ការប្រើកំលាំងទ័ព

V. Energy Use of Energy/Directing Strategic/ Military Power Forces/(Chinese: 兵勢,兵势)
ភាគ ទាំង ២៩ រួមាន ៖ 29/28 /27/ 26/25/24 /23/22/21/20/19/18/17/16/15 /14 /13/12/11/10//8/7///4/3//1
ជំពូកទាំង ១៣ រូមមាន៖  👉  👉  II👉 III👉 -IV👉 -V👉 -VI👉 -VII👉 -VIII👉 -IX👉 -X👉 -XI👉 -XII👉 -XIII 👉  

  1.  Sun Tzu said: The control of a large force is the same principle as the control of a few men: it is merely a question of dividing up their numbers.  ស៊ុន អ៊ូ ចែងថា .ស៊ុន អ៊ូ ចែងថា៖ ការគ្រប់គ្រងបញ្ជាទ័ពធំ គឺមានវិធានការណ៍ដូចគ្នាជាមួយនឹងវិធានការគ្រប់គ្រងមនុស្សមួយក្រុមតូចដែរៈ បញ្ហាស្ថិតនូវលើការបែងចែកជាក្រុម
  2. Fighting with a large army under your command is nowise different from fighting with a small one: it is merely a question of instituting signs and signals.  ស៊ុន អ៊ូ ចែងថា .ច្បាំងជាមួយកំលាំងទ័ពធំពួកខ្មាំង គឺគ្មានការខុសគ្នាទេជាមួយនឹងការច្បាំងជាមួយទ័ពតូចខ្មាំងៈ បញ្ហាវាស្ថិតនៅត្រង់ការសំគាល់ ទង់អង្គភាព និងការសំគាល់ សញ្ញា ទ័ព។
  3. To ensure that your whole host may withstand the brunt of the enemy's attack and remain unshaken-- this is effected by maneuvers direct and indirect. ស៊ុន អ៊ូ ចែងថា .ដើម្បីប្រាកដថាកំលាំងយើងទប់ជាមួយកំលាំងខ្មាំងជាប់ ឬមិនជាប់ អាចតស៊ូបានឬមិនបាន--ទាំងនេះអាស្រ័យលើការវាយទប់ត្រង់(រឹង) ឬប្រើទ័ពវាយទប់ប្រយោល​(ទន់)
  4. That the impact of your army may be like a grindstone dashed against an egg--this is effected by the science of weak points and strong.  ស៊ុន អ៊ូ ចែងថា .បើដូច្នេះ ការរៀបកំលាំងទ័ព គឺរៀបយកលំនាំ ពងមាន់ប្រឡាក់ថ្ម (រឹងក្នុងទន់)--បែបនេះមកពីច្បាប់វិទ្យាសាស្រ្ត គឺចំនុចខ្លាំង និង ចំនុចខ្សោយ។
  5.  In all fighting, the direct method may be used for joining battle, but indirect methods will be needed in order to secure victory.  ស៊ុន អ៊ូ ចែងថា .ក្នុងគ្រប់ចម្បាំងទាំងអស់ វាយតទល់គ្នាដោយផ្ទាល់ត្រូវតែមានក្នុងសមរភូមិ តែវាយ ដោយប្រយោលក៍ចាំបាច់សម្រាប់ថែរក្សាជ័យជំនៈលើសមរភូមិ។
  6. Indirect tactics, efficiently applied, are inexhaustible as Heaven and Earth, unending as the flow of rivers and streams; like the sun and moon, they end but to begin anew; like the four seasons, they pass away to return once more.  ស៊ុន អ៊ូ ចែងថា .យុទ្ធវិធីវាយដោយប្រយោល (វាយពីក្រោយ វាយពីចំហៀង វាយស្លាបឆ្វេង...)គ្រប់គ្រាន់សម្រាប់ប្រតិបត្តិការសឹក វានៅតែមានប្រយោជន៍មហិមារ ដូចជាឋានសួរគ៍ និងដូចជាឋានកណ្តាលនេះដែរ វានៅតែមានប្រសិទ្ធិភាពមិនដាច់ ដូចជាទឹកហូរចូលស្ទឹង ចូលអូរ នៅតែមានដូចជា ព្រះអាទិត្យ និងព្រះច័ន្ទ វាបាត់តែមួយគ្រា បន្ទាប់វាកើតឡើងវិញ ដូចជារដូវកាលទាំង០៤ រដូវមួយបាត់ រដូវថ្មីមួយចេញមក។
  7. There are not more than five musical notes, yet the combinations of these five give rise to more melodies than can ever be heard.  ស៊ុន អ៊ូ ចែងថា . ណោតភ្លេង មានមិនលើសពី០៥ទេ គេមិនទាន់បានបញ្ចូលគ្នា បើគេបញ្ចូលគ្នា វាទៅជា មេឡូឌីថ្មីមួយ ដែលគេមិនដែលបានឭសូរ)។
