Tuesday, September 6, 2022

ប្រជុំរឿងភាគ ស៊ុន អ៊ូ 17 /២៩

ប្រជុំរឿងភាគ ស៊ុន អ៊ូ 17 /២៩
ភាគ ទាំង ២៩ រួមាន ៖ 29/28 /27/ 26/25/24 /23/22/21/20/19/18/17/16/15 /14 /13/12/11/10//8/7///4/3//1
ជំពូកទាំង ១៣ រូមមាន៖  👉  👉  II👉 III👉 -IV👉 -V👉 -VI👉 -VII👉 -VIII👉 -IX👉 -X👉 -XI👉 -XII👉 -XIII 👉 
  ដំណើររឿង
  1. អ៊ូជី និង ភូកាយ បញ្ជាដកទ័ព ចេញវិញ គឺ ជាវិធីវៃ ២ ទិស ក្នុងពេលតែមួយ មិនដក ទៅរាជធានីទេ គឺ ដកទ័ពទាំង យប់ អ៊ូស៊ូ ដើម្បីចាប់ខ្លួន ព្រះរាជជាយាតធ្វើជាចំណាប់ខ្មាំង ហើយ ភូកាយនឹងក្លាយជាស្តេច ឆាប់ៗ។  បើកានកាបកាន់ តំបន់ នោះបាន ព្រអង្គ ហើលី ទៅមុខ មិនរួច ទៅក្រោយមិនរួច។ យើងយកទ័ពជំរើស ៣ម៉ឺននាក់ចេញ ទ័ពដែលនៅក្នុងដៃ ស្តេច គឺជា ទ័ពរបួស ពិការ។
  2. កងទ័ពបេបោររបស់ អាមាត្យ មានការងឿងឆ្ងល់ ដោយសារជំរុំទ័ព អ៊ូជី ដកទ៏ពអស់ ស្ងាត់ជំរុំ។ មិនគួរអីចឹងទេ។ ដូច្នេះ ទ័ពបេះបោរ អាមាត្យ បានសម្រេចិត្ត នាំទ័ព វាយចូលទីក្រុង។ ស្តេចដឹងថាភូកាយ ដកទ័ព ទៅ អ៊ូស៊ូ គឺជារឿង  ក្បត់ ។ ដូច្នេះ ស្តេចសម្រេចចិត្ត ដកថយ។ 
  3. ស៊ុន អ៊ូ ចូលជួបជាមួយនឹង អតីតសង្សារដើម្បី នាំទៅ នគរ ឈូ តែនាងថា រង់ចាំ ប្តី ស៊ុន អ៊ូ ប្រាប់ថា អ៊ូជី មិនវិលវិញទេ ព្រោះបាននាំទ័ព ជាមួយ ភូកាយ ទៅកាន់ តំបន់ អ៊ូស៊ូ ហើយ ស្តេច អ៊ូ គិតថា អ៊ូជី ជាជនក្បត់។ នាងព្រមទៅ តាម ស៊ុន អ៊ូ។  ព្រះអង្គ អ៊ូ មានការសោកស្តាយ មិនចង់ចាកចេញ តែ អាមាត្យ ប្រាប់ថា គេបានសាងសង់វាំង្គដូចគ្នា និង មានស្នំ ៣០០០ នាក់ នៅក្នុងរទេះ ចាំជានិច្ច។
  4. ពេលចូលក្រុង មានប្រជាជន មកឈ គាំទ្រជាច្រើន ពេលដកទ័ព គ្មានប្រជាជនណាគេមក អបអរសាទរឡើយ។ ស្រីស្នំជាច្រើនត្រូវបាននាំទៅ នគរ ឈូ តែ ស៊ុន អ៊ូ បញ្ជាឪ្យចុះចេញពីរទេះ ចំណែកទ័ពរបួស ឡើងលើរទេះវិញ ព្រោះនេះជារទេះចម្បាំង។ ស្តេច និង អាមាត្យ ខឹងណាស់ មិនគួរឪ្យស្រីៗជិះរទេះចម្បាំង បើសិនជា ទ័ពខ្មាំងមកវ៉ៃ តើស្រីៗចេញច្បាំង ឬ មួយ​កងទ័ពរបួសចេញច្បាំង។
