យោធភូមិភាគទាំង ៩

XI. The Nine Situations
The Nine Situations/The Nine Situations/Nine Terrains/The Nine Battlegrounds/(Chinese: 九地)
ភាគ ទាំង ២៩ រួមាន ៖ 29/28 /27/ 26/25/24 /23/22/21/20/19/18/17/16/15 /14 /13/12/11/10//8/7///4/3//1
ជំពូកទាំង ១៣ រូមមាន៖  👉  👉  II👉 III👉 -IV👉 -V👉 -VI👉 -VII👉 -VIII👉 -IX👉 -X👉 -XI👉 -XII👉 -XIII 👉  
  1.  Sun Tzu said: The art of war recognizes nine varieties of ground: (1) Dispersive ground; (2) facile ground; (3) contentious ground; (4) open ground; (5) ground of intersecting highways; (6) serious ground; (7) difficult ground; (8) hemmed-in ground; (9) desperate ground.ស៊ុន អ៊ូ ចែងថាស៊ុន អ៊ូនិយាយថាៈ ស៊ុន អ៊ូ ចែងថា ក្នុងតម្រាក្បូនសឹក កំណត់ថាមាន ស្ថានយោធភូមិសាស្រ្ត០៩យ៉ាង៖ (១) ភូមិសាស្រ្តច្រើនមុខព្រួញ (២)ភូមិសាស្ត្រងាយ (៣)ភូមិសាស្រ្តយុទ្ធសាស្រ្ត (៤)ភូមិសាស្រ្តសេរី(៥) ភូមិសាស្រ្តមុំបី (៦) ភូមិសាស្រ្តផ្លូវឈាម(៧)ភូមិសាស្រ្តស្មុគស្មាញ​(៨)ភូមិសាស្រ្តមាត់ខ្លា និង (៩) ភូមិសាស្រ្តងាប់។
  2. When a chieftain is fighting in his own territory, it is dispersive ground.ស៊ុន អ៊ូ ចែងថា ពេលណាដែលមេទ័ពដឹកនាំកំលាំងធ្វើចម្បាំងក្នុងភូមិសាស្រ្តនគរខ្លួនឯង ភូមិសាស្រ្តបែបនេះ ហៅថា ភូមិសាស្រ្តច្រើនមុខព្រួញ--ស្គាល់ភូមិសាស្រ្តនគរខ្លួនច្បាស់ អាចបើកមុខព្រួញបានច្រើន ឆ្នាំ១៩៧៩ មានការវាយចូលពី ក្រចេះ រតនគីរី មណ្ឌលគីរី ស្ទឹងត្រែងកំពង់ចាម កំពត តាកែវ ស្វាយរៀង ព្រៃវែង កំពង់សោម កោះកុង និង បាត់ដំបង ដើម្បីរំដោះក្រុងភ្នំពេញ
  3.  When he has penetrated into hostile territory, but to no great distance, it is facile ground.ស៊ុន អ៊ូ ចែងថាកាលណាកំលាំងយើងចង់វាយប្រហារលើទឹកដីខ្មាំង តែផ្លូវចូលទៅនៅជិត មិនឆ្ងាយ បែបនេះហៅថា ភូមិសាស្រ្តងាយ (វាយជំរំតាទំុ ព្រះវិហារ....)
  4. Ground the possession of which imports great advantage to either side, is contentious ground.ស៊ុន អ៊ូ ចែងថាកាលណាភូមិសាស្ត្រមួយដែលទ័ពភាគីណាមួយក៍គិតថាមាន គុណប្រយោជន៍ បែបនេះហៅថា ភូមិសាស្រ្តយុទ្ធសាស្រ្ត (សមុទ្រចិនខាងត្បូង)
  5.  Ground on which each side has liberty of movement is open ground.ស៊ុន អ៊ូ ចែងថា. ភូមិសាស្រ្តដែលភាគីទ័ពណាមួយឆ្លងកាត់បានដោយសេរី ភូមិសាស្រ្តបែបនេះ ហៅថា ភូមិសាស្រ្តសេរី
  6. Ground which forms the key to three contiguous states, so that he who occupies it first has most of the Empire at his command, is a ground of intersecting highways.ស៊ុន អ៊ូ ចែងថា ភូមិសាស្រ្តដែលជាចំណុចទឹកដីនៃនគរបីប្រសព្វគ្នា ដូច្នេះទ័ពខាងណាកាន់កាប់ បានមុន ជាគុណប្រយោជន៍ខ្ពស់សម្រាប់នគរនោះ ភូមិសាស្ត្របែបនេះហៅថា ភូមិសាស្រ្តមុំបី (តំបន់មុំបី កម្ពុជា ឡាវ ថៃ តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម តំបន់ត្រីកោណមាស ចិន ភូមារ ឡាវ)
  7. When an army has penetrated into the heart of a hostile country, leaving a number of fortified cities in its rear, it is serious groundស៊ុន អ៊ូ ចែងថា កាលណាកំលាំងទ័ពយើងវាយចូលជ្រៅក្នុងក្រុងធំៗរបស់ខ្មាំង យើងក្រុងមួយចំនួនទៀតស្ថិតនៅពីខាងក្រោយទ័ពរបស់យើង ភូមិសាស្ត្របែបនេះហៅថា ភូមិសាស្រ្ត ផ្លូវឈាម--វាយបើកផ្លូវឈាម។
  8. Mountain forests, rugged steeps, marshes and fens--all country that is hard to traverse: this is difficult ground.ស៊ុន អ៊ូ ចែងថា តំបន់មានព្រៃភ្នំ មានចំណោត ភក់ ក្រង៉េកច្រងក់ ក្រវិចក្រវៀន ពិបាកក្នុងការឆ្លងកាត់ បែបនេះហៅថាភូមិសាស្ត្រស្មុគស្មាញ
  9. Ground which is reached through narrow gorges, and from which we can only retire by tortuous paths, so that a small number of the enemy would suffice to crush a large body of our men: this is hemmed in ground.ស៊ុន អ៊ូ ចែងថាភូមិសាស្រ្តមានច្រកគេចខ្លួនតូចចង្អៀត បត់បែនដូចពស់ ក្រវិចក្រវៀន បានត្រឹមតែរត់គេចមិនមានលទ្ធភាពប្រយុទ្ធ បើខ្មាំងមានចំនួនតិចតួច អាចកំទេចកំលាំងធំរបស់ទ័ពយើងបាន ភូមិសាស្រ្តបែបនេះហៅថា ភូមិសាស្រ្តមាត់ខ្លា (ឬតំបន់ភ្នំស្វារអិល)
  10. Ground on which we can only be saved from destruction by fighting without delay, is desperate ground. ស៊ុន អ៊ូ ចែងថាតំបន់ដែលកំលាំងទ័ពត្រឹមវ៉ៃប្តូរស្លាប់ (គ្មានជម្រើស)ពីការវាយលុករបស់ខ្មាំងដោយកំលាំងខ្លាំង រូបភាពធំ ភូមិសាស្រ្តបែបនេះហៅថា ភូមិសាស្រ្តងាប់
  11.  On dispersive ground, therefore, fight not. On facile ground, halt not. On contentious ground, attack not. ស៊ុន អ៊ូ ចែងថា. ដូច្នេះបើក្នុងស្ថានភាពមានទ័ពខ្មាំង ចូលមកច្រើនមុខព្រួញចូរកុំច្បាំង បើស្ថិតក្នុងស្ថានភាពភូមិសាស្រ្តងាយ ត្រូវច្បាំងឈប់ៗ បើក្នុងភូមិសាស្រ្តបែប យុទ្ធសាស្រ្ត ចូរកុំច្បាំង
  12. . On open ground, do not try to block the enemy's way. On the ground of intersecting highways, join hands with your allies.ស៊ុន អ៊ូ ចែងថា ក្នុងស្ថានភាពមានភូមិសាស្រ្តសេរី ចូរកុំបិទផ្លូវគេចរបស់ទ័ពខ្មាំង ក្នុងករណីស្ថិតក្នុងភូមិសាស្រ្តមុំបី ត្រូវសហការណ៍ជាមួយទ័ពសម្ព័ន្ធ
  13.  On serious ground, gather in plunder. In difficult ground, keep steadily on the march.ស៊ុន អ៊ូ ចែងថា ក្នុងករណីទ័ពស្ថិតនៅភូមិសាស្រ្តផ្លូវឈាម ត្រូវប្លន់ប្រមូលទ្រព្យសម្បត្តិចំណីអាហារស្បៀង ក្នុងករណីភូមិសាស្រ្តស្មុគស្មាញត្រូវខំរក្សាល្បឿននៃការចល័តទ័ពឲ្យថេរ
  14. On hemmed-in ground, resort to stratagem. On desperate ground, fight ស៊ុន អ៊ូ ចែងថា. ក្នុងករណីទ័ពស្ថិតក្នុងភូមិសាស្រ្តមាត់ខ្លា ត្រូវប្រើប្រាស់យុទ្ធសាស្រ្តកងទ័ព ក្នុងករណីទ័ពស្ថិតក្នុងភូមិសាស្រ្តងាប់ ត្រូវប្រយុទ្ធដាច់ខាត
  15.  Those who were called skillful leaders of old knew how to drive a wedge between the enemy's front and rear; to prevent co-operation between his large and small divisions; to hinder the good troops from rescuing the bad, the officers from rallying their menស៊ុន អ៊ូ ចែងថា.មេទ័ពជើងចាស់ខ្លាំងពូកែ ដឹងពីវិធីវាយផ្តាច់ កាត់ផ្លូវចន្លោះខ្សែត្រៀមជួរមុខ និងខ្សែត្រៀមខាងក្រោយរបស់ខ្មាំង ដើម្បីកាត់កុំឲ្យកំលាំងកងពលធំ និងកងពលតូចខ្មាំង អាចទាក់ទងគ្នាបាន កុំឲ្យកំលាំងខ្មាំងដែលខ្លាំងពូកែ​(នៅខាងមុខ) អាចចូលអន្តរាគមន៍ជួយគ្នាវា(នៅខាងក្រោយ) ការពារកុំឲ្យមេវា​ (មេឃ្មុំ) ចូលជួយកូនទាហានវា​(កូនឃ្មុំ)។
  16. When the enemy's men were united, they managed to keep them in disorder.ស៊ុន អ៊ូ ចែងថាពេលណាកំលាំងខ្មាំងវាប្រមូលជួបជុំគ្នា ពេលនោះពួកខ្មាំងលែងមាន រូបភាពប្រយុទ្ធ
  17. When it was to their advantage, they made a forward move; when otherwise, they stopped still.ស៊ុន អ៊ូ ចែងថាបើក្នុងករណីខ្មាំងសម្លឹងឃើញឪកាស វានឹងរុលទ័ព បើមិនទេ កំលាំងខ្មាំងនឹងឈប់ស្ងៀម
  18.  If asked how to cope with a great host of the enemy in orderly array and on the point of marching to the attack, I should say: "Begin by seizing something which your opponent holds dear; then he will be amenable to your will."ស៊ុន អ៊ូ ចែងថា. បើមានសំណួរថា ត្រូវដោះស្រាយបែបនេះ ពេលក្បូនប្រយុទ្ធធំរបស់ខ្មាំង រៀបចំរួចជាស្រេច និង សម្រុកចូលមកដូចព្យុះព្រួញ ខ្ញុំនឹងឆ្លើយថាៈ ខ្ញុំនឹងចាប់យកអ្វីដែលខ្មាំងវាស្រលាញ់ចង់បានខ្មាំងទៅបង្ហាញ ពេលនោះសន្ទុះចិត្តខ្មាំងធ្លាក់ចុះវិញ--បង្ហាញចំណាប់ខ្មាំង ឬ សំណើរចរចារដោះដូរ...
