ភាគ ទាំង ២៩ រួមាន ៖ 29/28 /27/ 26/25/24 /23/22/21/20/19/18/17/16/15 /14 /13/12/11/10/9 /8/7/6 /5 /4/3/2 /1
ជំពូកទាំង ១៣ រូមមាន៖ 👉 I 👉 II👉 III👉 -IV👉 -V👉 -VI👉 -VII👉 -VIII👉 -IX👉 -X👉 -XI👉 -XII👉 -XIII 👉
សំណើរសាច់រឿង៖
- នគរ អ៊ូ ដែលមានមេទ័ព ស៊ុន អ៊ូ បើកការវាយលុយចូល នគរ ឈូ។ រយះពេល ១ យប់ វៃចូល ០៣ ទីតាំង។ ស្តេច សរសើរ ស៊ុន អ៊ូ និង បញ្ជាវាយចូលប្រទេស ឈូ ទូទាំងប្រទេស។ ស្តេច ប្រកាសសង្រ្គាម វៃចូលដើម្បី រំដោះប្រជាជនកុំឲ្យមានការជិះជាន់ពី អាមាត្យ ហ្វី។ ប្រទេស ឈូ ធំ តែ ស៊ុន អ៊ូ ប្រើទ័ព តែ ៣០,០០០ នាក់់ប៉ុណ្ណោះ។
- មន្រ្តីឈ្លោះប្រកែកគ្នា វិធីនៃការបង្ខំមន្រ្តីចាសៗឲ្យចូលនិវត្តន៍មុនកំណត់ ដើម្បី រារាំងការប្រឆាំង ក្នុងជួររាជការ។
- ដើម្បីវាយប្រទេស ឈូ មេទ័ព ស៊ុន អ៊ូ បានពង្រាយអ្នកស៊ើបការណ៍ក្នុងប្រទេស ឈូ ។ កងទ័ពខ្លាំង ទឹកចិត្តខ្ពស់ ទោះមានចំនួនតិច តែអាចវាយប្រទេសធំ ប្រជាជនច្រើនបាន។ កងទ័ព ៣០,០០០ នាក់ ជាទ័ពស្រូច មានទ័ព យាមការពារប្រទេស ក្រែងប្រទេសផ្សេងៗលើកទ័ពចូលមកវាយប្រហារ។
- ការប្រើប្រាស់ស្រីស្ងាតជាច្រើននាក់ដើម្បី ពង្វក់ព្រះរាជាវ័យក្មេង ចូលចិត្តស្រី សប្បាយ។ ក្នុងរាជការ មានមន្រ្តី ខ្លះ មិនគាំទ្រដែរ។ ជនជាតិផ្សេង ដូចជា អ៊ូ ជី ជាមេទ័ព ក៍មិន រីករាយជាមួយ ស្តេច។ មន្រ្តីចាស់ៗ ២ នាក់ នៅ រង់ចាំ ឪកាសដើម្បីចូកក្នងជួររាជការឡើងវិញ។
- ដើម្បីទំលាក់កំហុសលើដៃគូរប្រជែង អាមាត្យ ហ្វី ព្យាយាម បញ្ជា មេទ័ព អ៊ូ ស្រែងរកភស្តុតាងចំណុចខ្សោយដើម្បី ទំលាក់កំហុស រាយការណ៍ថ្វាយស្តេច។ ស៊ុន អ៊ូ ដឹងថា មន្រ្តី ២ នាក់នោះមានអំណាចខ្លាំង បើសិនមានសង្រ្គាមនាំឲ្យប្រទេសមានសង្រ្គាម និង មានគ្រោះថ្នាក់ដល់ខ្លះ ខាតបង់ ឪកាសសងសឹកជាមួយប្រទេសកំណើតដូច្នេះ អ៊ូ ជី និង ប្រពន្ធ ជឿនស៊ូ ចាកចេញ ចំណែកបងប្រុសបង្កើតនាងុសុខចិត្ត រស់នៅបន្ត ជាសេចក្តិសុខ បំភ្លេចចោល ការសងសឹក។
- ក្នុងសង្រ្គាម មានការប្រើប្រាស់ ដុំឈើហ៊ុបធំៗ ដាក់លើរទេះរុញ ដើម្បីបុកទំលុះទ្វារកំពែងការពារ ដែលសព្វថ្ងៃ សំដៅលើ រថក្រោះ។
