Friday, December 8, 2023

ចាញ់ ដើម្បី ឈ្នះ

Sacrifice a Plum Tree to Save a Peach Tree (RM)
 Let the Plum Tree Wither in Place of the Peach Tree (TF).
Trade up! Take a small loss for a large gain.
១១. ចាញ់ ដើម្បី ឈ្នះ
  1. មានកាលៈទេសៈជាច្រើន ដែលយើងគួរតែលះបង់វត្ថុដែលមានសូវជាមានតម្លៃ ក្នុងគោល​បំណងយករបស់ដែលជា ទីពេញចិត្ តដ៏មានតម្លៃ និង មានរយៈកាលវែង។ យើងត្រូវតែចេះលៃលកនូវវត្ថុដែលមានតម្លៃ និង វត្ថុមិនមានតម្លៃ ហើយយើងត្រូវតែលះបង់វត្ថុតូចៗ ដើម្បី​ជៀសវាងបាត់បង់នូវរបស់មានតម្លៃ និង ផលប្រយោជន៍ច្រើន។ ជាក់ស្តែង នៅក្នុងប្រវត្តិសាស្ត្រប្រទេសដែលបានកើតមានឡើងតាំងពីមុនគ្រឹស្តរាជមកម្លេះ។ នៅក្នុងសម័យនៃសង្គ្រាមផ្ទៃក្នុងនៃប្រទេស​ចិន ចន្លោះឆ្នាំ ៤៧៦ ដល់ ២២១មុនគ្រឹស្តរាជ មន្ត្រីនៃនគរ ឈី​ ម្នាក់ ដែលមានឈ្មោះថា ធាន​ ជារឿយៗលេងល្បែងប្រណាំងសេះជាមួយនឹងត្រកូលក្សត្រដទៃទៀត។ សេះត្រូវបានគេ​បែង​ចែកចេញជា ៣​ ប្រភេ ទគឺសេះលំដាប់ខ្ពស់ សេះលំដាប់មធ្យម និង សេះលំដាប់ទាប។ សេះលំដាប់ខ្ពស់បានរត់លឿនជាង សេះលំដាប់មធ្យម ហើយនៅក្នុងការប្រកួតមួយនោះ សេះរបស់លោកមន្ត្រី ធាន ខ្សោយជាងដៃគូប្រគួតរបស់គាត់ទាំង ៣ លំដាប់ថ្នាក់។ គាត់បានពិភាក្សាជាមួយនឹង ស៊ុន ប៉ីន ដែលជាកូនរបស់ ស៊ុន អ៊ូ។ ស៊ុន ប៉ីន បានប្រាប់គាត់ថាចូរអ្នកប្រើប្រាស់នូវសេះលំដាប់ទាបរបស់អ្នកទៅប្រកួតជាមួយនឹងសេះលំដាប់ខ្ពស់របស់គាត់ អ្នកច្បាស់ជាចាញ់យ៉ាងអាម៉ាស់ ប៉ុន្តែអ្នក​បានប្រើប្រាស់នូវសេះលំដាប់ខ្ពស់ របស់គេ ។នៅក្នុងយុទ្ធសាស្ត្រមួយនេះ យើងត្រូវតែហ៊ានលះបង់នូវអត្ថប្រយោជន៍រយៈពេលខ្លី ក្នុងគោលបំណងទទួលយកនូវអត្ថប្រយោជន៍រយៈពេលវែង។ រឿងរ៉ាវឫក៏បុគ្គលណាមួយគួរតែបានគេលះបង់ដើម្បីលើកតម្កើង ឫក៏ជួយសង្គ្រោះពលទាហានទាំងមូល ឫមេដឹកនាំណាមួយ។
  2. ឧ. ទី ១ សព្វថ្ងៃយើងអាចឃើញមាន ឧទាហរណ៍នៅក្នុងសង្គមខ្មែរ ដែលមានន័យថា ចាញ់ ដើម្បីឈ្នះ ឬ លះបង់អាតូច សង្រ្គោះអាធំ ដូចជា ករណី ម្តាយឆ្លងទន្លេដែលពិបាក ដែលគ្រូពេទ្យជំនាញៗ មិនអាចជួយសង្រ្គោះម្តាយផង និង កូនផងបានទេ ដូច្នេះ ពេទ្យសម្រេចចិត្តជួយ ម្តាយឲ្យរស់នៅ សុខចិត្តឲ្យកូនស្លាប់ ព្រោះម្តាយមានភារកិច្ចច្រើនៅជួយ ថែរក្សាកូន គ្រួសារ ម្តាយក៍នៅមានលទ្ធភាព យកកូនបាន លើកក្រោយទៀត។
  3. ឧ. ទី ២ ក្នុងសង្រ្គាម ឆ្នាំ ១៩៧៩ កងទ៏ពវៀតណាម វាយចូលតាម ច្រកទន្លេអ្នកលឿងពីទិសខាងកើតទន្លេ ចំណែក កងទ័ពខ្មែរក្រហមស្ថិតនៅទិសខាងលិចទន្លេ ។ ដើម្បីអាចឆ្លងទន្លេបាន កងទ័ពវៀតណាម ចំណាយទ័ពស្លាប់ប្រមាណ ៦០០០ នាក់ / ថ្ងៃ​ដើម្បី បញ្ឆោតកងទ័ពខ្មែរក្រហម ប្រយុទ្ធទប់ទល់នៅលើសមរភូមិ រួចហើយ កងទ័ពវៀតណាម ឆ្លងទន្លេនៅចំណុចផ្សេង រួចព័ទ្ធពីខាងក្រោយកងទ័ពខ្មែរក្រហមវិញ នេះជាវិធី បញ្ឆោតខ្មាំងឲ្យបាញ់ សុខចិត្តស្លាប់ទាហានដើម្បី ជ័យជំនៈធំ។
