Saturday, December 9, 2023

12-Take Away a Goat in Passing ល្បិច លួចពពែ តាមផ្លូវ

Take Away a Goat in Passing
Take advantage of every small opportunity.
១២. លួចពពែតាមផ្លូវ
  1. នៅក្នុងសៀវភៅ ពិជ័យសង្គ្រាម ស៊ុន អ៊ូ​ បានពន្យល់ថា បើជួនជាមានឱកាសល្អ សមទំនងមក​ដល់ហើយ យើងគួរគប្បីកែខៃច្នៃប្រឌិត ផែនការរបស់យើងឡើង ឲ្យសមស្រមទៅនឹងកាលៈ​ទេសៈនោះ។ យើងត្រូវតែយកចិត្តទុកដាក់ទៅលើរាល់នូវព្រឹត្តិការណ៍ណា ដែលបានបម្រុងទុកទាំងអស់ ត្រូវតែចេះទាញយកផលប្រយោជន៍ពីកាលៈទេសៈទាំងនោះ ទៅជាផលប្រយោជន៍បុគ្គល​ឬ ភាគីយើង។ ទោះបីជាឳកាសល្អដ៏តូចមួយក៏ដោយ ក៏វានៅតែមានតម្លៃ ពីព្រោះរឿងរ៉ាវទាំងនោះកាន់​តែ​រីកធំឡើងៗ។ យើងត្រូវតែឆក់យកឳកាសដ៏ល្អនេះឲ្យបានយ៉ាងលឿន និង​មិនរារែកឡើយ។នៅក្នុងយុទ្ធសាស្ត្រមួយនេះ​ យើងត្រូវតែឆក់យកឳកាសដែលអាចកើតមាន ក្នុងគោលបំណងទទួលអត្ថប្រយោជន៍ដែលកម្រនឹងកើតមាន។ ជាងនេះទៅទៀតនោះ ​យើងត្រូវតែប្រុងជើងការ និង ចេះបត់បែនជានិច្ចដើម្បីឆក់យឳកាស ឫកាលៈទេសៈដែលអាចកើតមាន។ ដូច្នេះយើងតែងតែទទួលបានផលប្រយោជន៍សម្រាប់ការរីកចម្រើន។ ​
  2. ចំណុចនេះដែរ ខ្ញុំបាទសូមជូនជា ឧ. បែបជាក់ស្តែង ទាក់ទងជាមួយ ធុតុង្គ ច័ន្ទមុនី បួស ក្រៅសាសនាព្រះពុទ្ធ បានជួបជាមួយ ក្រុមអ្នកជិះមូតូធំ ដែល ផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា ដោយ ផ្សព្វផ្សាយពត៍មាននានា​ទាក់ទងជាមួយនឹង ទីកន្លែងផ្សេងក្នុងប្រទេសកម្ពុជា ព្រោះគេល្បីថា ធុតង្គអង្គនោះរស់នៅក្នុងព្រៃភ្នំ ពូកែសក្តិសិទ្ធិ ដូច្នេះ គេផ្សព្វផ្សាយ ដោយឲ្យ បុរសម្នាក់ អោនក្បាលឲ្យ ធុតង្គនោះជាន់លើក្បាល ដើម្បីជាការទាក់ទាញមហាជនឲ្យចាប់អារម្មណ៍ ក្នុងគោលបំណងស្វែងរកប្រាក់ ៣ លានដុល្លា កសាងវត្តថ្មីមួយ សម្រាប់ ធុតង្គនោះ។ គេបានរៀបចំផែនការជាស្រេច គឺកែប្រែពី ធុតង្គក្រៅពុទ្ធសាសនាទៅជា ព្រះសង្ឃមាន មន្រ្តីសង្ឃទទួកស្គាល់ មានមន្រ្តីរាជការ ថានខ្ពង់ខ្អស់ទទួលស្គាល់ យាង និមន្តទៅសូត្រមន្ត និង រៀបចំឲ្យមហាជន បានជួយប្រាស្រ័យ នេះជា ល្បិច លួចពពែ តាមផ្លូវ ឆ្នាំ ២០២៣។
  3. ក្នុងន័យនេះដែរ ក្នុងបរិបទ ជំនឿរបស់ខ្មែរ លើទឹកមន្តព្យាបាលជម្ងឺ លុបមុខ មានរាសីខ្ពស់ ផឹកទឹកមន្តអាចជាសះស្បើយរោគា ដូច្នេះ អ្នកស្រុកនាំគ្នាទិញទឹកសុទ្ធធម្មតា យកទៅវត្តជួបជាមួយ លោកសង្ឃ រួចលក់ទឹកនោះ ក្នុងតម្លៃខ្ពស់ គឺ ៥០០០ ទៅ ១០,០០០ រៀល/ដប ១ លីត្រ និង ករណីខ្លះ ៤០,០០០ រៀល ឯ ប្រេងកូឡា ១ ខ្លងតម្លៃ ៤០,០០០ រៀល។
  4. ប្រជាជនខ្មែរ មានជំនឿលើ លេខ គត់ចង្រៃ លេខ ៩ គ្រាប់ ល្អ មានរាសី អាចរកស៊ីមានបាន កាក់កប គ្រួសាររុងរឿង ដូច្នេះ លេខទូរស័ព្ទ ការ៉េ ឬ លេខដូចគ្នា ៤ ខ្ទង់ មានតម្លៃខ្ពស់ កប់ពពក ក៍ដូចគ្នាជាមួយ លេខ រថយន្តដែរ ដែល លេខ ល្អ ចាប់ពី ៥០០ ដុល្លា ឡើងទៅ បើលេខ ញ៉ុកតម្លៃ តែ ១០០ ដុល្លា។