  19.  Rapidity is the essence of war: take advantage of the enemy's unreadiness, make your way by unexpected routes, and attack unguarded spots.ស៊ុន អ៊ូ ចែងថា. ភាពលឿន រហ័ស គឺជាធាតុសំខាន់សម្រាប់ការធ្វើសឹកសង្រ្គាម ត្រូវឆក់យកប្រៀប ឈ្នះ លើចំណុចដែលខ្មាំងមិនបានត្រៀម ប្រើយុទ្ធវិធីដែលខ្មាំងមិននឹងស្មានដល់ វាយចំណុចដែលខ្មាំងមិនបានការពារ
  20.  The following are the principles to be observed by an invading force: The further you penetrate into a country, the greater will be the solidarity of your troops, and thus the defenders will not prevail against you.ស៊ុន អ៊ូ ចែងថា ខាងក្រោមនេះជាគោលការណ៍សំខាន់ៗសម្រាប់យើងមើល ក្នុងពេលដែលកំលាំងយើងវាយលុក សង្រ្គប់ចូលក្នុងនគរខ្មាំង កំលាំងកាន់តែចូលជ្រៅក្នុងដីខ្មាំង ត្រូវកាន់តែសាមគ្គីគ្នា (មុខ ក្រោយ ឆ្វេង ស្តាំ) បែបនេះ គឺកំលាំងវាយទប់ការពាររបស់ខ្មាំង មិនអាចទប់ទល់បាន
  21. Make forays in fertile country in order to supply your army with food. ស៊ុន អ៊ូ ចែងថាត្រូវប្រមូលយកជ័យភ័ណ្ឌពីក្នុងនគរនោះ សម្រាប់ជាស្បៀង សម្ភារៈបរិក្ខាសឹករបស់កងទ័ពយើង
  22. Carefully study the well-being of your men, and do not overtax them. Concentrate your energy and hoard your strength. Keep your army continually on the move, and devise unfathomable plans.ស៊ុន អ៊ូ ចែងថា.ត្រូវតាមដានសិក្សាដោយហ្មត់ចត់អំពីសុខមាលភាពកងកំលាំងទ័ព កុំហូតពន្ធលើសកំណត់ពីទ័ព(ថ្លៃបាយ ថ្លៃផ្ញើរសំបុត្រទៅស្រុក....) ត្រូវផ្តុំកំលាំងទ័ព (កងដាំបាយ កងពេទ្យ កងស៊ើបការណ៍ កងឆ្មក់..) និងត្រូវពង្រឹងកំលាំង។ ត្រូវឲ្យទ័ពចល័តទៅមុខជានិច្ច និងត្រូវរៀបផែនការសឹកឲ្យកាន់តែលាក់ការណ៍ខ្ពស់។
  23. Throw your soldiers into positions whence there is no escape, and they will prefer death to flight. If they will face death, there is nothing they may not achieve. Officers and men alike will put forth their uttermost strength.ស៊ុន អ៊ូ ចែងថា. ត្រូវចល័តទ័ពយកទៅដាក់នៅទីតាំងមួយដែលការពារការរត់ចោលជួរ ទីតាំងមួយដែលទ័ពមានតែការសម្រេចិត្តច្បាំង កន្លែងមួយដែលទ័ពត្រូវតែសម្រេចឲ្យបាន។ ទាំងនាយទាហាន ទាំងពលទាហាន គឺដូចៗគ្នាត្រូវតែខ្លាំង ជាដាច់ខាត។
  24.  Soldiers when in desperate straits lose the sense of fear. If there is no place of refuge, they will stand firm. If they are in hostile country, they will show a stubborn front. If there is no help for it, they will fight hard.ស៊ុន អ៊ូ ចែងថាទាហានកាលណាយកទៅដាក់នៅភូមិសាស្រ្តងាប់ ពួកគេលែងខ្លាចស្លាប់ បើគ្មានកន្លែងសម្រាប់ចល័តគេច ពួកគេនឹងប្រយុទ្ធស្លាប់រស់ បើសិនជាពួកគេ នៅលើទឹកដីនគរខ្មាំង ពួកគេនឹងស្ថិតនៅជួរមុខ បើកាលណាគ្មានកងអន្តរាគមន៍ជំនួយទេ ពួកគេនឹងខំប្រឹងប្រយុទ្ធ។
  25.  Thus, without waiting to be marshaled, the soldiers will be constantly on the qui vive; without waiting to be asked, they will do your will; without restrictions, they will be faithful; without giving orders, they can be trustedស៊ុន អ៊ូ ចែងថា.ដូច្នេះមិនចាំបាច់ទាល់តែមានមេបញ្ជាទេ កងទ័ពនោះនឹងស្ថិតក្នុងស្ថានភាព​ ដឹងថាត្រូវធ្វើអ្វី អ្នកណាទៅណា (​who goes there?) មិនចាំបាច់សួរនាំ ពួកគេនឹងធ្វើការងារឲ្យយើង មិនចាំបាច់ដាក់កំហិត  ពួកគេសច្ចារ្យប្រណិធានរួច មិនចាំបាច់ដាក់បទបញ្ជា ពួកគេពិតជាគួរឲ្យជឿជាក់