- ការប្រកាសឲ្យកងទ័ពស្បតសច្ចាប្រណិធាន ប្តេជ្ញាចិត្ត។ ស្តេច ក៍ប្រកាសការប្តេជ្ញាចិត្តដូចគ្នា ។ ផែនការប្រតិបត្តិការសឹក
- អាមាត្យ ប្រទេស ឈូ កំពុងសប្បាយ មិននឹកស្មានថា ប្រទេសកំពុងមានសន្តិភាព បែរជាមានសង្រ្គាម ប្រទេសផ្សេងចូលមកឈ្លានពានឡើយ។ មន្រ្តីព្រួយបារម្ពខ្លាច អាមាត្យអស់តំនែង នាំឲ្យបះពាល់ដល់ផលប្រយោជន៍ពូកគេ។
- អាមាត្យ អះអាងអំពី កងទ័ពច្រើនជាង កងទ័ព នគរអ៊ូ។ មន្រ្តី ២ នាក់ ស៊ុន ប៉ាវឈី និង ស៊ុន អ៊ីឈុន សុំចូលគាល់ស្តេច (ត្រកូល ២ ចំណោមត្រកូលទាំង ៧ )។ ការចូលគាល់ស្តេច ត្រូវ ឆ្លងកាត់ អាមាត្យ ហ្វីជាមុនសិន។ ការចូលគាល់់ស្តេចត្រូវបាន ហាមឃាត់។ ស្តេចកំពុងសប្បាយជាមួយ ស្រីៗដែរ។ ការដោះសារ គឺ ព្រះអង្គររវល់ជាមួយ ព្រះរាជកិច្ច។
- អ៊ូ ជី និង ប្រពន្ធ ជឿនស៊ូ ចាកចេញពីប្រទេស ឈូ ជួបការលំបាក គោលបំណងដើម្បី តែការសងសឹក ក៍ជូបជាមួយ ជនភៀសខ្លួន ប្រាប់ការព្រំដែន ឈូ និងជី កំពុងមានសង្រ្គាម ដែលមាន មេទ័ពខ្លាំង ០២ នាក់់ គឺ ស៊ុន អ៊ូ និង អ៊ូ ជឿ ស៊ី ព្រមទាំងមានស្តេច ដែលចូលទៅសងសឹក ជាមួយ ស្តេច នៃប្រទេស ឈូ ព្រោះសម្លាប់ឪពុករបស់គេ។
- អ៊ូ ជី និង ប្រពន្ធ ជឿនស៊ូ សម្រេចចិត្ត ត្រឡប់ទៅកាន់ រាជធានី ប្រទេស ឈូ ឡើងវិញ
- ត្រកូលទាំង ២ រួមគ្នា ធ្វើផែនការសម្លាប់ អាមាត្យ ហ្វី ដើម្បី បង្ខំ កងទ៏ព ចេញច្បាំង តបត ជាមួយ នគរ អ៊ូ។ អាមាត្យហ្វី ដឹងរឿង សុខចិត្ត ហៅមន្រ្តី ចាសទាំង ២ នាក់ចូលរាជការឡើងវិញជា បន្ទាន់ ដើម្បីច្បាំងជាមួយ នគរ អ៊ូ។ សុំ មានការបំភ្លេចរឿងទំនាស់ចាស់ចោល ដើម្បី ប្រទេស ឈូ ។
- មន្រ្តី ២ នាក់ ចង់បានស្តេចនាំទ័ព ជាមួយ អាមាត្យ ហ្វី ទៅវាយព្រះដែន ជាមួយគ្នា ដែលមាន មេទ័ពខ្លាំងក្លា ចំណែក អាមាត្យ ហ្វី តែងតាំងមេទ័ព ថ្មីមួយ គ្មានសមត្ថភាពច្បាំង តែដើម្បី ទប់ទល់ ជាមួយ មន្រ្តីចាស់ ២ ត្រកូលនោះ ធ្វើយ៉ាងណា កុំឲ្យពួកគាត់មានស្នាដៃ ថ្វាយស្តេចទត។
- អ៊ូ ជីវ វិលត្រឡប់ពីការរត់ភៀសខ្លួនមកវិញ ជួបជាមួយ អាមាត្យហ្វី បកស្រាយថា តារត្រឡប់មកវិះ ដើម្បី សងគុណប្រទេស ឈូ និង សងគុណ អាមាត្យ ហ្វី ។ អ៊ូ ជីវ ធ្វើជាមេរទ័ព រង របស់ ណាម វ៉ា ។អ៊ូ ជីវជំទាស់ផែនការ ប្រឆាំងផ្ទៃក្នុងជួរកងទ័ពជាមួយ មន្រ្តីចាស់ ទាំង ២ នាក់ តែបរាជ័យ។