  5. សម្រាប់គណបក្សប្រជាជនកម្ពុជា មានជំនឿថា លេខ ៩ ខ្ទង់ជាសំណាងល្អ ដូច្នេះ គ ជ ប ជ្រើសរើសថ្ងៃ បោះឆ្នោត ទី ២៧ ខែ កក្កដា រាល់អណត្តិ ព្រោះ ២៧ ស្មើរនឹង ០៩ គ្រាប់ ។
  6. សម្រាប់កិច្ចការព្រំដែន ទាហានថៃ ដើម្បី រំកិលទ័ពចូលទឹកដីកម្ពុជា គេបាន រៀបចំជា បុណ្យភូមិ ដោយយក ដីវាលណាមួយ ជិតព្រំដែន ដើម្បីរៀបចំជារោងបុណ្យ ដឹករូបសំណាកព្រះពុទ្ធ ចូលមក ដឹកទ័ព ដឹកនគរបាល ចូលមកការពារប្រជាជនធ្វើបុណ្យ បន្តាប់​គេបោះទីតាំងនៅទីនេះតែម្តង ។ ករណី នៅ ប្រាសាទព្រះវិហារឆ្នាំ ២០០៨ ដូចគ្នានេះដែរ គឺភាគី សៀម បាន រៀបចំជា ភ្នាក់ងារចូលមកតាំងសមាធិ នៅខាងមុខប្រាសាទព្រះវិហារ រួចឆ្លង បន្លាលួសចូលមកទឹកដីកម្ពុជា តាំងសមាធិ បន្ទាប់ បញ្ជូនទាហានសៀម ចូលមកការពារអាយុជីវិតប្រជាជន សៀម ដើម្បី ប្លន់យកទឹកដី និង ប្រាសាទព្រះវិហាររបស់កម្ពុជា។ ទាំងនេះជា ល្បិច លួចពពែ តាមផ្លូវ គឺ ប្រើចំណុចខ្សោយខាងភាគីកម្ពុជាដើម្បីឆ្លៀតបញ្ជូនទ័ពចូលមកទឹកដីកម្ពុជា​បង្ករសង្រ្គាម វាយយកព្រះវិហារ ។
  7. សម្រាប់ជាភាសាថៃ ខាងក្រោមនេះ គេបានសរសេរក្នុងន័យថា យុទ្ធសាស្រ្ត ល្បិច លួចពពែ តាមផ្លូវ Sun Shou Qianyang (អង់គ្លេស៖ ឆ្លៀតឱកាសលួចពពែ; ភាសាចិនសាមញ្ញ៖ 顺手牵羊; ចិនបុរាណ៖ 順手牽羊; Pinyin: Shùn shǒu qiān yáng) គឺជាយុទ្ធសាស្ត្រដែលមានន័យថា ទាញយកប្រយោជន៍ ពីការធ្វេសប្រហែសបន្តិចបន្តួចរបស់សត្រូវ។ ពេលឃើញឱកាស ប្រញាប់ចាប់យកឪកាសនោះភ្លាម ទោះ​បី​ជា​វា​គ្រាន់​តែ​ជា​ជ័យ​ជម្នះ​តូច​មួយ​ក៏​ដោយ ប៉ុន្តែ​ពេល​វា​មាន​ប្រយោជន៍​ដល់​កងទ័ព ដែល​គេ​ត្រូវ​តែ រឹបអូស​យក​សម្រាប់​កងទ័ពខ្លួន​ឯង។ ឧទាហរណ៍នៃការប្រើប្រាស់យុទ្ធសាស្ត្រ ល្បិច លួចពពែ តាមផ្លូវ របស់ Zhuge Liang គឺ Zhuge Liang ដែលបានបោកបញ្ឆោតស្តេច ឆាវ ឆាវ  Cao Cao ដើម្បីលួចយកផ្លែព្រួញ ១០ ម៉ឺនដើម ក្នុងរយៈពេល ៣ ថ្ងៃ ដោយការ ផលិតទូកចម្បាំងអំពី ចំប៉ើង រួចចបើកបរចូលទៅ ជិត ខ្សែត្រៀមកងទ័ពសត្រូវនៅពេលយប់ ធ្វើឲ្យសត្រូវ បាញ់ព្រួញចូលមកសំដៅនាវានោះ ដែលគ្រាប់ជ្រួញជាប់ជាមួយ ចំប៉ើង ។ 
กลยุทธ์ที่ 12 จูงแพะติดมือ
กลยุทธ์จูงแพะติดมือ หรือ ซุ่นโส่วเชียนหยาง (อังกฤษ: Take the opportunity to pilfer a goat; จีนตัวย่อ: 顺手牵羊; จีนตัวเต็ม: 順手牽羊; พินอิน: Shùn shǒu qiān yáng) เป็นกลยุทธ์ที่มีความหมายถึงการใช้ความประมาทเลินเล่อของศัตรูเพียงเล็กน้อยให้เป็นประโยชน์ เมื่อพบเห็นโอกาสให้รีบฉกฉวยมาเป็นของตน แม้จะเป็นเพียงชัยชนะที่เล็กน้อยก็ตาม แต่เมื่อเป็นประโยชน์แก่กองทัพจำต้องช่วงชิงมาเป็นของตนให้ได้ ตัวอย่างการนำเอากลยุทธ์จูงแพะติดมือไปใช้ได้แก่จูกัดเหลียงที่หลอกเอาลูกเกาฑัณฑ์จำนวนมากจากโจโฉ ตามคำสั่งของจิวยี่ที่สั่งให้จูกัดเหลียงทำลูกเกาฑัณฑ์จำนวนสิบหมื่นให้เสร็จภายในระยะเวลาสามวัน เพื่อหาทางกำจัดจูกัดเหลียงด้วยความอิจฉาริษาที่มีความฉลาดหลักแหลม รู้เท่าทันแผนการของตนเองตลอดเวลา

