យោធភូមិសាស្រ្ត

X. Terrain
ភាគ ទាំង ២៩ រួមាន ៖ 29/28 /27/ 26/25/24 /23/22/21/20/19/18/17/16/15 /14 /13/12/11/10//8/7///4/3//1
ជំពូកទាំង ១៣ រូមមាន៖  👉  👉  II👉 III👉 -IV👉 -V👉 -VI👉 -VII👉 -VIII👉 -IX👉 -X👉 -XI👉 -XII👉 -XIII 👉  
Classification of Terrain/Situational Positioning/Configurations of Terrain Terrain/(Chinese: 地形)

  1. Sun Tzu said: We may distinguish six kinds of terrain, to wit: (1) Accessible ground; (2) entangling ground; (3) temporizing ground; (4) narrow passes; (5) precipitous heights; (6) positions at a great distance from the enemy.  ស៊ុន អ៊ូ ចែងថា ស៊ុនអ៊ូ ចែងថាៈ យើងបែងចែកសណ្ឋានដីជា ០៦ផែ្នក (១) សណ្ឋានដីងាយចល័តទ័ពចូល (២) សណ្ឋានដីមានលក្ខណស្មុកស្មាញ (៣) សណ្ឋានដីមានលក្ខណប្រែប្រួល (៤) សណ្ឋានដីតូចចង្អៀត (៥)សណ្ឋានដីមានលក្ខណៈខ្ពស់ ចំណោតខ្លាំង (៦) សណ្ឋានដីមានលក្ខណៈទ្រវែង ឆ្ងាយពីទីតាំងសត្រូវ។
  2. Ground which can be freely traversed by both sides is called accessible.  ស៊ុន អ៊ូ ចែងថា  សណ្ឋានដីដែលភាគីទ័ពណាមួយអាចចូលទៅដល់បានដូចគ្នា ហៅថា សណ្ឋាន​ដី ងាយ ច្បាមចូល។
  3. With regard to ground of this nature, be before the enemy in occupying the raised and sunny spots, and carefully guard your line of supplies. Then you will be able to fight with advantage.  ស៊ុន អ៊ូ ចែងថា សម្រាប់សណ្ឋានដីដូចខាងលើ ចូរចល័តទ័ពទៅឲ្យបានមុនកំលាំងខ្មាំង ទៅចាប់យកចំណុចខ្ពស់ ចំណុចមានពន្លឺព្រះអាទិត្យ ត្រូវយាមកាមដោយប្រុងប្រយ័ត្នចំណោះខ្សែផ្គត់ ផ្គង់ស្បៀងកងទ័ព។ បែបនេះគឺ យើងមានប្រៀបសម្រាប់ការប្រយុទ្ធ។
  4. Ground which can be abandoned but is hard to re-occupy is called entangling.  ស៊ុន អ៊ូ ចែងថា ភូមិសាស្រ្តដែលមិនសំខាន់អាចបោះបង់ចោលបាន តែបើខ្មាំងយកបានវិញ ទ័ពយើងពិបាកវាយដណ្តើមយក ភូមិសាស្រ្តបែបនេះ ហៅថា តំបន់ភូមិសាស្រ្តស្មុគស្មាញ។
  5. From a position of this sort, if the enemy is unprepared, you may sally forth and defeat him. But if the enemy is prepared for your coming, and you fail to defeat him, then, return being impossible, disaster will ensue. ស៊ុន អ៊ូ ចែងថា សម្រាប់ភូមិសាស្រ្តខាងលើ ករណីខ្មាំងមិនបានត្រៀមការពារ យើងអាចរុលទ័ពទៅពីមុខ រួចវាយប្រហារ និង វាយកំទេច ខ្មាំង។ តែក្នុងករណីកំលាំងខ្មាំងត្រៀម​រង់ចាំកំលាំងយើងចូលទៅដល់ យើងគ្មានឪកាសវាយខ្មាំង គ្មានឪកាស​វិលមកផ្ទះ មហន្តរាយពិតជាកើត។
  6. When the position is such that neither side will gain by making the first move, it is called temporizing ground. ស៊ុន អ៊ូ ចែងថា ស្ថានភាពភូមិសាស្រ្តមួយដែលគ្មានទ័ពភាគីណាមួយអាចចូលទៅដល់ភ្លាមៗ​តែម្តង គេហៅថា ស្ថានភាពភូមិប្រែប្រួល (រង់ចាំរដូវប្រាំង ឬ ទឹកសម្រកទើបអាចចូលដល់)
