VII. Maneuvering កងពលតូច ឬ កងទ័ពលធន្តរាគមន៍ ការប្រើទ័ពពិសេស
ភាគ ទាំង ២៩ រួមាន ៖ 29/28 /27/ 26/25/24 /23/22/21/20/19/18/17/16/15 /14 /13/12/11/10/9 /8/7/6 /5 /4/3/2 /1
Maneuvering an Army/Engaging The Force/Military Combat/Military Maneuvers/(Chinese: 軍爭,军争)
- Sun Tzu said: In war, the general receives his commands from the sovereign. ស៊ុន អ៊ូ ចែងថា .ស៊ុន អ៊ូ ចែងថាៈ ក្នុងសង្រ្កាម មេទ័ពទទួលបទបញ្ជាមកពីរដ្ឋាភិបាលរបស់ខ្លួន
- Having collected an army and concentrated his forces, he must blend and harmonize the different elements thereof before pitching his camp. ស៊ុន អ៊ូ ចែងថា មេទ័ពជ្រើសរើ កងទ័ព និង ដាក់កងទ័ពប្រមូលផ្តុំ មេទ័ពត្រូវដាក់ទ័ពចូលគ្នា និងត្រូវធ្វើឲ្យមានសុដុមរម្យនីរវាងកងទ័ពដែលមកពីមជ្ឈដ្ឋានខុសៗគ្នាជាមុនសិន មុនពេលបញ្ចូលទ័ពចូលទៅក្នុងជំរុំទ័ពរួម
- After that, comes tactical maneuvering, than which there is nothing more difficult. The difficulty of tactical maneuvering consists in turning the devious into the direct, and misfortune into gain. ស៊ុន អ៊ូ ចែងថា .បន្ទាប់ពីដាក់ទ័ពក្នុងជំរុំរួមគ្នា ជាពេលត្រូវធ្វើទ័ពទៅជាទ័ពពិសេស(ទ័ពកល្បយុទ្ធ) បន្ទាប់ពីពេលនោះទៅ គ្មានអ្វីជាការលំបាក។ ការលំបាកក្នុងការកសាងទ័ពពិសេស គឺត្រង់ការប្តូរពីការវៀចវេរមិនត្រង់ឲ្យទៅជាត្រង់(គោរពបទបញ្ជារួម) ដូរពីសំណាងអាក្រក់ទៅជាមានសំណាងល្អ។
- Thus, to take a long and circuitous route, after enticing the enemy out of the way, and though starting after him, to contrive to reach the goal before him, shows knowledge of the artifice of deviation. ស៊ុន អ៊ូ ចែងថា ដូច្នេះដំណើរការកសាងកំលាំងទ័ពពិសេសត្រូវការពេលវេលាយូរ និងត្រូវធ្វើដំណើរលើផ្លូវពិបាក បន្ទាប់ពីបានច្បាំងជាមួយខ្មាំង កងទ័ពបានរៀនសូត្រពីការជាក់ស្តែង កងទ័ពមើលឃើញពីគោលបំណងនូវចំពីមុខពួកគេ និងដឹងពីវិធីត្រូវកែប្រែសម្រួលក្បួនសឹក។
- Maneuvering with an army is advantageous; with an undisciplined multitude, most dangerous. ស៊ុន អ៊ូ ចែងថា វត្តមានទ័ពពិសេសគឺជាគុណប្រយោជន៍មហិមារក្នុងជួរកងទ័ព ទ័ពពិសេសគ្មានវិន័យកងទ័ព គឺជាមហាគ្រោះសម្រាប់ជួរទ័ព
- If you set a fully equipped army in march in order to snatch an advantage, the chances are that you will be too late. On the other hand, to detach a flying column for the purpose involves the sacrifice of its baggage and stores ស៊ុន អ៊ូ ចែងថា .បើសិនជាមេទ័ពចង់បំពាក់សម្ភារៈសឹកដល់កងទ័ពដើម្បីឲ្យមានសមត្ថភាពលេចធ្លោ បែបនេះគឺជាការយឺតហួសពេលពេកហើយ។ ផ្ទុយទៅវិញ ដើម្បីគេអាចស្រាយយកំណងដែលចង់លើព្រួញកំពុងហោះ គឺវាទាមទារឲ្យយើងត្រូវប្រឹងប្រែងបូជាជីវិតតាំងពីពេលព្រួញនៅក្នុងហិប និងនៅក្នុងឃ្លាំងមកម្ល៉េះ
