Tuesday, September 27, 2022

CHAPTER XIV: សម្តេច និងការប្រើប្រាស់ ក្បូនសឹកសង្រ្គាម

ភារកិច្ចរបស់សម្តេច ចំពោះកងស្វ័យត្រាណ Self-defense Force

A prince ought to have no other aim or thought, nor select anything else for his study, than war and its rules and discipline; for this is the sole art that belongs to him who rules, and it is of such force that it not only upholds those who are born princes, but it often enables men to rise from a private station to that rank. And, on the contrary, it is seen that when princes have thought more of ease than of arms they have lost their states. And the first cause of your losing it is to neglect this art; and what enables you to acquire a state is to be master of the art. Francesco Sforza, through being martial, from a private person became Duke of Milan; and the sons, through avoiding the hardships and troubles of arms, from dukes became private persons. For among other evils which being unarmed brings you, it causes you to be despised, and this is one of those ignominies against which a prince ought to guard himself, as is shown later on. Because there is nothing proportionate between the armed and the unarmed; and it is not reasonable that he who is armed should yield obedience willingly to him who is unarmed, or that the unarmed man should be secure among armed servants. Because, there being in the one disdain and in the other suspicion, it is not possible for them to work well together. And therefore a prince who does not understand the art of war, over and above the other misfortunes already mentioned, cannot be respected by his soldiers, nor can he rely on them. He ought never, therefore, to have out of his thoughts this subject of war, and in peace he should addict himself more to its exercise than in war; this he can do in two ways, the one by action, the other by study.

ក្នុងនាមជាសម្តេច មិនត្រូវមានគោលបំណងណាផ្សេង មិនត្រូវគិតទៅរឿងណាផ្សេង មិនត្រូវរើសយកមុខវិជ្ជាណាផ្សេងមកសិក្សា ក្រៅពីកិច្ចការសង្រ្គាម ការគ្រប់គ្រង ដឹកនាំបញ្ជាទ័ព វិន៏យកងទ័ព នេះគឺជា ក្បូនតម្រាសឹកសង្រ្គាម តែមួយគត់សម្រាប់ សម្តេច ដែលជាអង្គរ ដឹកនាំបញ្ជា ហើយការងារកិច្ចការកងទ័ពទាំងអស់នេះ មិនមែនសម្រាប់តែ ក្រុមគ្រួសារសម្តេចទេ គឺសម្រាប់ជនណាដែលជា ជនសាមញ្ញធម្មតា ចង់ក្លាយជាសម្តេច ។ ផ្ទុយទៅវិញ រឿងដែលសោកសៅគឺថា សម្តេចណាដែលចូលចិត្តកិច្ចការងាយស្រួល ជាងការងារកងទ័ព រមែងតែងតែបាត់បង់ បណ្តារដ្ឋជាទឹកដីអស់រលីង។ មូលហេតុជាធំចំបងទី ១ គឺដោយសារតែការធ្វេសប្រហែល neglect មិនយកចិត្តទុកដាក់ កិច្ចការក្បូនសឹក ហើយការងារជាសំខាន់់ដើម្បី​ទទួលបាន រដ្ឋណាមួយជាកម្មសិទ្ធិបាន លុះណាសម្តេចខ្លាំងគ្រប់គ្រងលើ ក្បូនសឹកនេះ។ សម្តេច Francesco Sforza គឺជា សេនាប្រមុខទ័ព ដែលវិវត្តន៍មកពី គ្រួសារប្រជារាស្រ្តសាមញ្ញ ក្លាយជា សម្តេចឧកញ៉ា នៃប្រទេស​មីលៀន Duke of Milan ចំណែកឯកូនៗប្រុសៗ ដែលខ្លាចការងារពិបាក ហត់នឿយ ខ្លាចកិច្ចការពិបាកក្នុងកិច្ចការកងទ័ព បានចុះចេញពីដំណែងជា សម្តេចឧកញ៉ា ក្លាយទៅជា ប្រជារាស្រ្តសាមញ្ញវិញ។ សម្តេចតែងតែជួបជាមួយរឿងអាក្រក់ៗទាំងឡាយៗ ដោយសារសម្តេចគ្មានកងទ័ព ពេលនោះសម្តេចត្រូវគេមើល​ងាយ despised ដែលនេះជាភាពល្ងងខ្លៅមួយ ដែលសម្តេចត្រូវយកឈ្នះ ដើម្បីការពារខ្លួនសម្តេច ដែលទូលបង្គំជាខ្ញុំនឹងធ្វើការបកស្រាយពេលបន្ទាប់។ ពីព្រោះថាកិច្ចការនេះ គ្មានសមាមាត្រគ្នាទាល់តែសោះ រវាង ការដែលសម្តេច មានកងទ័ព និង ការដែលសម្តេច គ្មានកងទ័ព និងជារឿងគ្មានសមហេតុផលទាល់តែសោះ ដែលសម្តេច មានកងទ័ពនៅក្នុងដៃ ទៅគោរពតាម អ្នកដែលគ្មានកងទ័ព ឬ មួយថា មនុស្សដែលគ្មានអាវុធ បែរជារស់នៅ មានសន្តិសុខ ចំណោមមនុស្សដែលគេមានអាវុធ។ ដោយសារថា នេះជារឿងមួយដែលនាំឲ្យគេ មើលងាយ disdain និង នាំំឲ្យគេមានការសង្ស័យ suspicion ដូច្នេះ ម្នាក់មានអាវុធ ម្នាក់គ្មានអាវុធ គឺមិនអាចឲ្យពួកគេធ្វើដំណើរជាមួយគ្នាដោយរលូនបានឡើយ ហេតុដូច្នេះ បានជាសម្តេច ដែលគ្មានការយល់ដឹងច្បាស់លាស់អំពី ក្បូនសឹកសង្រ្គាម គឺតែងតែចាញ់ បរាជ័យ មានរាសីស្រុតចុះ ដូចដែលបានបរិយាយពីខាងលើស្រាប់ ហើយ សម្តេចបែបនេះ (គ្មានកងអង្គរក្ស) ក៍គ្មានការគោរពពី ក្រុមទាហានរបស់ទ្រង់ដែរ ! សម្តេច ក៍មិនអាចជឿទុកចិត្តទាហានរបស់ខ្លួនបានផងទេ បើបែបនេះ គឺ ដាច់ខាត សម្តេច មិនត្រូវឃ្លាតចាកឆ្ងាយពី កិច្ចការសង្រ្គាម បើជាក្នុងស្ថានការណ៍ស្រុកមានសន្តិភាព សម្តេចត្រូវតែខិតខំហ្វឹកហាត់កិច្ចការចម្បាំង ខ្លាំងជាងក្នុងពេលស្រុកកើតសង្រ្គាម។ កិច្ចការនេះ សម្តេច អាច បំបែកជា ០២ វិធីដែល ទី ១ គឺ ធ្វើតាមរបៀប សកម្មភាព និង ទី ២ ធ្វើតាម របៀបការសិក្សា