  26. Prohibit the taking of omens, and do away with superstitious doubts. Then, until death itself comes, no calamity need be fearedស៊ុន អ៊ូ ចែងថា.កុំឲ្យពួកគេមានជំនឿលើប្រថ្នូល កុំឲ្យពួកគេមានការសង្ស័យ រារែក ឲ្យពួកគេរង់ចាំសេចក្តីស្លាប់មកដល់ (កងអត្តឃាដ ទាហានស្អែកស្លាប់) គ្មានវិបត្តិអ្វី ត្រូវភ័យព្រួយ
  27. If our soldiers are not overburdened with money, it is not because they have a distaste for riches; if their lives are not unduly long, it is not because they are disinclined to longevity.ស៊ុន អ៊ូ ចែងថាបើឃើញទាហានមិនសូវមានលុយកាក់ច្រើន មិនមែនទាហានមិនត្រូវការលុយកាក់ទេ​ មកពីពួកគេមិនដឹងមានលុយធ្វើអ្វី បើពួកគេមានអាយុមិនវែង ព្រោះពួកគេគិតថា​មានអាយុវែងប្រយោជន៍អ្វី--ជីវិតទាហានគិតថាប្រឈមមុខនិងសេចក្តីស្លាប់រាល់ថ្ងៃ (Being a soldier is to face death, sometimes on a daily basis)
  28. . On the day they are ordered out to battle, your soldiers may weep, those sitting up bedewing their garments, and those lying down letting the tears run down their cheeks. But let them once be brought to bay, and they will display the courage of a Chu or a Kuei.ស៊ុន អ៊ូ ចែងថា.ដល់ថ្ងៃដាក់បទបញ្ជាឲ្យទាហានចេញច្បាំង មានទាហានខ្លះយំខ្សិបក្សួល ខ្លះយកខោអាវជូតទឹកភ្នែក ខ្លះដេកបង្ហូរទឹកភ្នែកហៀរលើមុខ។ តែត្រូវឲ្យពួកគេជម្នៈឲ្យបានដោយខ្លួនឯង បន្ទាប់មកពួកគេនឹងបង្ហាញពីសេចក្តីក្លាហានប្រយុទ្ធដូចជាមេទ័ព ឈូ ឬមេទ័ព​ កួយ
  29.  The skillful tactician may be likened to the shuai-jan. Now the shuai-jan is a snake that is found in the ChUng mountains. Strike at its head, and you will be attacked by its tail; strike at its tail, and you will be attacked by its head; strike at its middle, and you will be attacked by head and tail both.ស៊ុន អ៊ូ ចែងថាអ្នកជំនាញខាងប្រើកលយុទ្ធគឺដូចជាពស់ សួយចាង(ពស់វែក) ពេលនេះ គេឃើញមានពស់ សួយចាន នៅភ្នំចាង។ ពេលយើងវាយប្រហារខ្សែទ័ពជួរមុខរបស់ខ្មាំង ខ្មាំងនឹងវាត់កន្ទុយវាយយើងវិញ ពេលយើងនាំទ័ពវាយកន្ទុយ ខ្មាំងនឹងវាត់បកក្បាលវាយប្រហារយើងវិញ ពេលយើងវាយចំនុចកណ្តាល(ចង្កេះ) ខ្មាំងនឹងវាយបកវិញទាំងក្បាល ទាំងកន្ទុយ។
  30. Asked if an army can be made to imitate the shuai-jan, I should answer, Yes. For the men of Wu and the men of Yueh are enemies; yet if they are crossing a river in the same boat and are caught by a storm, they will come to each other's assistance just as the left hand helps the right.ស៊ុន អ៊ូ ចែងថាបើសិនជាមានគេសួរថា ទាហានយើងអាចយកតម្រាប់តាមពស់វែកបានទេ ខ្ញុំសួរឆ្លើយថា អាច បើសិនជាច្បាំងជាមួយខ្មាំងមកពីនគរ អ៊ូ និងនគរ យៀក ពេលកំលាំងទ័ពទាំង០២នគរ កំពុងឆ្លងទន្លេតាមទូកក្នុងក្បូន(រូបភាពចល័តទ័ព)តែមួយជាមួយគ្នា មិនទាន់ផុត​ត្រូវបានព្យុះ វាយប្រហារ ពេលនោះ ពួកវាទៅជួយគ្នា គឺដូចជា ដៃស្តាំ ជួយដៃឆ្វេង--កំលាំងយើងអាចកំទេចក្បាល និងកន្ទុយទ័ពខ្មាំងលើច្រាំង ដោយងាយ..។
  31. Hence it is not enough to put one's trust in the tethering of horses, and the burying of chariot wheels in the groundស៊ុន អ៊ូ ចែងថា.ដូច្នេះកុំទុកចិត្តលើការចងសេះជាប់គ្នា កុំទុកចិត្តថាយកកង់រទេះចម្បាំងកប់ដី--វាពុកផុយ មិនអាចជួយគ្នាបាន
  32.  The principle on which to manage an army is to set up one standard of courage which all must reach.ស៊ុន អ៊ូ ចែងថា. គោលការណ៍ចំបងសម្រាប់គ្រប់គ្រងបញ្ជាទ័ព គឺត្រូវមានស្តង់ដាតែមួយ ដូចៗគ្នា គឺក្លាហាន ដែលក្តីក្លាហាននេះ អង្គភាពទ័ពត្រូវធ្វើឲ្យបាន---បើគេវាយក្បាល កន្ទុយត្រូវក្លាហានចេញជួយ បើគេវាយកន្ទុយ ខាងក្បាល ក៍ត្រូវក្លាហានដូចគ្នា...