- Thus, if you order your men to roll up their buff-coats, and make forced marches without halting day or night, covering double the usual distance at a stretch, doing a hundred LI in order to wrest an advantage, the leaders of all your three divisions will fall into the hands of the enemy. ស៊ុន អ៊ូ ចែងថា ដូច្នេះ បើសិនជាមេទ័ពដាក់បទបញ្ជាឲ្យទ័ពដោះខោអាវចេញ ប្រឹងដើរចល័តទាំងយប់ទាំងថ្ងៃ ប្រឹងដើរឲ្យបានចំងាយទ្វេរដងជាងការធ្វើដំណើរធម្មតា ចល័តទ័ពឲ្យមានរាប់សិបគីឡូមែត្រដើម្បីយកក្រឡាឈ្នះលើខ្មាំង បែបនេះគឺ មេទ័ពទាំង០៣ភូមិភាគនេះពិតជាធ្លាក់ក្នុងកណ្តាប់ដៃខ្មាំង
- The stronger men will be in front, the jaded ones will fall behind, and on this plan only one-tenth of your army will reach its destination. ស៊ុន អ៊ូ ចែងថា ទ័ពមានកំលាំងខ្លាំង ដើរចល័តទៅខាងមុខ ទ័ពណាអស់កំលាំង ដើរក្រោយគេ បើក្នុងសភាពបែបនេះ ក្នុងទ័ព១០នាក់ មានតែ ០១នាក់់បានទៅដល់ គោលដៅ។
- If you march fifty LI in order to outmaneuver the enemy, you will lose the leader of your first division, and only half your force will reach the goal. ស៊ុន អ៊ូ ចែងថា បើសិនជាមេទ័ពប្រឹងនាំទ័ពដើរឲ្យមាន ៥០គីឡូមែត្រដើម្បីយកឈ្នះការចល័តរបស់ទ័ពខ្មាំង ដូច្នេះទ័ពអ្នកគឺដាច់ការទាក់ទងជាមួយនឹង មេទ័ពកងពលទី០១ ហើយពេលនោះ ទ័ពយើងគឺមានតែ ៥០% ដែលបានទៅដល់គោលដៅកំណត់
- If you march thirty LI with the same object, two-thirds of your army will arrive. ស៊ុន អ៊ូ ចែងថា បើទ័ពចល័តក្នុងចម្ងាយ ៣០គីឡូមែត្រដើម្បីយកឈ្នះការចល័តរបស់ទ័ពខ្មាំង ដូច្នេះទ័ពអ្នកគឺដាច់ការទាក់ទងជាមួយនឹង មេទ័ពកងពលទី០១ ហើយពេលនោះ ទ័ពយើងគឺមានតែ ២/៣ ដែលបានទៅដល់គោលដៅកំណត់
- We may take it then that an army without its baggage-train is lost; without provisions it is lost; without bases of supply it is lost. ស៊ុន អ៊ូ ចែងថា បើដូចនេះ មេទ័ពត្រូវធ្វើកិច្ចការ ក្នុង គោលបំណងមួយចំនួន គឺសម្ភារះសឹកយកតាមខ្លួនមិនបាត់បង់ គោលដៅក៍មិនបាត់បង់ មូលដ្ឋានសម្រាប់ផ្គត់ផ្គង់ទ័ពតាមផ្លូវក៍មិនបាត់បង់
- We cannot enter into alliances until we are acquainted with the designs of our neighbors. ស៊ុន អ៊ូ ចែងថា យើងមិនអាចចូលសំចតតាមចំនុចដែលទ័ពសម្ព័ន្ធឈជើងបានទេ បើកំលាំងយើងមិនស្គាល់ភូមិសាស្រ្តតំបន់នោះ