  5. នគរឈូ ចែកទ័ពជា ២ ទិស គឺ ដេញតាម ទ័ព អ៊ូ និង ទៅទទួលស្តេច មកវិញ។ ភូកាយដឹកនាំទ័ព មកដល់តំបន់ អ៊ូស៊ូ ។ យប់មិញនេះ កងទ័ពដកថយអស់ទៅហើយ។ ស្តេច នគរ ឈូ ត្រឡប់មកវិញ ជួបជាមួយ ប្រជារាស្រ្ត ស្តេច ទទួលស្គាល់កំហុស អរគុណលោកម្ចាស់ ស៊ីន ដែលបានដឹកនាំមន្រ្តីចេញតស៊ូបណ្តេញសត្រូវ។  រាជវាំង្គ បានមកវិញ តែងតាំង លោកជា មហាមន្រ្តី គាត់មិនចង់បានតំណែងធំបែបនេះទេ ព្រោះកាលមុន មិនបានការពារព្រះអង្គ សំងំយកសុខ..ជារឿងអាម៉ាស់ណាស់ ។ អាមាត្យ វីអ៊ូជី បង្ករកំហុសច្រើន សូម្បីស្តេច មិនអាចធ្វើអ្វីបានផង។ ការទៅសុំទ័ពប្រទេសគេ គឺជាការអាមាសណាស់ ព្រោះ ខ្មាស់គេ..គាត់ចង់ត្រឡប់ទៅស្រុកវិញ ...ស្អែកនឹងទូលព្រះអង្គរ។ ។
  6. នៅតាមផ្លូវជួបជាមួយ អតីតព្រះអង្គម្ចាស់ បួស និយាយថា វៃចូលប្រទេសឈូ ក៍ប្រញាប់ ដកចេញវិញក៍ប្រញាប់ដែរ រាជវាំង្គឈូ គឺជារបស់ ឈូ  ។ អ៊ូ មានតែ ផ្ទះស្បូវទេ។ ស៊ុន អ៊ូ​ថា ថ្ងៃនេះជាថ្ងៃ​ដកទ័ពថយ មិនគួរសម្លាប់មនុស្ស។ ..គូស៊ូ សល់តែ ផ្ទះស្បូវ....?  ស៊ិន អ៊ូ សួរថា លោកជាអ្នកណា គឺ លីមឺង លោកជាជនណា? គ្មានជនជាតិណាទេ ក្រោមមេឃលើដី គឺជា ទឹកដីលោក។ មានស៊ី មានផឹក​មានចម្រៀងស្តាប់ផង។។
  7. មន្រ្តី នៅ នគរឈូ រស់នៅលាក់ខ្លួន ដោយសារកន្លងមក ចុះចូលជាមួយ នគរ អ៊ូ ពួគេគេ ស្មានមិនដល់ថា ស្តេច និង មន្រ្តិចាស់ ត្រឡប់មកវិញ។ ពួកគេខ្លាច ព្រអង្គសងសឹក បើចង់បានសុខ មានតែ មធ្យោបាយមួយគត់ គឺ អង្វរ លោកម្ចាស់ ស៊ីនប៉ាវស៊ី។  លោកម្ចាស់ វីស៊ី មកធ្វើអ្វី? សួមលោកម្ចាស់ជួយអង្វរក តែគាត់បដិសេដ ព្រោះគាត់មិនចង់ មានបញ្ហាទៀតឡើយ។ គាត់ថា កាល ១០ ឆ្នាំមុន​ ស្តេចទូលថា ត្រូវតែសម្លាប់ អ៊ូជឿស៊ី  ព្រោះគេនឹងមក​សងសឹក តែគាត់មិនស្លាប់ បែរជា លែងខ្លាឡើងលើភ្នំ នេះជាហេតុនាំក្រោះថ្នាក់ដលប្រទេស ឈូ នៅថ្ងៃនេះ ។ កូនប្រុសលោកមានស្នាដៃ ជួយជាតិ ខ្លួនលោកអាចមានឪកាសកែខ្លួន ធ្វើការបំរើរាជការឡើវិញ ត្រូវចេះកែខ្លួន។
  8. ការជួបគ្នាវាងម្ចាស់ពូ និងព្រះបុត្រា ចុងលី  ភូកាយ ប្រាប់ថា​ព្រះបុត្រា ព្រះអង្គឈូ មិនមែនជា ព្រះអង្គលី កីមិនមែនជា ម្ចាស់ក្មួយដែរ។ ពេលសួរកិច្ចការបន្ត គឺ អ៊ូជី ប្រាប់ថា កុំសម្លាប់ព្រះបុត្រា ព្រោះមានមនុស្ស មន្រ្តីចាស់ៗ​គោរពច្រើន។ ដកដំណែងជួរទ័ព ដក់មនុស្សរបស់យើង។ ទុកព្រះបុត្រារស់ បង្ហាញថា ព្រះអង្គមានស្វាមីភ័ក្រ្ត។ 
