ចំណាយក្នុងសង្រ្គាម

II. Waging War ចំណាយក្នុងសង្រ្គាម
Waging War/The Challenge/Waging War /Waging War/(Chinese: 作戰,作战)
ភាគ ទាំង ២៩ រួមាន ៖ 29/28 /27/ 26/25/24 /23/22/21/20/19/18/17/16/15 /14 /13/12/11/10//8/7///4/3//1
ជំពូកទាំង ១៣ រូមមាន៖  👉  👉  II👉 III👉 -IV👉 -V👉 -VI👉 -VII👉 -VIII👉 -IX👉 -X👉 -XI👉 -XII👉 -XIII 👉  
  1.  Sun Tzu said: In the operations of war, where there are in the field a thousand swift chariots, as many heavy chariots, and a hundred thousand mail-clad soldiers, with provisions enough to carry them a thousand li, the expenditure at home and at the front, including entertainment of guests, small items such as glue and paint, and sums spent on chariots and armor, will reach the total of a thousand ounces of silver per day. Such is the cost of raising an army of 100,000 men. ស៊ុន អ៊ូ ចែងថា ពេលបើកប្រតិបត្តិការសឹក ត្រូវការរទេះរាប់ពាន់ មានរទេះធុនស្រាល រទេះធុនធ្ងន់ មានរទេះដឹកទ័ព ដែលក្បូនសឹកមានចំងាយរាប់សិបគឺឡូមែត្រ នៅមានការ ចំណាយនៅសមរភូមិក្រោយ និងសមរភូមិមុខ មានទាំងការចំណាយផែ្នកកំសាន្តសម្រាប់ភ្ងៀវ ដូចជាចំណាយលើ​កាវបិត លើរូបគំនូរ រួមជាមួយនឹងការចំណាយរទេះដឹក ជញ្ជូន រទេះចម្បាំងធុនធ្ងន់ ដូច្នេះការចំណាយ​សរុបឡើងដល់រាប់ពាន់តម្លឹងក្នុងមួយថ្ងៃ បែបនេះ គឺការចំណាយចិញ្ចឹមទាហាន ១០០.០០០នាក់។
  2. When you engage in actual fighting, if victory is long in coming, then men's weapons will grow dull and their ardor will be damped. If you lay siege to a town, you will exhaust your strength. ស៊ុន អ៊ូ ចែងថា៖ ពេលចូលប្រយុទ្ធជាក់ស្តែង បើសិនជាត្រូវការពេលយូរទំរាំបានជ័យជំនះ អាវុធយុទ្ធភ័ណ្ឌ ទៅជាសឹករិចរិល បាក់បែក បើសិនជាត្រូវខ្មាំងព័ទ្ធជាប់ក្នុងទីក្រុង យើងពិតជាអស់កំលាំងល្ហិតល្ហៃ
  3.  Again, if the campaign is protracted, the resources of the State will not be equal to the strain. ស៊ុន អ៊ូ ចែងថាជាថ្មីម្តងទៀត បើសិនជា យុទ្ធនាការ (មិនមែនប្រតិបត្តិការសឹក)​ចេះតែអូសបន្លាយរយៈពេលយូរ ដូច្នេះធនធានរបស់រដ្ឋ នឹងមិនអាច ធានា ជាមួយនឹងគ្រោះបែបនេះ។
  4. Now, when your weapons are dulled, your ardor damped, your strength exhausted and your treasure spent, other chieftains will spring up to take advantage of your extremity. Then no man, however wise, will be able to avert the consequences that must ensue. ស៊ុន អ៊ូ ចែងថាពេលអាវុធរិចរិល កំលាំងចិត្តលែងមាន កំលាំងកាយចុះខ្សោយ ធនធានចំណាយអស់ ដូច្នេះការបេះបោរពីមេកន្រ្ទាញនឹងកើតមាន សំដៅមកយើង យើងគ្មានកំលាំងទ័ព សម្រាប់ទប់ហេតុការណ៍អាក្រក់ដែលអាចកើត។