  33.  How to make the best of both strong and weak--that is a question involving the proper use of ground.ស៊ុន អ៊ូ ចែងថា.ត្រូវប្រើប្រាស់ការថ្លឹងថ្លែង វាស់ចំនុចខ្លាំង ខ្សោយ បែបណាឲ្យមានប្រសិទ្ធិ ភាពបំផុតនោះ --គឺជាបញ្ហាដែលត្រូវសិក្សាឲ្យច្បាស់លាស់បំផុតអំពី ស្ថានភាព យោធភូមិសាស្រ្ត (កុំឲ្យឆ្លងទន្លេរជួបជួបខ្យល់ព្យុះ..)
  34. Thus the skillful general conducts his army just as though he were leading a single man, willy-nilly, by the hand.ស៊ុន អ៊ូ ចែងថា ដុច្នេះបានជាមេទ័ពមានជំនាញ គាត់គ្រប់គ្រង ដឹកនាំបញ្ជាទ័ពច្រើន គឺគាត់មានអារម្មណ៍ថាកំពុងដឹកនាំ គ្រប់គ្រង បញ្ជាទាហានម្នាក់ គឺអ្វីៗស្ថិតក្នុង កណ្តាប់ដៃគាត់ (ងាយស្រួល លើកដាក់ ជួយ...)
  35.  It is the business of a general to be quiet and thus ensure secrecy; upright and just, and thus maintain order.ស៊ុន អ៊ូ ចែងថា.កិច្ចការមេទ័ពគឺត្រូវរក្សាភាព ស្ងប់ស្ងាត់ បែបនេះជួយដល់ការលាក់ការណ៍សម្ងាត់ រក្សាឧត្តមភាពឲ្យគេស្ងប់ស្ងែង រក្សាភាពយុត្តិធម៍ បែបនេះគឺប្រយោជន៍ រក្សាបានសណ្តាប់ធ្នាប់
  36. He must be able to mystify his officers and men by false reports and appearances, and thus keep them in total ignorance.ស៊ុន អ៊ូ ចែងថាមេទ័ពអាចលេងល្បែងស្ពិនភ្នែកដាក់នាយទាហាន និងពលទាហាន ដោយការផ្សាយព័ត៍មានកុហក ការសំដែងសកម្មភាពកុហក មេទ័ពត្រូវរក្សាឲ្យបាននូវការសំងាត់កុំឲ្យពួកគេដឹង
  37.  By altering his arrangements and changing his plans, he keeps the enemy without definite knowledge. By shifting his camp and taking circuitous routes, he prevents the enemy from anticipating his purpose.ស៊ុន អ៊ូ ចែងថា កាលណាមេទ័ពរៀបចំផែនការ និង ដូរផែនការ ដូច្នេះកំលាំងខ្មាំងចាប់ព័ត៍មានមិនច្បាស់ការណ៍។​  កាលណាមេទ័ពផ្លាស់ប្តូរជំរុំ ដូរផ្លូវចល័តទ័ព ដូច្នេះកំលាំងខ្មាំងមិនអាចយីយារ តាមផែនការពួកវា​
  38. At the critical moment, the leader of an army acts like one who has climbed up a height and then kicks away the ladder behind him. He carries his men deep into hostile territory before he shows his hand.ស៊ុន អ៊ូ ចែងថា.ស្ថានការណ៍សឹកមួយដែលអស្ចារ្យ គឺដូចជាមេទ័ពម្នាក់ឡើងទៅលើកំពូលភ្នំខ្ពស់ស្រួច ហើយយកជណ្តើរទៅលាក់ទុក។ មេទ័ពនេះនាំទាហានចល័តចូលយ៉ាងជ្រៅក្នុងដែនដីនគរខ្មាំង ទាល់តែទៅដល់បានប្រកាសប្រាប់ថា ទ័ពគេទៅដល់គោលដៅនោះ---មិនឲ្យខ្មាំងដឹងថាទៅតាមផ្លូវណា។
  39.  He burns his boats and breaks his cooking-pots; like a shepherd driving a flock of sheep, he drives his men this way and that, and nothing knows whither he is going.ស៊ុន អ៊ូ ចែងថា. មេទ័ពដុតទូកចម្បាំង វាយកំទេចក្អមឆ្នាំ (បំបាត់ដាន) មេទ័ពយកលំនាំអ្នកគង្វាល ដែលចេញហ្វូងចៀម (ចៀមមិនស្គាល់ផ្លូវ) មេទ័ពនាំទ័ពទៅទីឆ្ងាយ បន់បែន បែបនេះ កងកំលាំងគាត់មិនដឹងថា មេនាំទៅណាឡើយ
  40. To muster his host and bring it into danger:--this may be termed the business of the general.ស៊ុន អ៊ូ ចែងថា.គៀងគរកងកំលាំងទ័ព រួចនាំទ័ពនោះដាក់នៅសមរភូមិដែលប្រកបដោយគ្រោះថ្នាក់ --ទាំងនេះជាកិច្ចការតាមដែលគេហៅថា មេទ័ព (អ្នកគង្វាលគោ..ក្របី)
  41.  The different measures suited to the nine varieties of ground; the expediency of aggressive or defensive tactics; and the fundamental laws of human nature: these are things that must most certainly be studied.ស៊ុន អ៊ូ ចែងថា.ស្ថានយោធភូមិភាគទាំង០៩ ទាមទារការប្រើប្រាស់វិធានការណ៍សឹកខុសៗគ្នា ការប្រើកលយុទ្ធសង្រ្គាមឈ្លានពាន ឬ សង្រ្គាមការពារជាតិខុសៗគ្នា ការប្រើមូលដ្ឋានគ្រឹះច្បាប់កម្មផល​(ទ័ពហាត់ខ្លាំង គឺពូកែ មេទ័ពរៀនច្រើន នាំឲ្យចេះច្រើន តិចវាយខ្លាំងគឺចាញ់ច្រើន..) ក៍ខុសៗគ្នាដែរ ទាំងអស់នេះទាមទារឲ្យមានការសិក្សាស៊ីជម្រៅ។