- We are not fit to lead an army on the march unless we are familiar with the face of the country--its mountains and forests, its pitfalls and precipices, its marshes and swamps. ស៊ុន អ៊ូ ចែងថា យើងមិនអាចដឹកនាំទ័ពចល័តបានទេ បើសិនជាយើងមិនស្គាល់ស្ថានភាពភូមិសាស្រ្ត--តំបន់ភ្នំ តំបន់ព្រៃ តំបន់អន្លុង តំបន់ជ្រោះ តំបន់វាលភក់ តំបន់មានខ្មាំងបង្កប់
- We shall be unable to turn natural advantage to account unless we make use of local guides. ស៊ុន អ៊ូ ចែងថា យើងមិនអាចកែប្រែស្ថានភាពធម្មជាតិយកមកធ្វើជាបង្អែកបានឡើយ បើសិនជាគ្មានអ្នកស្រុក(ទ័ពក្នុងស្រុក)ជាអ្នកនាំផ្លូវ
- In war, practice dissimulation, and you will succeed. ស៊ុន អ៊ូ ចែងថា .ក្នុងចម្បាំង ការហាត់ សម ប្រមើលមើលពីឧបទវហេតុ នោះទើបគេឈានទៅរកជ័យជំនៈ
- Whether to concentrate or to divide your troops, must be decided by circumstances. ស៊ុន អ៊ូ ចែងថា .មិនថាត្រូវបំបែកទ័ព ឬ ផ្តុំទ័ព ការសម្រេចចិត្តត្រូវអាស្រ័យលើស្ថានការណ៍ជាក់ស្តែង
- Let your rapidity be that of the wind, your compactness that of the forest. ស៊ុន អ៊ូ ចែងថា ការចល័តទ័ពពិសេសត្រូវរហ័សលឿនដូចជាខ្យល់ព្យុះ ក្បូនទ័ពពង្រាយធំខ្មៅដាស់ រង្គើរ ញ័រ ដូចរំជួលព្រែ
- In raiding and plundering be like fire, is immovability like a mountain. ស៊ុន អ៊ូ ចែងថា .កំលាំងទ័ពពិសេស វាយឆ្មក់ និងលួចឆ្មក់សាហាវខ្លាំងដូចភ្លើង កំលាំងព័ទពិសេសនេះមានលំនឹងមាំដូចជា ភ្នំ
- Let your plans be dark and impenetrable as night, and when you move, fall like a thunderbolt. ស៊ុន អ៊ូ ចែងថា ផែនការរបស់កំលាំងទ័ពពិសេស គឺខ្មៅនឹល ចាក់ស្រះ រកមើលមិនយល់ ដូចជាយប់ងងឹតស្លុប ពេលណាកំលាំងទ័ពពិសេសចល័តចេញទៅ គឺដូចជាសន្ទឹកដូចជាផ្គរលាន់
- When you plunder a countryside, let the spoil be divided amongst your men; when you capture new territory, cut it up into allotments for the benefit of the soldiery. ស៊ុន អ៊ូ ចែងថា ពេលណា កំលាំងទ័ពពិសេសចល័តទៅតាមសមរភូមិ ត្រូវផ្សព្វផ្សាយព័ត៍មានចំណោមកងទ័ព កាលណាវាយយកបានទឹកដីថ្មី ត្រូវកាត់យកមកទុកជាដីចំនែកសម្រាប់ប្រយោជន៍ទ័ព
- Ponder and deliberate before you make a move. ស៊ុន អ៊ូ ចែងថា ត្រូវមានការពិចារណាច្បាស់លាស់ និងត្រូវសម្រេចចិត្តម៉ឹងម៉ាត់មុនពេលចល័តទ័ព
- He will conquer who has learnt the artifice of deviation. Such is the art of maneuvering. ស៊ុន អ៊ូ ចែងថា .មេទ័ពដែលនឹងគ្រប់គ្រងសមរភូមិបាន គឺជាមេទ័ពដែលចេះច្បាស់លាស់ក្នុងការកែសម្រួលក្បូនសឹក។ ប្រការបែបនេះ គឺជា សិល្បៈនៃការប្រើទ័ពពិសេស (ក្បូនសឹកទ័ពពិសេសស)