  5. Thus, though we have heard of stupid haste in war, cleverness has never been seen associated with long delays. ស៊ុន អ៊ូ ចែងថាបែបខាងលើ មានតែជនឆ្កួតល្ងង់ដែលមិនប្រញាប់ប្រញាល់បញ្ចប់សង្រ្គាម អ្នកឆ្លាតវៃ គេមិនដែលអូសបន្លាយសង្រ្គាមយូរ។
  6.  There is no instance of a country having benefited from prolonged warfare. ស៊ុន អ៊ូ ចែងថា៖ នគរមួយមិនដែលបានផលចំណេញមកពីការអូសបន្លាយសង្រ្គាមឡើយ
  7.  It is only one who is thoroughly acquainted with the evils of war that can thoroughly understand the profitable way of carrying it on. ស៊ុន អ៊ូ ចែងថាមានតែជនណាដែលគេច្បាស់អំពីសារជាតិនៃសង្រ្គាម ដែលគេអាចទាញយក ផលចំណេញចេញពីសង្រ្គាម
  8. The skillful soldier does not raise a second levy, neither are his supply-wagons loaded more than twice ស៊ុន អ៊ូ ចែងថាទាហានដែលមានជំនាញពេញខ្លួនគេមិនដែលយករបស់លើសដាក់បន្ថែមទៅតាមខ្លួន គេក៍មិនដែលយករបស់របរច្រើនគុណនឹងពីរដែរ
  9.  Bring war material with you from home, but forage on the enemy. Thus the army will have food enough for its needs. ស៊ុន អ៊ូ ចែងថាការយកសម្ភារៈពីផ្ទះទៅតាមខ្លួន តែពេលទៅដល់សមរភូមិបែរជាធ្លាក់ក្នុងដៃសត្រូវ បែបបនេះគឺដូចជាឲ្យខ្មាំងមានស្បៀងគ្រប់គ្រាន់តាមតម្រូវការពួកវា
  10. Poverty of the State exchequer causes an army to be maintained by contributions from a distance. Contributing to maintain an army at a distance causes the people to be impoverished ស៊ុន អ៊ូ ចែងថា៖ ពេលនគរជួបជាមួយវិបត្តិដាច់ស្បៀង គេទាមទារឲ្យមានការផ្គត់ផ្គង់ពីចម្ងាយ។ ការដឹកជញ្ជូនស្បៀងពីទីឆ្ងាយបែបនេះ នាំឲ្យរាស្រ្តកាន់តែក្រីក្រថែមទៀត
  11. On the other hand, the proximity of an army causes prices to go up; and high prices cause the people's substance to be drained away ស៊ុន អ៊ូ ចែងថា. មួយវិញទៀត ពួកខ្មាំងវាតែងតែធ្វើវិច្ឆេតកម្មសេដ្ឋកិច្ចឲ្យទំនិញឡើងថ្លៃ  ការដែលទំនិញឡើងថ្លៃ ប្រជារាស្រ្តនឹងនាំគ្នាធ្វើចំណាកស្រុកអស់(អន្តោរប្រវេស)
  12. When their substance is drained away, the peasantry will be afflicted by heavy exaction. ស៊ុន អ៊ូ ចែងថាពេលណារាស្រ្តធ្វើចំណាកស្រុកទៅឆ្ងាយ ប្រជាកសិកររិតតែមានបញ្ហាធ្ងន់ធ្ងរក្នុងការបង់ពន្ធសោយសារអាករ
  13. With this loss of substance and exhaustion of strength, the homes of the people will be stripped bare, and three-tenths of their income will be dissipated; while government expenses for broken chariots, worn-out horses, breast-plates and helmets, bows and arrows, spears and shields, protective mantles, draught-oxen and heavy wagons, will amount to four-tenths of its total revenue.ស៊ុន អ៊ូ ចែងថា.ដោយសាររាស្រ្តក្រីក្រ បាត់បង់ចំណូល នគរទៅជាចុះខ្សោយ ផ្ទះនីមួយៗក្លាយជាទទេ ស្អាតគ្មានរបស់របរ គ្មានដំណាំ គ្មានដើមឈើ ស៊ុន អ៊ូ ចែងថា៖ ពេលនោះដែលរាជការត្រូវការចំណាយ លើការជួសជុលរទេះចម្បាំង ផ្លាស់ប្តូរសេះចម្បាំង ផ្លាស់ប្តូរខែលការពារ មួកការពារ ដាវ លំពែង សម្ភារបរិក្ខាសឹកធុនធ្ងន់ៗ គឺរាជការត្រូវចំណាយបួនប្រាំដងច្រើនជាង ចំនួលពន្ធ ដែលប្រមូលបាន