  42.  When invading hostile territory, the general principle is, that penetrating deeply brings cohesion; penetrating but a short way means dispersion.ស៊ុន អ៊ូ ចែងថា.ពេលធ្វើសង្រ្គាមឈ្លានពានក្នុងនគរខ្មាំង មេទ័ពត្រូវមានគោលការណ៍មួយ គឺនាំទ័ពវាយលុកជ្រៅក្នុងនគរខ្មាំង (ទ័ពស្រួចវាយជ្រៅ) បែបនេះកំលាំងទ័ពមូលគ្នាស្អិត ស្វិតជាប់គ្នា បើសិនជាវាយលុកចូលក្នុងជម្រៅមួយរាក់ៗ បែបនេះវាទៅជាទ័ពក្នុងយោធភូមិសាស្រ្តច្រើនមុខព្រួញ
  43. When you leave your own country behind, and take your army across neighborhood territory, you find yourself on critical ground. When there are means of communication on all four sides, the ground is one of intersecting highways.ស៊ុន អ៊ូ ចែងថាកាលណានាំទ័ពចេញក្រៅពីនគរខ្លួនឯង កំលាំងខ្មាំងនៅពីមុខ នៅទាំងសងខាង បែបនេះ កំលាំងយើងកំពុងស្ថិតក្នុងយោធភូមិសាស្រ្តផ្លូវឈាម កាលមានផ្លូវសម្រាប់ទំនាក់ទំនងទៅទ័ពនៅទាំង០៤ទិស (មុខ ក្រោយ ស្លាបឆ្វេង ស្លាបស្តាំ) បែបនេះគឺ កំលាំងទ័ពយើងស្ថិតលើ យោធភូមិសាស្រ្តមុំ៣
  44. When you penetrate deeply into a country, it is serious ground. When you penetrate but a little way, it is facile ground. ស៊ុន អ៊ូ ចែងថា៖ កាលណាទ័ពវាយលុកចូលជ្រៅក្នុងដីខ្មាំង នោះគឺក្នុង យោធភូមិសាស្រ្ត​ផ្លូវឈាម កាលណានាំទ័ពចូលវាយលុកដែរ តែរាក់ៗជិតព្រំដែន នោះគឺ យោធភូមិសាស្រ្តងាយ--ដាក់ស្រួល ដកស្រួល!
  45.  When you have the enemy's strongholds on your rear, and narrow passes in front, it is hemmed-in ground. When there is no place of refuge at all, it is desperate ground. ស៊ុន អ៊ូ ចែងថាកាលណាកំលាំងខ្មាំងឈជើង ពង្រាយ នៅពីខាងក្រោយកំលាំងយើង នៅខាងមុខយើងមានតែផ្លូវតូចចង្អៀត បែបនេះគឺទ័ពស្ថិតក្នុង យោធភូមិសាស្រ្តមាត់ខ្លា។ កាលណាគ្មានផ្លូវរត់ភៀស គេចខ្លួនទាល់តែសោះ បែបនេះគឺទ័ពស្ថិត ក្នុងយោធភូមិសាស្រ្តងាប់
  46.  Therefore, on dispersive ground, I would inspire my men with unity of purpose. On facile ground, I would see that there is close connection between all parts of my army. ស៊ុន អ៊ូ ចែងថា.ដូច្នេះ បើទ័ពស្ថិតក្នុងយោធភូមិសាស្រ្តច្រើនមុខព្រួញ ខ្ញុំសុំកងកំលាំងយើងរូបរួមសាមគ្គីគ្នាដើម្បីគោលដៅរួម។ បើទ័ពយើងស្ថិតនៅលើ យោធភូមិសាស្រ្តងាយ ខ្ញុំសុំទ័ពយើងគ្រប់ផ្នែកគ្រប់អង្គភាពក្នុងជួរទ័ពមានទំនាក់ទំនងកាន់តែជិតស្និត
  47.  On contentious ground, I would hurry up my rear. ស៊ុន អ៊ូ ចែងថា.ក្នុងយោធភូមិយុទ្ធសាស្រ្ត ខ្ញុំសុំកំលាំងទ័ពនៅជួរក្រោយចល័តឲ្យបានលឿន (នាគវាត់កន្ទុយ ទៅជួយស្លាបឆ្វេង ឬស្តាំ ឬក្បាល)
  48. On open ground, I would keep a vigilant eye on my defenses. On ground of intersecting highways, I would consolidate my alliances.ស៊ុន អ៊ូ ចែងថា.ក្នុងតំបន់យោធភូមិសាស្រ្តសេរី ខ្ញុំនឹងតាមដានការវិវត្តន៍ស្ថានការណ៍សឹក ក្នុងការច្បាំងការពារទីតាំង ក្នុងយោធភូមិសាស្រ្តមុំ៣ ខ្ញុំនឹងពឹងទ័ពសម្ព័ន្ធ
  49.  On serious ground, I would try to ensure a continuous stream of supplies. On difficult ground, I would keep pushing on along the road.ស៊ុន អ៊ូ ចែងថានៅលើភូមិសាស្រ្តផ្លូវឈាម ខ្ញុំនឹងព្យាយាមរក្សាក្បូនដឹកជញ្ជូនសម្រាប់ផ្គត់ផ្គង់ (ស្បៀង បរិក្ខាសឹក) ឲ្យមានជាបន្តបន្ទាប់ ក្នុងយោធភូមិសាស្រ្តស្មុគស្មាញ ខ្ញុំនឹងជម្រុញការចល័តទ័ពតាមផ្លូវ ទៅមុខឲ្យបានលឿន