  4. ឧ. ទី ៣ លោកតា សឺន គុយ ជាអតីត អភិបាលខេត្តមួយ នៅ កម្ពុជាក្រោម គាត់សុខចិត្តឲ្យ អាជ្ញាធរវៀតណាមដុតគាត់សម្លាប់ ដោយសារគាត់បេះបោរប្រឆាំងវៀតណាម ជាថ្នូរ​មិនឲ្យ វៀតណាម កាប់សម្លាប់ប្រជាជនខ្មែរ។ នេះជាវិធី​ចាញ់ថ្ងៃនេះ ដើម្បីឈ្នះនៅថ្ងៃស្អែក។
  5. ឧ. ទី ៤ គឺ កងទ័ពរំដោះជាតិរបស់ រដ្ឋាភិបាលចម្រុះ បង្រួមបង្រួបជាតិរបសសម្តេច សីហនុ និង រដ្ឋាភិបាលខ្មែរក្រហម បានប្រកាសអំពី មនុស្ស ០៧ នាក់ដែលត្រូវតែកំទេចចោល ជាថ្នូរជាមួយ សន្តិភាព ជឿសវាងសង្រ្គាមស៊ីវិលជាមួយ របបសាធារណរដ្ឋខ្មែរ របស់ លន់ នល់ ឆ្នាំ ១៩៧០-១៩៧៥  នេះជា វិធីនៃការឲ្យ មានការលះបង់តែ មនុស្ស ០៧ នាក់ ( ចេង ហេង អ៊ិន តាំ ឡុង បូរ៉េត សឺង ង៉ុកថាញ់ លន់​នល់...) ជាថ្នូរ មិនយកទោសពៃ មនុស្សជាង ៤ លាននាក់។ តែ របបសាធារណរដ្ឋខ្មែរ មិនបាន ទទួលយកសំណើរ លះបង់តិច ប្រយោជន៍ធំនេះឡើយ។ 
กลยุทธ์ที่ 11 หลี่ตายแทนถาว
กลยุทธ์หลี่ตายแทนถาว หรือ หลี่ไต้เถาเจียง (อังกฤษ: Sacrifice the plum tree to preserve the peach tree; จีน: 李代桃僵; พินอิน: Lǐ dài táo jiāng) เป็นกลยุทธ์ที่มีความหมายถึงการใช้ประโยชน์จากสถานการณ์ที่เสียบเปรียบในศึกสงคราม ซึ่งไม่เป็นผลดีแก่ตนเองและกองทัพ เกิดความเสียหายอย่างหลีกเลี่ยงไม่ได้ เพื่อที่จะแปรเปลี่ยนจากสถานการณ์ที่เป็นฝ่ายเสียเปรียบให้เป็นการได้เปรียบ จำต้องยินยอมเสีย "มืด" เพื่อที่จะได้ประโยชน์จาก "สว่าง" ซึ่งหมายความถึงการจะได้ประโยชน์จากการเสียเปรียบในสถานการณ์ขับคัน จำต้องเสียสละส่วนหนึ่งส่วนใดของกองทัพหรือของตน เสียค่าตอบแทนเพียงเล็กน้อยเพื่อเป็นการแลกเปลี่ยนกับชัยชนะในทุก ๆ ด้าน ตัวอย่างการนำเอากลยุทธ์หลี่ตายแทนถาวไปใช้ได้แก่โจโฉที่ยอมเสียหัวของอองเฮานายทหารชั้นผู้น้อย เพื่อแลกกับขวัญและกำลังของทหารทั้งกองทัพ

11. Cut down the plum tree to save the peach tree

When you cannot avoid losses, sacrifice the lesser for the benefit of the greater. The saying comes from the problem of blight infesting fruit tree groves. Farmers would decimate the blight by removing the plum trees, thus allowing the peach trees to get all the benefits of the nutrients in the soil.

Generals have been called upon to sacrifice one band of men to save another. In everyday life, recognizing that one cannot have his cake and eat it too forces us to choose our priorities. The person who knows that he must engage in struggle sets up a hierarchy of goals so that he knows ahead of time what he can sacrifice and what he cannot.

No comments:

Post a Comment