  7. In a position of this sort, even though the enemy should offer us an attractive bait, it will be advisable not to stir forth, but rather to retreat, thus enticing the enemy in his turn; then, when part of his army has come out, we may deliver our attack with advantage. ស៊ុន អ៊ូ ចែងថា ក្នុងស្ថានភាពភូមិសាស្រ្តដូចខាងលើ សត្រូវអាចដាក់ជានុយអន្ទងយើង ជាដំបូន្មាន មិនគួររុលទ័ពទៅមុខ គួរដកថយ ពេលណាសត្រូវដេញតាម ដាច់ចេញពីក្បូនទ័ពធំរបស់វា យើងអាចបើកការវាយបកវិញ មានឪកាសឈ្នះច្រើន។
  8. With regard to narrow passes, if you can occupy them first, let them be strongly garrisoned and await the advent of the enemy. ស៊ុន អ៊ូ ចែងថា .ក្នុងស្ថានភាពភូមិសាស្រ្តមានផ្លូវតូចចង្អៀតសម្រាប់ឆ្លងកាត់ បើសិនជាទ័ពយើងអាចគ្រប់គ្រងទីនោះបាន ត្រូវយកធ្វើជាទីតាំងដាក់ទ័ព ហើយរង់ចាំការ មកដល់របស់ក្បូនទ័ពខ្មាំង។
  9. Should the army forestall you in occupying a pass, do not go after him if the pass is fully garrisoned, but only if it is weakly garrisoned. ស៊ុន អ៊ូ ចែងថា បើស្ថិតក្នុងរណីដែលខ្មាំងវាបោកកំលាំងយើងឲ្យចាប់យកចំណុចច្រកចង្អៀតនេះ ចូរកុំនាំទ័ពបោះទីតាំងទីនោះតាមពួកខ្មាំងគ្រោងទុក បើមើលទៅឃើញដូចជាមានការការពាររឹងមាំ តែមានស្ថានភាពចន្លោះប្រហោងចូរចាប់​យកចុះ។
  10. With regard to precipitous heights, if you are beforehand with your adversary, you should occupy the raised and sunny spots, and there wait for him to come up. ស៊ុន អ៊ូ ចែងថា សម្រាប់សណ្ឋានដីមានចំណោតខ្ពស់ខ្លាំង បើសិនជាកំលាំងយើងទៅដល់បានមុនកំលាំងខ្មាំង យើងគួរចាប់យក រួចរៀបចំលេណដ្ឋានប្រយុទ្ធមានប៉មខ្ពស់ រង់ចាំខ្មាំងចូលមកដល់។
  11.  If the enemy has occupied them before you, do not follow him, but retreat and try to entice him away. ស៊ុន អ៊ូ ចែងថា បើករណីកំលាំងខ្មាំងចាប់យកចំណុចចោតខ្លាំងនោះមុនកំលាំងយើង ចូរកុំទៅវាយដណ្តើម តែត្រូវនាំទ័ពដកថយ និងរកវិធីបញ្ឆោតខ្មាំងយកទៅកន្លែងផ្សេងឆ្ងាយពីទីនោះ។
  12.  If you are situated at a great distance from the enemy, and the strength of the two armies is equal, it is not easy to provoke a battle, and fighting will be to your disadvantage. ស៊ុន អ៊ូ ចែងថា .បើកំលាំងយើងស្ថិតនៅឆ្ងាយពីកំលាំងខ្មាំង ដែលគ្រានោះកំលាំងយើង ស្មើរជាមួយកំលាំងខ្មាំង គឺយើងស្ថិតក្នុងស្ថានភាពពិបាកវាយ បើចង់ប្រយុទ្ធ ត្រូវរកឪកាសចូលកៀកសិន ឲ្យទ័ពមានកំលាំងសិន សឹមប្រយុទ្ធ។
  13. These six are the principles connected with Earth. The general who has attained a responsible post must be careful to study them. ស៊ុន អ៊ូ ចែងថា ស្ថានភាពយោធភូមិសាស្រ្តទាំង០៦ មានជាប់ទាក់ទងជាមួយនឹង ឋានកណ្តាល។ មេទ័ពដែលទទួលការតែងតាំងកាន់ដំណែងនេះត្រូវតែសិក្សាអំពី ស្ថានភាពយោធភូមិសាស្រ្តទាំង០៦នេះដោយយកចិត្តទុកដាក់បំផុត។