- Book of Army Management says: On the field of battle, the spoken word does not carry far enough: hence the institution of gongs and drums. Nor can ordinary objects be seen clearly enough: hence the institution of banners and flags ស៊ុន អ៊ូ ចែងថា .យោងតាមសៀវភៅ ស្តីពីការគ្រប់គ្រងកងទ័ព ចែងថា៖ នៅលើសមរភូមិ គ្រាន់តែស្រែក វាឭមិនមិនបានឆ្ងាយល្មមគ្រប់គ្រាន់ទេៈ ដូច្នេះវាត្រូវមានវាយគង វាយឃ្មោះ និងមានអ្នកផ្លុំត្រែទៀត។ គ្រាន់តែតាំងរូបភាពប្រយុទ្ធធម្មតា ក៍មិនទាន់ជាច្បាស់លាស់គ្រប់គ្រាន់ដែរៈ ដូច្នេះ ទាមទារឲ្យមានជា សញ្ញាអង្គភាព និង សញ្ញាទ័ព
- Gongs and drums, banners and flags, are means whereby the ears and eyes of the host may be focused on one particular point. ស៊ុន អ៊ូ ចែងថា មានគង មានឃ្មោះ មានសញ្ញាអង្គភាព មានសញ្ញាទ័ព គឺមានន័យថា ភ្នែក និង ត្រចៀកកងទ័ពគេផ្ចង់ទៅលើចំណុចណាមួយជាក់លាក់
- The host thus forming a single united body, is it impossible either for the brave to advance alone, or for the cowardly to retreat alone. This is the art of handling large masses of men. ស៊ុន អ៊ូ ចែងថា ទ័ពពិសេស ដូច្នេះ គឺមិនអាចបង្កើតឡើងដោយក្រុមទ័ពតែមួយ មិនអាចចង់បានការសរសើរថា ក្លាហានរួចហើយរុលទ័ពឡើងទៅមុខតែឯង ឬ ដកទ័ពថយតែឯងដែរ។ បែបនេះគឺជាក្បូនសឹកនៃការគ្រប់គ្រងកំលាំងទ័ពធំ
- In night-fighting, then, make much use of signal-fires and drums, and in fighting by day, of flags and banners, as a means of influencing the ears and eyes of your army. ស៊ុន អ៊ូ ចែងថា សម្រាប់ការប្រយុទ្ធពេលយប់ សញ្ញាភ្លើង និង សម្លេងស្គរ គឺចាំបាច់ណាស់ ។ សម្រាប់ការប្រយុទ្ធពេលថ្ងៃ សញ្ញាទ័ព និង សញ្ញាអង្គភាព មានសារៈសំខាន់ណាស់ មានឥទ្ធិពលសម្រាប់ភ្នែក ត្រចៀករបស់កងទ័ពយើង
- A whole army may be robbed of its spirit; a commander-in-chief may be robbed of his presence of mind. ស៊ុន អ៊ូ ចែងថា កងទ័ពទាំងមូលអាចគ្មានព្រលឹងព្រលៈក្នុងខ្លួន មេបញ្ជាការទ័ពអាចបាក់ទឹកចិត្ត
- Now a soldier's spirit is keenest in the morning; by noonday it has begun to flag; and in the evening, his mind is bent only on returning to camp. ស៊ុន អ៊ូ ចែងថា ពេលនេះទាមទារកិច្ចការអប់រំចិត្តសាស្រ្ត ធ្វើអារម្មណ៍ស្រឡៈពេលព្រឹក ពេលយប់អប់រំពីសញ្ញាសំគាល់ ព្រឹកឡើងនាំទ័ពចូលជំរុំ(កុំឲ្យទ័ពធុញ ខ្ជិល)
- A clever general, therefore, avoids an army when its spirit is keen, but attacks it when it is sluggish and inclined to return. This is the art of studying moods. ស៊ុន អ៊ូ ចែងថា ដូច្នេះ ក្នុងនាមជាមេទ័ព ត្រូវជៀសវាងការមានទឹកចិត្តប្រយុទ្ធខុសគ្នារវាងមេទ័ព និងពលទាហាននាយទាហាន បើមានបញ្ហាត្រូវធ្វើឲ្យមានសភាពដើមវិញ។ បែបនេះជា ក្បូនសឹកទាក់ទងចិត្តសាស្រ្តទ័ព