As regards action, he ought above all things to keep his men well organized and drilled, to follow incessantly the chase, by which he accustoms his body to hardships, and learns something of the nature of localities, and gets to find out how the mountains rise, how the valleys open out, how the plains lie, and to understand the nature of rivers and marshes, and in all this to take the greatest care. Which knowledge is useful in two ways. Firstly, he learns to know his country, and is better able to undertake its defence; afterwards, by means of the knowledge and observation of that locality, he understands with ease any other which it may be necessary for him to study hereafter; because the hills, valleys, and plains, and rivers and marshes that are, for instance, in Tuscany, have a certain resemblance to those of other countries, so that with a knowledge of the aspect of one country one can easily arrive at a knowledge of others. And the prince that lacks this skill lacks the essential which it is desirable that a captain should possess, for it teaches him to surprise his enemy, to select quarters, to lead armies, to array the battle, to besiege towns to advantage.

ទាក់ទងជាមួយបែបថា សកម្មភាព (ហ្វឹកហាត់ជាក់ស្តែង) គឺសម្តេចត្រូវប្រមូលផ្ចង់ការងារទាំងអស់ដើម្បីកងទ័ពមានការរៀបចំជា កងឯកភាព និងធ្វើការសាកល្បង ឬ សមយុទ្ធដើម្បីរាកកាយកងទ័ពសម្របជាមួយ ការពិបាកៗ និងបានរៀនសូត្រអំពី ភូមិសាស្រ្តធម្មជាតិទៅតាមទីតាំងនានា នឹងដើម្បីរកឲ្យឃើញថា ជួរភ្នំមានសភាពបែបណា? តើជ្រលងភ្នំមានលាតសន្ធឹងទៅណា? តើស្ថានភាពតំបន់ទំនាប មានលក្ខណៈយ៉ាងណា? និងដើម្បីសិក្សាស្វែងយល់អំពី វាលភក់ និង លក្ខណៈស្ទឹងព្រែក ដែលកិច្ចការនេះទាមទារការយកចិត្តទុកដាក់កម្រិតខ្ពស់បំផុត។ រាល់ចំណេះដឹងខាងលើ មានសារៈសំខាន់សម្រាប់ កិច្ចការ​០២ បែប គឺ ទី ១ សម្តេចបានសិក្សាអំពី ភូមិសាស្រ្តប្រទេសព្រះអង្គរ និងដឹងអំពីរបៀបការពារប្រទេសជាតិរបស់ព្រះអង្គ។ ចំណែកឯរឿង ទី ២ គឺ បន្ទាប់មកទៀត ក្រោយពីមានចំណេះដឹង និង មានការសង្តេក ទៅលើបណ្តាទីតាំងភូមិសាស្ត្រ នោះសម្តេចអាច មាន្ការងាយស្រួលក្នុងការសិក្សាវិភាគភូមិសាស្រ្ត នៅកន្លែងផ្សេងទៀត ដោយសារ​ ជួរភ្នំ ជ្រលងភ្នំ វាលទំនាប ស្ទឹងព្រែក វាលភក់ នៅក្នុងប្រទេស Tuscany គឺមានសភាព លក្ខណៈប្រហែលជាមួយ បណ្តាប្រទេសផ្សេងៗ​ដូច្នេះ កាលណា មានចំណេះដឹងផ្នែកភូមិសាស្រ្តនៅប្រទេសមួយ គឺនឹងងាយស្រួលស្វែងយល់អំពី ភូមិសាស្រ្តនៅប្រទេស មួយទៀត។ ដូច្នេះ បើសិនសម្តេច ខ្វះចន្លោះជំនាញ មួយនេះ គឺខ្វះខាតនៅ ធាតុដ៍សំខាន់ ដែលតួរនាទីជា មេដឹកនាំកងទ័ព ត្រូវតែមានជាដាច់ខាត កាលណាសម្តេចមានជំនាញខាងភូមិសាស្រ្តនេះ សម្តេចនឹងធ្វើឲ្យ កងទ័ពខ្មាំងមានការភ្ញាក់ស្លុតស្មារតី ដើម្បីរើសទីតាំងសម្រាប់ ទីបញ្ជាការស្រាល ដើម្បីដឹកនាំបញ្ជាកងទ័ព ដើម្បីគ្រប់គ្រងយកប្រៀបឈ្នះលើសមរភូមិ ដើម្បីមានប្រៀបឈ្នះក្នុងការឡោមព័ទ្ធចាប់យកទីក្រុងខ្មាំង។

Philopoemen,[*] Prince of the Achaeans, among other praises which writers have bestowed on him, is commended because in time of peace he never had anything in his mind but the rules of war; and when he was in the country with friends, he often stopped and reasoned with them: “If the enemy should be upon that hill, and we should find ourselves here with our army, with whom would be the advantage? How should one best advance to meet him, keeping the ranks? If we should wish to retreat, how ought we to pursue?” And he would set forth to them, as he went, all the chances that could befall an army; he would listen to their opinion and state his, confirming it with reasons, so that by these continual discussions there could never arise, in time of war, any unexpected circumstances that he could not deal with.
[*] Philopoemen, “the last of the Greeks,” born 252 B.C., died 183 B.C.

លោក Philopoemen គឺជាសម្តេច នៃប្រទេស Achaeans គឺជាមនុស្សម្នាក់ចំណោម មនុស្សនានាដែលទូលបង្គំ មានការស្ញើចសរសើរជាខ្លាំង បានជាសរសើរសម្តេច ព្រោះថា ពេលប្រទេសមានសន្តិភាព សម្តេចមិនមែនយករឿងណាផ្សេងមកក្នុងក្នុងខួរក្បាល ក្រៅតែពីការ ដឹកនាំបញ្ជា ការធ្វើសង្រ្គាម កាលណោះ ទ្រង់នៅក្នុងប្រទេស ដើរជាមួយមិត្តភ័ក្រ គាត់តែងតែឈប់នៅតាមផ្លូវ និង សួរដេញដោលគ្នាថា " បើសិនជាពួកទ័ពខ្មាំង ពួនសំងំនៅលើភ្នំទាំងនោះ តើកងទ័ពយើងស្វែករកពួកគេបែបណា? បើសិនមានការប្រយុទ្ធគ្នា តើទ័ពយើងឈ្នះ ឬ ទ័ពខ្មាំងឈ្នះ? តើមានអ្នកណាដែលប្រសើរជាងសម្តេចបែបេនេះទៀត ក្នុងការរក្សាតំណែងជាសម្តេច? បើសិនជាយើង ត្រូវដកទ័ពថយ តើដកបែបណា? ពេលធ្វើដំណើរតាមផ្លុវ គឺសម្តេចតែងតែ សួរនាំរឿង អំពី ឪកាសថា បើសិនជាមានខ្មាំងចូលមកវាយទ័ពយើង តើទ័ពយើងធ្វើបែបណា? សម្តេច សន្តាប់គំនិតរបស់មិត្តរួមអាវុធទៅវិញទៅមក ប្រកបដោយហេតុផលផ្សេងៗ ការពិភាក្សារឿងសឹកសង្រ្គាមបន្តគ្មានអាក់ជាប់ជាប្រចាំ ទាំងពេលមាន សង្រ្គាម ទាំងពេល​ជួបឧបទវហេតុចៃដន្យ ដែលធម្មតាយើងមិនបានត្រៀមទុក។