  14.  Now an army is exposed to six several calamities, not arising from natural causes, but from faults for which the general is responsible. These are: (1) Flight; (2) insubordination; (3) collapse; (4) ruin; (5) disorganization; (6) rout. ស៊ុន អ៊ូ ចែងថា ដូចយើងបានឃើញស្រាប់​ ពេលនេះទ័ពយើងប្រឈមជាមួយគ្រោះចំនួន​០៦ គ្រោះនេះមិនបង្ករដោយធម្មជាតិទេ តែនេះជាបន្ទុកជាធម្មតាសម្រាប់ការទទួលខុសត្រូវរបស់មេទ័ព។ គ្រោះទាំង​០៦រួមាន (១)​ ទាហានរត់ចោលជួរ​(២)ទ័ពមិនស្តាប់បទបញ្ជា (៣) ការបែកបាក់សាមគ្គី (៤) បាត់បង់ទ័ព (៥) ទ័ពអាណាធិប្បតេយ្យ​(៦) បាក់ទ័ព
  15. Other conditions being equal, if one force is hurled against another ten times its size, the result will be the flight of the former. ស៊ុន អ៊ូ ចែងថា ល័ក្ខខណ្ឌមួយទៀតដែលថា ក្បូនសឹក រូបភាពប្រយុទ្ធ ស្ថានភាពយោធភូមិសាស្រ្ត ប្រហាក់ប្រហែលស្មើរគ្នា តែចំនួនទ័ពខ្មាំងមាន១០ច្រើនជាងទ័ពយើង គឺលទ្ធផលគឺទ័ពយើងពិតជានឹងរត់ចោលជួរ
  16. When the common soldiers are too strong and their officers too weak, the result is insubordination. When the officers are too strong and the common soldiers too weak, the result is collapse. ស៊ុន អ៊ូ ចែងថា .គ្រាដែលពលទាហានមានសមត្ថភាពខ្លាំងក្លាពេក​ បែរជានាយទាហាន អសមត្ថភាពពេក ជាលទ្ធផលគឺទាហានស្ថិតក្នុងសភាពមិនគោរពបទបញ្ជា។​ ពេលដែលនាយទាហានមានសមត្ថភាពខ្លាំងក្លា ហើយជួរពលទាហានអសមត្ថភាពពេក ជាលទ្ធផលគឺកើតមាន ការបែកបាក់សាមគ្គី។
  17. When the higher officers are angry and insubordinate, and on meeting the enemy give battle on their own account from a feeling of resentment, before the commander-in-chief can tell whether or no he is in a position to fight, the result is ruin. ស៊ុន អ៊ូ ចែងថា .ក្នុងពេលច្បាំង ក្នុងជួរនាយទាហានមានកំហឹង មិនគោរពបទបញ្ជា ក្នុងពេលតទល់ជាមួយខ្មាំងបើកការវាយប្រហារតាមចិត្តឯង ដោយសារការអាក់​អន់​ចិត្តពីមុនៗមក គឺបញ្ជាទ័ពវាយមុនពេលដែលអគ្គបញ្ជាការទ័ព ដាក់បទបញ្ជាថាឲ្យវាយ ឬ មិនឲ្យវាយ បែបនេះជាលទ្ធផលគឺនាំដល់ការវិនាសបាត់​បង់ទ័ព។
  18. When the general is weak and without authority; when his orders are not clear and distinct; when there are no fixes duties assigned to officers and men, and the ranks are formed in a slovenly haphazard manner, the result is utter disorganization. ស៊ុន អ៊ូ ចែងថា  ពេលដែលមេទ័ពជាមនុស្សខ្សោយអសម្ថភាព និងគ្មានអំណាចបញ្ជាក្នុងជួរទ័ព គ្រាដែលបទបញ្ជាមេទ័ពបែបនេះមិនច្បាស់លាស់ របៀបលំៗ  គ្រាដែលមេទ័ព ឬពលទាហាន បែបនេះមិនត្រូវបានគេផ្ទេរភារកិច្ចឲ្យ ការតែងតាំង ឋានៈបុណ្យសក្តិមិនប្រក្រតី ជាលទ្ធផលគឺ ទ័ពអាណាធិប្បតេយ្យ
  19. When a general, unable to estimate the enemy's strength, allows an inferior force to engage a larger one, or hurls a weak detachment against a powerful one, and neglects to place picked soldiers in the front rank, the result must be rout. ស៊ុន អ៊ូ ចែងថា គ្រាដែលមេទ័ពមិនអាចប៉ាន់ស្មានកំលាំងខ្មាំងបាន បែរជានាំយកកំលាំងយើងតិចតួច ចូលវាយលុកកំលាំងទ័ពធំរបស់ខ្មាំង ឬក៍បញ្ជូលកំលាំងទ័ព​ធម្មតាៗទៅវាយប្រហារខ្មាំងដែលខ្លាំងមានទ័ពច្រើន ឬធ្វេសប្រហែសមិនបាន យកទ័ពខ្លាំងៗទៅដាក់ខ្សែត្រៀមជួរមុខ ជាលទ្ធលគឺឈានដល់ការ បាក់ទ័ព។