- ការជួបជុំជាមួយ អ្នកនាំសារប្រទេស នានា រួមជាមួយ ទ័ព អ៊ូ វាយរំដោះប្រទេស ឈូ។ ពួកគេខ្លះ មិនសប្បាយចិត្តជាមួយ មូលហេតុ។
- កងទ័ព នគរ ឈូ ដឹកនាំដោយ ណាម វ៉ា បានជួបជាមួយ មេទ័ពធំ ប្រចាំការនៅព្រំដែន ស៊ិន អ៊ី ឈិន គាត ចង់វាយប្រហារ តបត ជាមួយទ័ព អ៊ូ តែ មេទ័ពធំ រារាំង ទោះជាមានទ័ពច្រើនជាង នគរ អ៊ូ ក្តី ។ មេទ័ពធំ គិតថា តំណែងនោះ តែងតាំងដោយ អាមាត្យ ហ្វី ចំណែក ណាម វ៉ា យក ឈ្មោះស្តេច មកគំរាម មេទ័ពធំ។ មូលហេតុមិន នាំទ័ពឆ្លងទន្លេ ព្រោះមានប្រព័ន្ធកាពាររឹងមាំ បើសិនចេញទៅ នឹងជាប់អន្ទាក់ខ្មាំង ។ ខាង អ៊ូ ជីវ គាំទ្រ សំដី មេទ័ព ធំ នាំឲ្យមានជំលោះ រវាង ង៊ូ ជីវ ជាមួយនឹង ណាម វ៉ា ។ បទបញ្ជាទ័ព រក្សាការស្ងៀមស្ងាត់ក្នុងជំរុំ អ្នកល្មើសច្បាប់ ត្រូវ ប្រហារជីវិត។
- តើ អ៊ូជីង ជួយខាងណាពិតប្រាកដ? ចម្លើយ គឺជួយ ណាម វ៉ា ទោះជាបាន និយាយកាន់ជើង មេទ័ពធំ ស៊ិន អ៊ីឈិន ព្រោះ អាមាត្យ ហ្វី បានណែនាំច្បាស់លាស់ណាស់ មួយទៀត បើនាំទ័ពចេញ នឹងរងកាវិនាសទ័ពអស់ ដូច្នេះ ប្រាកដជារឿងជាមួយ អាមាត្យ ហ្វី ជាពិសេស គាត់ជាមិត្តភ័ត្រ ស៊ុន អ៊ូ ដឹងចរិក ស៊ុន អ៊ូ។
- ទ័ព ឈូ មាន ៣០០,០០០ នាក់ រង់ចាំ ការពារព្រំដែន ចំណែកទ័ព អ៊ូ មានតែ ៣០,០០០ នាក់ ជាទ័ព វាយលុក ដូច្នេះ មិនអាច ចូលទៅច្បាំងជាមួយទ័ពច្រើន។ ទន្លេ អានឈួយ ជា របាំង ទោះជា ស៊ិន អ៊ីឈិន អាយុចាស់ក្តី។
- ការប្រើសំបុត្រ ចុតម៉ាយ ដើម្បី បញ្ចុះបញ្ចូល បញ្ឈី ឲ្យមេទ៏ពខ្លាំង ព្រមចេញច្បាំង ដើម្បីកិត្តិយស ជាមនុស្សស្រី ...នេះជាល្បិចកល ស៊ុន អ៊ូ នេះជាការបញ្ជាក់រប់ស អ៊ូ ជីង។ មេទ័ពយល់ព្រមតាម ដឹងថានេះជាល្បិច។ បទបញ្ជាទ៏ព ដុតសំបុត្រចោល ហាមទ័ពចេញក្រៅបន្ទាយ។
- ស៊ុន អ៊ូ ដឹងចរិកមេទ័ពធំ ស៊ិន អ៊ី ឈិន ជាមនុស្សចរិកក្មេង ឆេវឆាវ បើមិនព្រមចេញច្បាំង ប្រាកដជាមានមនុស្ស ខ្លាំងពូកែណាម្នាក់នៅក្នុងនោះ។ អាមាត្យ សុំស្តេច ដាកទោស ស៊ុនអ៊ូ តែស្តេច បដិសេធ ។ ស៊ុន អ៊ូ សន្យាពេល ៣ ថ្ងៃ ដើម្បីរកវិធីថ្មី ។ ស៊ុន អ៊ូ ពិបាកចិត្តរឿង តា នៅស្រុកកំណើតស្លាប់ ឪពុកចាស់ជរ៉ា គាត់ពិបាកចិត្តខ្លាំង។ តែនៅរក្សាទឹកចិត្តកិច្ចការទ័ព។ ពត៍មាន ទទួលបាន គឺ សមរភូមិទាំង ៣ គឺ នគរ ឈូ ចង់វាយរំដោះយកមកវិញ ដូច្នេះ ស៊ុន អ៊ូ ធ្វើឪ្យមានការ បន្ធូបន្ថយជាងមុនដើម្បី ឪ្យខ្មាំងចេញច្បាំង ។ ប្រជាជន ចេញចូលធម្មតា។