But to exercise the intellect the prince should read histories, and study there the actions of illustrious men, to see how they have borne themselves in war, to examine the causes of their victories and defeat, so as to avoid the latter and imitate the former; and above all do as an illustrious man did, who took as an exemplar one who had been praised and famous before him, and whose achievements and deeds he always kept in his mind, as it is said Alexander the Great imitated Achilles, Caesar Alexander, Scipio Cyrus. And whoever reads the life of Cyrus, written by Xenophon, will recognize afterwards in the life of Scipio how that imitation was his glory, and how in chastity, affability, humanity, and liberality Scipio conformed to those things which have been written of Cyrus by Xenophon. A wise prince ought to observe some such rules, and never in peaceful times stand idle, but increase his resources with industry in such a way that they may be available to him in adversity, so that if fortune chances it may find him prepared to resist her blows

តែដើម្បីជាការហ្វឹកហាត់ខួរក្បាល សម្តេចត្រូវតែអានប្រវត្តិសាស្រ្ត និង សិក្សារៀនសូត្រពី មនុស្សសំខាន់ៗល្បីៗ ដើម្បីដឹងថា ពួកគេធ្វើបែបណាអំឡូងពេលធ្វើសង្រ្គាម ដើម្បីវិភាគមើលថា ហេតុអ្វីបានជា ឈ្នះសង្រ្គាម? ហេតុអ្វីបានជា បាក់ទ័ព defeat ប្រយោជន៍កុំជួបរឿងបែបនេះទៀត និងដើម្បី យកតម្រាប់តាម imitate ផងដែរ ហើយរឿងទាំងអស់ គឺមានបង្ហាញតាមរយៈ ឧ.យ៉ាងច្បាស់ៗនៅនឹងមុខ ដែលជនល្បីៗទាំងនោះ តែងតែរក្សាទុកក្នុងខួរក្បាលនូវអ្វីជា សមិទ្ធិផល និងអ្វីជាបរាជ័យ​ គឺដូចដែលគេធ្លាប់ និយាយថា សម្តេច Alexander ធ្វើត្រាប់តាម Achilles តាម Caesar Alexander និង តាុំ Scipio Cyrus ជាដើម។ អ្នកណាដែលបានអានប្រវត្តិខ្សែជីវិតរបស់ Cyrus ដែលជាស្នាដៃពិពន្ធដោយ Xenophon គឺគេនឹងទទួលស្គាល់ថា ខ្សែជីវិតរបស់ Scipio វាដុចគ្នាបែបណាបានជាទទួលជ័យជំនៈត្រចះត្រចង់បែបនេះ? ព្រមទាំងបានដឹងអំពី ព្រហ្មវិហារធម៍ លទ្ធភាព ចិត្តមនុស្សធម៍ និង សេរីភាពធម៍របស់ សម្តេច Scipio គឺមានគ្រប់យ៉ាងទាំងអស់ ដូចដែលខ្សែជីវិតរបស់ Cyrus​ អីចឹងដែរ។ សម្តេចដ៍មានគតិបណ្ឌិតត្រូវតែ ចេះសង្កេត​អំពីការ ដឹកនាំបញ្ជា និង ក្នុងពេលស្រុកមានសន្តិភាព​ ដាច់ខាត គឺកុំទំនេរ តែត្រូវ បង្កើនធនធានឲ្យបានខ្លាំងក្លាបែបជាឧស្សាហកម្ម ក្នុយន័យថា បើសិនជាស្រុក មានសង្រ្គាម ចម្បាំងវិញ គឺ សម្តេចមានធនធានគ្រប់គ្រាន់ គឺពេលនោះ សំណាងកើតមានដល់សម្តេច ព្រោះសម្តេចបានត្រៀមរួចជាស្រេច៕


ផែនទី រូបភាពផ្សេងៗ

No comments:

Post a Comment