  20. These are six ways of courting defeat, which must be carefully noted by the general who has attained a responsible post. ស៊ុន អ៊ូ ចែងថា .ប្រការទាំង០៦ខាងលើជាដើមចមនាំដល់បរាជ័យរបស់កងទ័ព ដែលទាមទារត្រូវមានការកត់ត្រាទុកពីសំណាក់មេទ័ពដែលទទួលខុសត្រូវតំណែងនេះ។
  21. The natural formation of the country is the soldier's best ally; but a power of estimating the adversary, of controlling the forces of victory, and of shrewdly calculating difficulties, dangers and distances, constitutes the test of a great general. ស៊ុន អ៊ូ ចែងថា ស្ថានភាពយោធភូមិសាស្រ្តក្នុងនគរមួយ​ គឺជាខ្នងបង្អែកសំខាន់ណាស់ សម្រាប់កងទ័ព តែសមត្ថភាពក្នុងការវាយតម្លៃអំពីអំពីខ្មាំង សមត្ថភាពក្នុងការ​គ្រប់គ្រង បញ្ជាយកជ័យជំនៈ និងការព្យាករណ៍ទុកនូវឧបទវហេតុនានា ការប៉ាន់ស្មានតុកពីគ្រោះថ្នាក់ ការប្រមូលព័ត៍មានទាក់ទងចម្ងាយផ្លូវ ទាំងអស់នេះ ជាការសាកល្បងសមត្ថភាពដំណែងជាមេទ័ពដ៍មហិមារ។
  22.  He who knows these things, and in fighting puts his knowledge into practice, will win his battles. He who knows them not, nor practices them, will surely be defeated. ស៊ុន អ៊ូ ចែងថា មេទ័ពណាមានចំណេះដឹងពីប្រការទាំងនេះ​ ហើយប្រតិបត្តិផ្ទាល់ជាក់ស្តែង(មានចំណេះធ្វើ) នឹងបានជ័យជំនៈលើសមរភូមិ។ មេទ័ពណាមានចំណេះដឹង តែគ្មានចំណេះធ្វើ ប្រាកដណាស់គេនឹងជួបរឿងបរាជ័យ។
  23. If fighting is sure to result in victory, then you must fight, even though the ruler forbid it; if fighting will not result in victory, then you must not fight even at the ruler's bidding. ស៊ុន អ៊ូ ចែងថា .ក្នុងចម្បាំង បើសិនជាមេទ័ពមានការជឿជាក់ថាប្រាកដជាបានជ័យជំនៈ ចូរនាំទ័ពប្រយុទ្ធចុះ បើទោះជាមេធំហាមឃាត់ក៍ដោយ បើមុនពេលប្រយុទ្ធ មើលទៅមិនឃើញមានឪកាសឈ្នះទេ ចូរកុំប្ររយុទ្ធបើទោះជាមេធំចេញបទបញ្ជាក៍ដោយ។
  24. The general who advances without coveting fame and retreats without fearing disgrace, whose only thought is to protect his country and do good service for his sovereign, is the jewel of the kingdom ស៊ុន អ៊ូ ចែងថា មេទ័ពដែលនាំទ័ពរុលទៅមុខដោយ មិនគិតពីរឿងមុខមាត់កិត្តិយស រួចនាំទ័ពវាយដកថយមកវិញ ដូចគ្មានការខ្លាចបាត់បង់កេរ្តិឈ្មោះ ជាជនដែលមានគំនិតថា​ការពារនគរ​និងលះបង់កំលាំងកាយចិត្តដើម្បីនគរ នោះគឺជា​រតន​សម្បត្តិនៃអាណាចក្រយើង។
  25. Regard your soldiers as your children, and they will follow you into the deepest valleys; look upon them as your own beloved sons, and they will stand by you even unto death. ស៊ុន អ៊ូ ចែងថា ចូររក្សាបីបាច់ពលទាហានឲ្យដូចជាអ្នករក្សាបីបាច់កូនរបស់អ្នកដែរ ពួកគេនឹងដើរតាមអ្នក បើទោះបីជាត្រូវចូលតាមក្រហែងជ្រោះភ្នំ ចូរស្រលាញ់រាប់អាន ពលទាហានដូចជាកូនប្រុសរបស់អ្នក ពួកគេនឹងនៅការពារអ្នកបើទោះជាសេចក្តីស្លាប់ជិតចូលមកដល់ក្តី។