- Disciplined and calm, to await the appearance of disorder and hubbub amongst the enemy:--this is the art of retaining self-possession ស៊ុន អ៊ូ ចែងថា .វិន័យទ័ព និងសតិអារម្មណ៍ទ័ព កុំឲ្យលេចចេញភាពរញ៉េរញ៉ៃ និងវឹកវរចំណោម ជួរកងទ័ព-- បែបនេះជាក្បូនសឹកទាក់ទងនឹងការពង្រឹងសតិអារម្មណ៍ទ័ព
- To be near the goal while the enemy is still far from it, to wait at ease while the enemy is toiling and struggling, to be well-fed while the enemy is famished:--this is the art of husbanding one's strength. ស៊ុន អ៊ូ ចែងថា ទ័ពពិសេសត្រូវទៅឲ្យកៀកជាមួយនឹងគោលដៅជាងពួកខ្មាំង តៀមខ្លួនរួចជាស្រេចរង់ចាំការមកដល់របស់ខ្មាំងដែលកំពុងរត់ត្រហេបត្រហប ឆ្លងកាត់ឧបសគ្គ ទ័ពពិសេសត្រូវតែហូបឆ្អែត ឆ្ងាញ់ គ្រប់គ្រាន់ ខណៈដែលខ្មាំងកំពុងស្រេកឃ្លាន បែបនេះគឺ ជាក្បូនសឹកទាក់ទងនឹងការពង្រឹងកំលាំងទ័ព។
- To refrain from intercepting an enemy whose banners are in perfect order, to refrain from attacking an army drawn up in calm and confident array:--this is the art of studying circumstances. ស៊ុន អ៊ូ ចែងថា ទ័ពពិសេសត្រូវទប់ទល់ការពារកុំឲ្យខ្មាំងចាប់សញ្ញាទ័ព ទ័ពពិសេសត្រូវប្រឹងរក្សាភាពស្ងប់ចិត្តមិនច្រឡោត និងត្រូវមានទំនុកចិត្តខ្ពស់បំផុត--បែបនេះជាក្បូនសឹកទាក់ទងនឹងកាលទេស
- It is a military axiom not to advance uphill against the enemy, nor to oppose him when he comes downhill. ស៊ុន អ៊ូ ចែងថា ទ័ពពិសេស ដាច់ខាតមិនត្រូវប្រឹងឡើងទៅលើកំពូលភ្នំដើម្បីវាយខ្មាំង ក៍មិនត្រូវប្រឹងចុះពីលើភ្នំដើម្បីវាយខ្មាំងនៅជើងភ្នំដែរ (ខាតបងកំលាំង មានគ្រោះ បើនៅខ្ពស់គ្រាន់តែប្រើបញ្ញាគឺទំលាក់ដុំថ្ម...គប់ភ្លើង...)
- Do not pursue an enemy who simulates flight; do not attack soldiers whose temper is keen. ស៊ុន អ៊ូ ចែងថា . ទ័ពពិសេស កុំចាញ់កល្បខ្មាំងវាយបញ្ឆោតឲ្យយើងដេញ កុំវាយខ្មាំង ពេលខ្មាំងកំពុងតែប្រយ័ត្នប្រយែង
- Do not swallow bait offered by the enemy. Do not interfere with an army that is returning home. ស៊ុន អ៊ូ ចែងថា ទ័ពពិសេស ដាច់ខាតកំលេបនុយដែលខ្មាំងដាក់ឲ្យ។ ទ័ពពិសេស ដាច់ខាតកុំវាយប្រហារលើខ្មាំងដែលដកថយ--កុំវ៉ៃឆ្កែទាល់ច្រក។
- When you surround an army, leave an outlet free. Do not press a desperate foe too hard. ស៊ុន អ៊ូ ចែងថា .ទ័ពពិសេស ពេលឡោមព័ទ្ធខ្មាំង ត្រូវទុកច្រកឲ្យខ្មាំងរត់។ កុំបង្ខំខ្មាំងឲ្យទាល់ច្រកខ្លាំងពេក--(ច្បាំងដើម្បីរស់ បើគង់តែស្លាប់ សុខចិត្តប្រថុយ ដូច្នេះគ្រោះធំសម្រាប់ទ័ព)
- 37. Such is the art of warfare. .ដូចបានបរិយាយមកពីខាងលើ នេះជាក្បូនសឹក (តម្រាពិជ័យសង្រ្គាម)
No comments:
Post a Comment