12. Steal any passing goat

Make use of everything you get from the other side. Sun Tzu advises us to "forage on the enemy,"(Section Two, "Waging War," AOW) and we can do this by eating his scraps but also by hoarding the information that he might carelessly provide. Look at how an opponent treats others. Note where he makes trouble for himself or where he has blinded himself. Take inventory of what irritates him and what frightens him. What the opponent views as inconsequential and the things he lets slip can provide you with valuable material for managing your side of the conflict.

ចូរប្រើប្រាស់នូវអ្វីសព្វបែបយ៉ាងដែលទ័ពយើងយកបានពី ភាគីទ័ពខ្មាំង។ ស៊ុន អ៊ូ ពោលថា " ស្បៀងយើងនៅខាងសត្រូវ " ទ័ពយើងអាចបរិភោគកាកសំណល់របស់ទ័ពខ្មាំង តែទ័ពខ្មាំងក៍អាចបន្សល់ទុកភស្តុតាំងមួយចំនួនដោយអចេតនាដែរ។ ចូរសម្លឹងមើលសត្រូវតែពួកគេ គំរាមកំហែងគ្នាបែបណាខ្លះ? ចូររកមើលកន្លែងណាដែលជាចំណុចខ្សោយរបស់ទ័ពខ្មាំង ឬ ចំណុចមួយណាដែលខ្លាំងស្មានមិនដល់។ ទ័ពខ្មាំងមានចំណុចខ្សោយកន្លែងណា មានចំណុចខ្លាំងកន្លែងណា ច្រឡោតខឹងកន្លែងណា? បើយើងវាយទៅខ្មាំងនឹងតបវិញបែបម៉េច? ត្រូវបញ្ឆោតបែបណាឲ្យចំចំណុចខ្សោយរបស់ទ័ពខ្មាំង?