  26. If, however, you are indulgent, but unable to make your authority felt; kind-hearted, but unable to enforce your commands; and incapable, moreover, of quelling disorder: then your soldiers must be likened to spoilt children; they are useless for any practical purpose. ស៊ុន អ៊ូ ចែងថា បើសិនជាមេទ័ព មានការអត់អោន តែបទបញ្ជាគ្មានប្រសិទ្ធិភាព អ្នកមានចិត្តល្អ តែបទបញ្ជាគោរពមិនបាន មិនសម្រេចកិច្ចការ បែរជាកើតចេញនូវទ័ព គ្មានសណ្តាប់ធ្នាប់ ដូច្នេះពលទាហានទាំងនោះដូចជាក្មេងខូច ពលទាហានទាំងនោះលែងអាចយកទៅប្រើការអ្វីកើត។
  27.  If we know that our own men are in a condition to attack, but are unaware that the enemy is not open to attack, we have gone only halfway towards victory. ស៊ុន អ៊ូ ចែងថា បើសិនជាយើងក្តាប់ព័ត៍មានបានថា កំលាំងទ័ពយើងបានត្រៀមខ្លួនរួចហើយ​ តែមិនដឹងថា ខ្មាំងនឹងបើកការវាយប្រហារមកដែរ ឬយ៉ាងណា បែបនេះគឺយើងមានឪកាសឈ្នះតែ៥០%--ស្គាល់ខ្លួនឯង តែមិនស្គាល់គេ
  28.  If we know that the enemy is open to attack, but are unaware that our own men are not in a condition to attack, we have gone only halfway towards victory. ស៊ុន អ៊ូ ចែងថា .បើសិនជាយើងក្តាប់ព័ត៍មានបានថា ខ្មាំងនឹងបើកការវាយប្រហារមក តែមិនដឹងថា កំលាំងទ័ពយើងបានត្រៀមខ្លួនរួចហើយឬនៅទេ បែបនេះគឺយើងមានឪកាសឈ្នះតែ៥០%--ស្គាល់គេ តែមិនស្គាល់ខ្លួនឯង
  29. If we know that the enemy is open to attack, and also know that our men are in a condition to attack, but are unaware that the nature of the ground makes fighting impracticable, we have still gone only halfway towards victory. ស៊ុន អ៊ូ ចែងថា បើសិនជាយើងក្តាប់បានថាខ្មាំងបើកការវាយប្រហារមក យើងក៍ដឹងដែរថា កំលាំងយើងបានត្រៀមរួចរាល់​ តែយើងមិនបានដឹងច្បាស់ពីស្ថានភាពភូមិសាស្រ្តមិនអំណោយផលដល់ការប្រយុទ្ធ បែបនេះគឹយើងមានឪកាសឈ្នះបាន ត្រឹមតែ ៥០%។
  30. Hence the experienced soldier, once in motion, is never bewildered; once he has broken camp, he is never at a loss. ស៊ុន អ៊ូ ចែងថា ដូច្នេះ ទ័ពជើងចាស់ធ្លាប់មានពិសោធន៍ កាលណាគេសម្រេចចិត្តច្បាំង គេមិនដែលមានចិត្តសូញសាញ កាលណាគេសម្រចចិត្តកំទេចជំរុំចោល គេមិនដែលខ្វល់រឿងខាត់បង់។
  31.  Hence the saying: If you know the enemy and know yourself, your victory will not stand in doubt; if you know Heaven and know Earth, you may make your victory complete.ស៊ុន អ៊ូ ចែងថា .ក្នុងន័យនេះ មានភាសិតមួយ គេចែងថាៈ បើស្គាល់ខ្មាំងផង ស្គាល់ខ្លួនឯងផង គេច្បាស់ជាឈ្នះគ្មានសង្ស័យឡើយ​(១០០%) បើសិនជាស្គាល់ទាំងច្បាប់ឋានទេវតា ស្គាល់ទាំងច្បាប់ឋានមនុស្សលោក អ្នកនឹងមានជ័យជំនៈពេញបរិបូរណ៍ (១០០%)៕

No comments:

Post a Comment