.ប្រជាពលរដ្ឋអចិន្ត្រៃយ៍
គ.រដ្ឋាភិបាល
ឃ.មានសមតថកិច្ចក្នុងការសាងទំនាក់ទំនងជាមួយរដ្ឋដទៃ (ការទូត)
លក្ខណៈសម្បត្តិរបស់រដ្ឋទាំង ៤ ខាងលើនេះ គឺចែងក្នុងច្បាប់អន្តរជាតិមួយដែលមានឈ្មោះថា អនុសញ្ញាទីក្រុងម៉ុតតេវីដេអូ ដែលអនុសញ្ញានេះស្តីពីសន្និសិទ្ធិ និងករណីកិច្ចរបស់បណ្តារដ្ឋនានា ធ្វើឡើងនៅថ្ងៃ២៦ ខែធ្នូ ឆ្នាំ១៩៣៣ ប្រទេស អ៊ុរ៉ាហ្គាយ។ អនុសញ្ញានេះ ជាច្បាប់អន្តរជាតិដំបូងដែលចែងអំពីរដ្ឋ។