  9. វ៉ៃ ស៊ី ចងករសម្លាប់ខ្លួន ព្រោះដឹងខ្លួនខុស អ្នកចុះចូលជាមួយប្រទេស អ៊ូ ហាម សើររើ មន្រ្តីជាច្រើន អបអរសារទ័រ ចិត្តស ព្រះអង្គស្តេចក្មេង។
  10. ព្រះអង្គ ភូកាយ ប្រកាសជាស្តេចថ្មី ឡើយសោយរាជ្យ ដោយបញ្ឈប់ដំណែង ហើលី ព្រោះ ងប់់ជាមួយ ស្រីស្រា ពួកមន្រ្តី ប្រឆាំង ព្រោះជាជនជាតិផ្សេង ។ ស្តេច ហើលី ឡើងសោយរាជ្យ ក៍សម្លាប់ បងប្រុសខ្លួនដែរ។ ស៊ុនអ៊ូ ក៍ជាជនជាតិផ្សេងដែរ។ អ្នកប្រចាំង ២ នាក់ ត្រូវបានសម្លាប់ ដើម្បីកំរាម​អ្នកនៅរស់ ត្រូវបានស្របតាម។
  11. ស្តេច និង អាមាត្យ បន្ទោស ស៊ុន អ៊ូ ថាជាមនុស្សកំសាកខ្លាចស្លាប់ ការអាប់អោនកិត្តិយសដោយសារតែ ស៊ុន អ៊ូ។ ពត័មានស្តីពីការចាប់ខ្លួនព្រះបុត្រា និង ភូកាយឡើងសោយរាជ្យ មេទ័ព នករ ឈូ នាំគ្នាឡើងរៀបចំផែនការ​វាយចូលចាប់ ស្តេច អ៊ូ។ ព្រះអង្គ សោកស្តាចកំហុស។ រាជទូតនគរផ្សេងៗនាំគ្នាចូលគាល់ ដ់ើម្បី លាដំណើរ។ ស្តេច ខឹងច្រឡោត ព្រោះ ពេលវៃចូល ទូតនានានាំគ្នាចូលមក ពេលស្តេចអ៊ូ ខ្សោយទូតនានា នាំគ្នាសុំត្រឡប់ទៅវិះ។ ស្តេដែលថ្វាយ កូនស្រី ដែលគ្រឿង រៀបអផីសេក ជាមួយ ស្តេច អ៊ូ សុំដកសំណើរវិញ ព្រោះកូនស្រីនៅក្មេង។ ស្តេច បញ្ជាទ័ពចេញច្បាំង ជាមួយ ភូកាយ តែ ស៊ុនអ៊ូ ប្រឆាំង​ព្រោះសត្វូវមានទាំង ំមុខ ទាំងក្រោយ។ ការប្រយុទ្ធថ្ងៃស្អែក សង្ឈឹម តិចណាស់ តែត្រូវតែប្រយុទ្ធ យកឈ្នះ នគរទាំង ២ មិនពេល ទៅច្បាំងជាមួយ ភូកាយ។
  12. ស្ថានភាពភូមិសាស្រ្ត៖ ក្នុងជ្រលងភ្នំ មេទ័ពដឹកនាំ ២០០០ នាក់ បញ្ឈោតទ័ពសត្រូវរត់មកច្រកនេះ។។ សំភារះធ្ងន់ ស្បៀងអាហារ ត្រូវទំលាកើចោលខ្លះ​ធ្វើដូចជា រត់ចេញ។ ពេលធ្វើដំណើរ គឺ ក្បូនទ័ពធំ បន្ថយដំណើរយឺត និង ទ័ព ២០០០ នាក់ ធ្វើដំណើរទៅមុខ ២០០ យោជ មុន ដើម្បីប្រយុទ្ធ។ កងទ័ពក្រហម នគរ ឈូ ដឹកនាំទ័ព​ចេញច្បាំង​ជួបជាមយ មាសប្រាក់ ស្បឿង អាហារតាមផ្លូវ ដូច្នេះ ពួកគេត្រូវតែដេញតាម ព្រោះទីក្រុង ត្រូវបាន