  50.  On hemmed-in ground, I would block any way of retreat. On desperate ground, I would proclaim to my soldiers the hopelessness of saving their livesស៊ុន អ៊ូ ចែងថា ក្នុងយោធភូមិសាស្រ្តមាត់ខ្លា ខ្ញុំនឹងបិទទាំងអស់នូវច្រកសម្រាប់ការដកទ័ពថយ សម្រាប់យោធភូមិសាស្រ្តងាប់ ខ្ញុំនឹងប្រកាស់ប្រាប់ទ័ពថា យើងទាំងអស់គ្នាមិនសង្ឈឹមថានឹងបានរស់--បើចង់រស់ត្រូវតែច្បាំង
  51.  For it is the soldier's disposition to offer an obstinate resistance when surrounded, to fight hard when he cannot help himself, and to obey promptly when he has fallen into danger.ស៊ុន អ៊ូ ចែងថាការចល័តផ្លាស់ប្តូរទីតាំង គឺដើម្បីទប់ទល់តបនឹងការឡោមព័ទ្ធរបស់ខ្មាំង មិនអាចជួយខ្លួនឯងបាន មានតែប្រឹងប្រយុទ្ធ ពេលស្ថិតក្នុងសភាពគ្រោះថ្នាក់ ត្រូវតែគោរពបទបញ្ជាទ័ពឲ្យហ្មឺងម៉ាត់
  52. We cannot enter into alliance with neighboring princes until we are acquainted with their designs. We are not fit to lead an army on the march unless we are familiar with the face of the country--its mountains and forests, its pitfalls and precipices, its marshes and swamps. We shall be unable to turn natural advantages to account unless we make use of local guides.ស៊ុន អ៊ូ ចែងថាយើងមិនអាចចងសម្ព័ន្ធជាមួយនគរជិតខាងបានឡើយ បើសិនមិនទាន់ដឹងពីនយោបាយរបស់គេ។ យើងមិនអាចគ្រប់គ្រងកំលាំងខ្មាំងបាន បើមិនស្គាល់ច្បាស់ពីមុខមាត់នគរនោះ--យោធភូមិសាស្រ្តរួមមាន ព្រៃ ភ្នំ អន្លុង ជ្រោះ វាលភក់..។ យើងមិនអាចកែប្រែធម្មជាតិជាប្រយោជន៍សម្រាប់យើងបាន បើសិនជាគ្មានអ្នកក្នុងស្រុកគេជួយណែនាំ។
  53.  To be ignored of any one of the following four or five principles does not befit a warlike prince.ស៊ុន អ៊ូ ចែងថា បើមាននណាម្នាក់ គេចេះត្រឹមតែ ៤ ឬ ៥ គោលការសឹកខាងក្រោមនេះ គឺគេនៅមិនទាន់អាចក្លាយជា ស្តេចសឹកបានឡើយ
  54. When a warlike prince attacks a powerful state, his generalship shows itself in preventing the concentration of the enemy's forces. He overawes his opponents, and their allies are prevented from joining against him.ស៊ុន អ៊ូ ចែងថាស្តេចសឹក កាលណាគេបើកការវាយប្រហារទៅលើនគរមួយដែលខ្លាំង គឺមេទ័ពរបស់ស្តេចសឹកនេះ​ត្រៀមជានិច្ចមិនឲ្យកំលាំងខ្មាំងអាចប្រមូលផ្តុំបាន។ ស្តេចសឹកនោះវាយសង្រ្គប់មិនឲ្យតដៃបាន រារាំងមិនឲ្យភាគីសម្ព័ន្ធខ្មាំងសហការណ៍គ្នាប្រឆាំងស្តេចសឹកបានឡើយ
  55.  Hence he does not strive to ally himself with all and sundry, nor does he foster the power of other states. He carries out his own secret designs, keeping his antagonists in awe. Thus he is able to capture their cities and overthrow their kingdoms.ស៊ុន អ៊ូ ចែងថា.ដូច្នេះ ពេលនោះ ស្តេចសឹកមិនបាច់ប្រឹងចងសម្ព័ន្ធដោយខ្លួនឯង មិនចាំបាច់ធ្វើកិច្ចការអ្វីផ្សេង ក៍មិនចាំបាច់បង្ហាញពីកំលាំងសឹកទៅនគរជិតខាង ស្តេចសឹករក្សាគម្រោងការជាសម្ងាត់ រក្សាការប្រឆាំងជាសម្ងាត់ បែបនេះគឺ ស្តេចសឹកអាចគ្រប់គ្រង់ក្រុងនានា​ និងអាចរំលំនគរនោះបានតែម្តង--គាំទ្រកាបោះបោរជាសម្ងាត់។
  56.  Bestow rewards without regard to rule, issue orders without regard to previous arrangements; and you will be able to handle a whole army as though you had to do with but a single man.ស៊ុន អ៊ូ ចែងថា ត្រូវផ្តល់រង្វាន់កុំគិតរឿងប្រូតូកូល(ពិធីការ) ត្រូវចេញបទបញ្ជាកំុំគិតរឿងកិច្ចព្រមព្រៀងពីមុនៗមក​ បែបនេះ យើងអាចធ្វើកិច្ចការមួយដែលគិតថា កងទ័ពទាំងអស់ត្រូវធ្វើ តែពេលនេះយើងធ្វើតែម្នាក់ឯង (តិចឈ្នះច្រើន)