- កងទ័ព អ៊ូ ដឹកស្បៀងអាហារ ត្រូវទ័ព ឈី វាយបង្រ្កាបបាន និង ចាប់ឈ្លើយសឹក។ ដឹកនាមឪ្យ មេទ័ពរង ជាកូនរបស់ អ៊ិនអ៊ីឈិន គេបានចូលស៊ើបការណ៍ ឃើញមានឪកាស វាយប្រហារចូលច្រកទាំង ០៣ ។ មេទ័ពធំ ដឹកនាំទ័ពចេញច្បាំងផ្ទាល់ ជំុរុំនេះស្ថិតនៅ ក្រោមបញ្ជារបស់ មេទ័ព ណាម វ៉ា។ បទបញ្ជា គឺ ហាម ណាម វ៉ា លើកទ័ពឆ្លងទន្លេ ចូលទៅវាយប្រហារទ័ព អ៊ូ គ្មានបញ្ជា។
- ជំលោះរវាង ស៊ុន អ៊ូ ជាសេនាប្រមុខ ជាមួយ ស្តេច រឿង បញ្ជាទ៏ព។ ស្តេចចង់បាន អ្នកនេះ អ្នកនោះដឹកនាំទ័ពចេញច្បាំងទិសណាមួយ ចំណែក ស៊ុន អ៊ូ គិតឃើញ មេទ័ពណាខ្លាំងចំណុចណា នាំឲ្យ ស៊ិន អ៊ូ សុខចិត្តលាលែងដំណែង ។ មេទ័ពនានា សុំរក្សា សាមគ្កីភាព ព្រោះពេលកំពុងច្បាំង ។មេទ័ព ចេញទី ១ គឺជា អ៊ីកាវ បុត្រារបស់់ស្តេច ចេញទៅច្បាំងចាប់ មេទ័ពធំ ស៊ិនអិឈិន និង កូនប្រុសឲ្យបានជាដាច់ខាត់។ ចំណុចខុសគ្នា រវាង ភូឆាយ និង ភូកាយ ដែលចេញប្រយុទ្ធ ស៊ុនអ៊ូ តប ទៅស្តេចវិញថា ភូឆាយ ក្មេង តែម៉ឺងមាត់ជាង សាកសម ទទួលកិច្ចការនេះ
- កលល្បិច មេទ័ព ច្រកទាំង ៣ជា កូនមេទ័ពធំ បានប្រើល្បិច ពង្រាយកម្លាំងសម្ងាត់ ស្លៀកពាក់ជា ប្រជាជនធម្មតា បន្លំរស់នៅក្នុងក្រុង រង់ចាំ ផ្តល់សញ្ញា ឲ្យកងទ័ពខាងក្រៅ ចូលទៅវាយប្រហារ។ កងទ័ព អ៊ូ បានសម្លាប់ពូកគេចូលទាំងអស់ ការប្រយុទ្ធចាប់ផ្តើម កងទ័ព នគរ ឈូ បាកទ័ពរត់ កងទ័ព ដេញតាម ទោះមានទ៏ពបង្កប់តាមផ្លវ រារាំងក្តី។ ស៊ុន អ៊ូ ចេញបញ្ជាឲ្យទ័ព ដេញតាមចាប់ទាំងរស់ ដើម្បី កុំឲ្យពួកគេ ជួបជុំគ្នា ផ្តុំទ័ពជាថ្មី និង បញ្ជា ឲ្យទ័ព ទលមុខទ្លេ ទំលាក់ស្បៀង អាវុធ រត់ចោសមរភូមិ បញ្ជោតឲ្យ ទ័ព ឈូ ឆ្លងទន្លេ ចូលទៅវាយប្រហារថែមទៀត។
- មេទ័ព អ៊ូជីង ប្រឆាំង ការចេញទ័ព តែគ្មានអំណះអំណាង ចំណែក ណាមវ៉ា ច្បាស់ជា ព្រោះទ័ព រត់ចោលទីតាំង បោះបង់អាវុធ និង ស្បៀងចោល...
ផែនទី
No comments:
Post a Comment