វាយលុក។ កងទ័ព ២០០០ នាក់ ចូលប្រយុទ្ធគ្នាជាមួយ ទ័ពឈុតក្រហម នៃនគរ ឈូ។ ទ័ពនៃគរ​ ២ ផ្សេងទៀត​ទទូលស្គាល់ថា  ស៊ុន អ៊ូ ជាមនុស្សខ្លាំង ដូច្នេះ ទ័ពក្រហម ពិតជាចាញ់​តេនេះជាទំនាស់ផ្ទៃក្នុង ដូច្នេះ ពួកទ័ព នគរផ្សេង យើងមិនត្រូវ ឈីឆ្អាលទេ។ ក្បូទទ័ពចេញដំណើរតាមកំទេចទ័ពស៊ុនអ៊ូ កងទ័ព អ៊ូ ស្លាប់ ៨០០នាក់ ទ័ព ពួកគេស្លាប់ ៣០០ នាក់។ ពួកគេ សប្បាយណាស់ ព្រោះច្បាំងឈ្នះ ទ័ព ស៊ុន អ៊ូ។ កងទ័ព អ៊ូ ដកថយ ទៅជ្រលងភ្នំ មេអំបៅ ដោយគ្មានការច្របូកច្របល់ឡើយ អាចថានេះជា អន្ទាក់។​តែមេទ័ព ចង់បានស្នាដៃ ខ្លាចគេមកដណ្តើមស្នាដៃ បានដេញតាម រងការវាយប្រហារដោយភ្លើង វាយប្រហារចេញពី កំពូលភ្នំ កងទ័ព បាក់ទ័ពរត់ដកថយ។ 
  13. ភ្លើងឆេះសន្ធោសន្ធៅ អ៊ូ ឈូ ឈីង ជាមនុស្សដូចគ្នា ពេលស្លាប់ទៅក្លាយជាផេះ លោកពូ ចូលចិត្តសង្រ្គាម ត្រូវតែស្លាប់ សង្រ្គាមបង្រ្កាបសង្រ្គាម នេះជាសំដី ស៊ុន អ៊ូ។ ទ័ពមួយចំនួន រត់រួច រាយការណ៍ប្រាប់មេទ័ពរបស់គេ និង បញ្ឈប់ការដេញតាម ព្រោះបានបណ្តេចកងទ័ព​ នគរ ឈូ ចាកចេញពីប្រទេស។  ពួកគេដកទ័ព ទៅនគរភេផ្សេង។
  14. ស៊ុន អ៊ូ ជួបជាមួយ អតីតសង្សារ និយាយអំពីរឿងធ្វើសឹក មានមនុស្សស្លាប់់ច្រើនណាស់ ជ័យជំនៈមានច្រើនណាស់ តែមនុស្សស្លាប់ មានច្រើនណាស់ នេះជាអ្វីដែលខ្ញុំ មិនសប្បាយចិត្ត។  ខ្ញុំចង់បានការឈ្នះសង្រ្គាមមួយដែលមិនចាំបាច់ច្បាំង។ ទំនាស់ខ្ញុំ ជាមួយ អ៊ូជី មិនអាចសម្រុះសម្រួលគ្នាបានឡើយ ព្រោះ ភិកាយ ក្លាយជាស្តេច អ៊ូជី នៅជាមួយ ភូកាយ។ អូន មាន ផ្ទៃពោះ។ ថ្ងៃក្រោយ ជៀសមិនផុតពីការច្បាំងតទល់មុខគ្នា ខ្ញុំនឹងការពារអ៊ូជីឲ្យបាន តែភូកាយត្រូវតែស្លាប់។
  15. ទ័ព ហើលី គេចផុតពីសត្រូវក្រោយខ្លង ស្ថិតនៅចំងាយ ៤០ យោជ ។ សត្រូវអស់េ់ពីខាងក្រោយ ដូច្នេះ ពួកគេនឹងមកវៃ ទីនេះ។ ត្រូវបន្ថែមប្រព័ន្ធការពារ លើកទង់ជាតិ ភូកាយ ជំនួស ។ គុក ត្រូវតែយាមកាមបានល្អជាងមុន បង្លើតការតាមដានប្រជាជន។ កងទ័ពស្លៀកពាក់ប្រជាជនចូលស៊ើបការណ៍ក្នុងជួរទ័ព អូ។ ទ័ព អ៊ូ បោះជំរុំ ចម្ងាយ ៥ យោជ ពី ក្រុង។ 

No comments:

Post a Comment