  14.  Hence a wise general makes a point of foraging on the enemy. One cartload of the enemy's provisions is equivalent to twenty of one's own, and likewise a single picul of his provender is equivalent to twenty from one's own store. ស៊ុន អ៊ូ ចែងថា៖ ជាមេបញ្ជាការសមរភូមិ ត្រូវយកចិត្តទុកដាក់លើករណីដែលស្បៀងខ្មាំងមាន បើមួយទេះខ្មាំងមានផ្ទុកស្បៀង ២០០គីឡូក្រាម គឺមានន័យថា ពួកខ្មាំងរក្សាទុកស្បៀង ២០០គ.ក ក្នុងមួយឃ្លាំង
  15. Now in order to kill the enemy, our men must be roused to anger; that there may be advantage from defeating the enemy, they must have their rewards. ស៊ុន អ៊ូ ចែងថាដូច្នេះ ដើម្បីវាយកំទេចខ្មាំង កំលាំងរបស់យើងត្រូវចូលទៅវាយទាំងកំរោល កុំឲ្យខ្មាំងមានឪកាស ធ្វើបែបនេះពួកខ្មាំងឃើញ ភ័យរត់ចោលស្បៀង យើងប្រមូលយក
  16. Therefore in chariot fighting, when ten or more chariots have been taken, those should be rewarded who took the first. Our own flags should be substituted for those of the enemy, and the chariots mingled and used in conjunction with ours. The captured soldiers should be kindly treated and kept. ស៊ុន អ៊ូ ចែងថា.ដូច្នេះ បានជាពេលមានរទេះចម្បាំងបួនដប់នៅមុខយើង កំលាំងយើង្រត្រូវពិនិត្យមើលថា រទេះមួយណាដែលត្រូវវាយប្រហារមុនគេ។ ទង់ទ័ពត្រូវក្លែងភេទឲ្យដូចជាទង់ ទ័ពសត្រូវ ទាំងទ័ព ទាំងរទេះចម្បាំងត្រូវក្លែងភេទដូចគ្នាជាមួយសត្រូវ។ ទាហានខ្មាំងដែលយើងចាប់បានត្រូវថែទាំគេ រក្សាគេឲ្យមានសុវត្ថិភាព។
  17. This is called, using the conquered foe to augment one's own strength. ស៊ុន អ៊ូ ចែងថាទង្វើបែបនេះ ហៅថាការប្រើកំលាំងខ្មាំងប្រឆាំងជាមួយភាពខ្លាំងរបស់ខ្មាំងវិញ
  18.  In war, then, let your great object be victory, not lengthy campaigns. ស៊ុន អ៊ូ ចែងថាក្នុងពេលធ្វើសង្រ្គាម យើងត្រូវច្បាស់ក្នុងខួរក្បាលថា យើងធ្វើប្រតិបត្តិការសឹក ដើម្បីជ័យជំនៈ មិនមែនធ្វើយុទ្ធនាការយូរអង្វែងទេ
  19. Thus it may be known that the leader of armies is the arbiter of the people's fate, the man on whom it depends whether the nation shall be in peace or in peril. ស៊ុន អ៊ូ ចែងថាដូច្នេះ យើងអាចដឹងបានថា មេទ័ពគឺជា អាជ្ញាកណ្តាលសម្រាប់កំណត់វាសនារបស់រាស្រ្ត មេទ័ពគឺជាអ្នកដែលគេពឹងអាស្រ័យ មិនថានគរស្ថិតក្នុងសន្តិភាព ឬក្នុងគ្រោះ

No comments:

Post a Comment