  8. There are not more than five primary colors (blue, yellow, red, white, and black), yet in combination they produce more hues than can ever been seen.  ស៊ុន អ៊ូ ចែងថា .ព័ណ៍មានមិនលើសពី ០៥ព័ណ៍ទេ ( ខៀវ លឿង ក្រហម ស និង ខ្មៅ) គេមិនទាន់បានបញ្ចូលគ្នាទេ បើគេបញ្ចូលគ្នានឹងបានព័ណ៍ថ្មីមួយស្អាតមិនដែលបានឃើញ។
  9. There are not more than five cardinal tastes (sour, acrid, salt, sweet, bitter), yet combinations of them yield more flavors than can ever be tasted.  ស៊ុន អ៊ូ ចែងថា ..រស់ជាតិសំខាន់ៗមានមិនលើសពី០៥រសជាតិ (ចត់ ជូរ ប្រៃ ផ្អែម និង ល្វីង) គេមិនទាន់បានបញ្ចូលគ្នាទេ បើគេបញ្ចូលគេនឹងបានរសជាតិមួយដែលមិនធ្លាប់ជួប។
  10. In battle, there are not more than two methods of attack--the direct and the indirect; yet these two in combination give rise to an endless series of maneuvers.  ស៊ុន អ៊ូ ចែងថា ..ក្នុងសមរភូ​មិ យុទ្ធវិធីច្បាំង មានមិនលើស ០២ទេ--ច្បាំងតទល់ និង​ ច្បាំងប្រយ៉ោល គេមិនទាន់បានបញ្ចូលគ្នា បើគេបញ្ចូល គេនឹងបានជាកម្រង(សេរី)នៃ ការប្រើទ័ពពិសេសរាប់មិនអស់)។ The direct and the indirect lead on to each other in turn. It is like moving in a circle--you never come to an end. Who can exhaust the possibilities of their combination?
  11. The onset of troops is like the rush of a torrent which will even roll stones along in its course. .កំលាំងទ័ពខ្លាំងដូចជា​ដូចជាទឹកហូរ ថ្មណាធំវាវាង គេច ចូលពីក្រោម.. ថ្មណាតូចទឹកបុកហូរកួច។
  12.  The quality of decision is like the well-timed swoop of a falcon which enables it to strike and destroy its victim  ស៊ុន អ៊ូ ចែងថា .ការសម្រេចចិត្តបានត្រឹមត្រូវ គឺដូចជាសត្វស្ទាំង​ខ្លាំងក្រៃអាចវាយ និងអាចប្រហារ គោលដៅឲ្យវិនាសបង់។
  13. Therefore the good fighter will be terrible in his onset, and prompt in his decision.  ស៊ុន អ៊ូ ចែងថា  ដូច្នេះហើយ បានជាអ្នកចម្បាំងខ្លាំងពូកែនឹងស្មុគស្មាញក្នុងចិត្ត បន្ទាប់គេនឹងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ (ត្រូវពេល ត្រូវទីកន្លែង ត្រូវគោលដៅ ត្រូវមធ្យោបាយ...)
  14.  Energy may be likened to the bending of a crossbow; decision, to the releasing of a trigger.  ស៊ុន អ៊ូ ចែងថា .ការប្រើកំលាំងទ័ព ទុកដូចជាការប្រើ ស្នា អ្វីៗស្ថិតលើការសម្រេចចិត្ត ថាពេលណាត្រូវកេះកៃព្រលែងគ្រាប់ព្រួញ
  15.  Amid the turmoil and tumult of battle, there may be seeming disorder and yet no real disorder at all; amid confusion and chaos, your array may be without head or tail, yet it will be proof against defeat. ស៊ុន អ៊ូ ចែងថា . ក្នុងសមរភូមិមានទ័ពយើង មានទ័ពខ្មាំង មើលទៅដូចជា បាត់បង់ការគ្រប់គ្រង តែនោះមិនមែនជាភាពរញ៉េរញ៉ៃទេ រូបភាពប្រយុទ្ធនោះគឺជារូបភាពប្រយុទ្ធ និង ជារូបភាពបំភ័ន្ត រូបភាពនោះគ្មានក្បាល គ្មានកន្ទុយ តែនេះក៍មិនមែនជាសញ្ញា បញ្ជាក់ពីថា ទ័ពដកថយដែរ។