  57. Confront your soldiers with the deed itself; never let them know your design. When the outlook is bright, bring it before their eyes; but tell them nothing when the situation is gloomy.ស៊ុន អ៊ូ ចែងថា.ត្រូវប្រាប់ទាហានឲ្យបំពេញតែការងារខ្លួនឯង កុំឲ្យដឹងការងារមេទ័ព កាលណាមានជ័យជំនៈ យកមកបង្ហាញចំពោះមុខកងទ័ព តែបើកាលណាស្ថានការសឹកមិនច្បាស់លាស់ កុំនិយាយអ្វីទាំងអស់។
  58.  Place your army in deadly peril, and it will survive; plunge it into desperate straits, and it will come off in safety.ស៊ុន អ៊ូ ចែងថាយកទ័ពទៅដាក់ក្នុងតំបន់គ្រោះថ្នាក់បំផុត ពួកគេនឹងរស់ យើងទ័ពទៅដាក់នៅយោធភូមិសាស្រ្តងាប់ ពួកគេនឹងមកវិញដោយសុខសប្បាយ--(ហូរញើសពេលហ្វឹកហាត់  មិនបង្ហូរឈាមពេលប្រយុទ្ធ ព្រោះធ្លាប់ឆ្លងកាត់រួច)
  59. For it is precisely when a force has fallen into harm's way that is capable of striking a blow for victory.ស៊ុន អ៊ូ ចែងថា.ច្បាស់ណាស់ កាលណាទ័ពធ្លាក់ក្នុងសភាពគ្រោះថ្នាក់ គឺទ័ពអាចទប់ទល់ នាំមកនូវជ័យជំនៈវិញ
  60.  Success in warfare is gained by carefully accommodating ourselves to the enemy's purpose.ស៊ុន អ៊ូ ចែងថាជ័យជំនៈក្នុងចម្បាំងបានមកពីការដែលយើងដាក់ខ្លួនឯងដើរតួរជាខ្មាំង--ដឹងគោលបំណងខ្មាំង
  61.  By persistently hanging on the enemy's flank, we shall succeed in the long run in killing the commander-in-chiefស៊ុន អ៊ូ ចែងថា.ដោយការព្យាយាមវាយប្រហារនៅខាង ចង្កេះខ្មាំង ក្នុងរយៈពេលយូរ យើង​នឹង​បានជ័យជំនៈដោយការកំទេចមេបញ្ជាការខ្មាំង
  62. This is called ability to accomplish a thing by sheer cunning.ស៊ុន អ៊ូ ចែងថា របៀបវាយប្រហារបែបនេះ បង្ហាញពីសមត្ថភាពវាយត្រង់ដោយប៉ិនប្រសព្វ (ដឹងថាមេទ័ពធំខ្មាំងនៅកណ្តាល ដូច្នេះវាយបង្កេះត្រង់យកតែម្តង)
  63. On the day that you take up your command, block the frontier passes, destroy the official tallies, and stop the passage of all emissaries.ស៊ុន អ៊ូ ចែងថា.ថ្ងៃដែលយើងឡើងមកធ្វើជាមេបញ្ជាការថ្មី ត្រូវបិទច្រកចេញចូល បំផ្លាញចោលទាំងអស់នូវឯកសារកិច្ចព្រមព្រៀងផ្សេងៗ និងបញ្ឈប់ទាំងអស់នូវ បេសកជន ការទូតផ្សេងៗ
  64. Be stern in the council-chamber, so that you may control the situation.ស៊ុន អ៊ូ ចែងថា.ត្រូវដាក់កំហិត​បទបញ្ជាសម្រាប់ការប្រជុំគណរដ្ឋមន្រ្តី (ទឹកដីទើបវាយបាន) ធ្វើបែបនេះ យើងអាចគ្រប់គ្រងស្ថានការណ៍)
  65. If the enemy leaves a door open, you must rush in.ស៊ុន អ៊ូ ចែងថា.ត្រូវដើរឲ្យបានមួយជំហានមុខខ្មាំង--គិតឲ្យបានមុន មុនពេលខ្មាំងធ្វើ​សកម្មភាព
  66.  Forestall your opponent by seizing what he holds dear, and subtly contrive to time his arrival on the ground.ស៊ុន អ៊ូ ចែងថាដណ្តើមយកប្រៀបឈ្នះលើខ្មាំង ដោយការចាប់យកអ្វីដែលខ្មាំងស្រលាញ់ នឹងត្រូវចរចារពន្យាពេល រួចកំណត់ពេលនិងកន្លែងចរចារគ្នា។
  67. Walk in the path defined by rule, and accommodate yourself to the enemy until you can fight a decisive battle.ស៊ុន អ៊ូ ចែងថាការគ្រប់គ្រង ដឹកនាំ បញ្ជា ទ័ពត្រូវធ្វើតាមច្បាប់ ត្រូវដឹងច្បាស់ថាខ្មាំងប្រុងធ្វើអ្វី​ សឹមសម្រេចិត្តចេញច្បាំង
  68. At first, then, exhibit the coyness of a maiden, until the enemy gives you an opening; afterwards emulate the rapidity of a running hare, and it will be too late for the enemy to oppose you.ស៊ុន អ៊ូ ចែងថាដំបូងត្រូវធ្វើជាស្ទក់ យឺត វើកៗ​ (យកកំលាំងសិន) រង់ចាំខ្មាំងភ្លេចខ្លួនសិន​(ខ្មាំងហត់) បន្ទាប់យើងប្រឹងឲ្យខ្លាំងពេញទំហឹង​ ពេលនោះខ្មាំងប្រឹងក៍ហួសពេលដែរ ក្នុងការទបទល់ជាមួយកំលាំងយើង៕


No comments:

Post a Comment