  16.  Simulated disorder postulates perfect discipline, simulated fear postulates courage; simulated weakness postulates strength.  ស៊ុន អ៊ូ ចែងថា ការប្រើកំលាំងទ័ពត្រូវសំដែងធ្វើជា រញ៉េរញ៉ៃ បញ្ជាក់ថាទ័ពគោរពបទបញ្ជា ត្រូវសំដែងដូចជាភ័យខ្លាច បញ្ជាក់ពីភាពក្លាហាន ត្រូវសំដែងដូចជាខ្សោយ បញ្ជាក់ថាទ័ពយើងខ្លាំង។
  17. Hiding order beneath the cloak of disorder is simply a question of subdivision; concealing courage under a show of timidity presupposes a fund of latent energy; masking strength with weakness is to be effected by tactical dispositions. ស៊ុន អ៊ូ ចែងថា .ប្រើកំលាំងទ័ពឲ្យលាក់សណ្តាប់ធ្នាប់ក្នុងភាពរញ៉េរញ៉ៃ លាក់ភាពក្លាហាន កំលាំងខ្លាំងក្លា ក្នុងរូបភាពស្ពឹកស្រពន់ គ្មានកំលាំងកំហែង បែបនេះគឺជាកល្បយុទ្ធក្នុងការចល័តទ័ពដ៍មានប្រសិទ្ធិភាពខ្ពស់។
  18.  Thus one who is skillful at keeping the enemy on the move maintains deceitful appearances, according to which the enemy will act. He sacrifices something, that the enemy may snatch at it.  ស៊ុន អ៊ូ ចែងថា មេទ័ពខ្លាំងមានជំនាញតាមច្បាមគ្រប់ការវិវត្តសកម្មភាពខ្មាំង ដឹងថាខ្មាំងបោកបញ្ឆោតប្រុងធ្វើអ្វី ពួកខ្មាំងនឹងស្ថិតក្នុងកណ្តាប់ដៃមេទ័ពបែបនេះ។
  19. . By holding out baits, he keeps him on the march; then with a body of picked men he lies in wait for him. ស៊ុន អ៊ូ ចែងថា .ពេលខ្មាំងជាប់នុយ ខ្មាំងធ្វើអ្វីក៍យើងដឹង យើងដើរទៅមុន ចាំចាប់វានៅខាងមុខ។
  20.  The clever combatant looks to the effect of combined energy, and does not require too much from individuals. Hence his ability to pick out the right men and utilize combined energy.  ស៊ុន អ៊ូ ចែងថា . អ្នកចម្បាំងវ័យឆ្លាត គេតាមដានមើលលទ្ធផលចេញមកពីការប្រើ កំលាំងទ័ពចូលគ្នា​/យុទ្ធវិធីចូលគ្នា ហើយទ័ពម្នាក់ៗមិនចាំបាច់ចំណាយកំលាំងច្រើនទេ។ បែបនេះ គេជ្រើសរើសយកអ្នកខ្លាំងមានជំនាញ មកបញ្ចូលគ្នាជាកំលាំងទ័ពថ្មី។
  21. When he utilizes combined energy, his fighting men become as it were like unto rolling logs or stones. For it is the nature of a log or stone to remain motionless on level ground, and to move when on a slope; if four-cornered, to come to a standstill, but if round-shaped, to go rolling down.  ស៊ុន អ៊ូ ចែងថា ពេលណាបញ្ចូលកំលាំងទ័ពចូលគ្នា កំលាំងនោះទៅជាដុំដែកមួយ ឬទៅជាដុំថ្មធំមួយ។ ជាធម្មជាតិដុំដែកធំ ឬដុំថ្មធំ គឺមាំរឹងទោះជាដាក់លើដីផ្អៀងក្តី ក៍មិនរអិល ដាក់លើដីរដិបរដុបក៍មិនរង្គើរ បើវាមានជ្រុងបួន វាមានលំនឹង តែបើជ្រុងវាមូលប្រាកដ ជារអិលធ្លាក់ចុះ--ទ័ពធំតែមួយកង​(មូល) ចង់ធ្វើអ្វីមួយ មិនអាចទប់បាន បើកំលាំងទ័ពចូលគ្នា ចង់ធ្វើអ្វីមួយ ឬបេះបោរគឺមិនអាច-ជ្រុង៤!)
  22. Thus the energy developed by good fighting men is as the momentum of a round stone rolled down a mountain thousands of feet in height. So much on the subject of energy.  ស៊ុន អ៊ូ ចែងថា  ដូច្នេះការប្រើកំលាំងទ័ពចូលគ្នា​គឺជាកំលាំងប្រយុទ្ធមួយខ្លាំងក្លា​ដូចជា ដុំថ្មមូល រមៀលធ្លាក់ចុះពីកំពូលភ្នំច្រើនរយមែត្រ។ ពិតជាមានកំលាំងខ្លាំងអស្ចារ្យណាស់៕


No comments:

Post a Comment