មេរៀនទី ៣
គោលការណ៍ដំណោះស្រាយព្រំដែន
(នីតិអន្តរជាតិសាធារណៈ)
នៅក្នុងការកំណត់ខ្សែបន្ទាត់ព្រំដែនរបស់រដ្ឋនីមួយៗ និងដើម្បីបញ្ជៀសជំលោះព្រំដែនរវាងរដ្ឋ និងរដ្ឋ រដ្ឋភាគច្រើន បានអនុវត្តគោលការណ៍ ៣ គឺ ៖
• គោលការណ៍រក្សាសិទ្ធិ
មានន័យថា រដ្ឋមួយដែលបានបាត់បង់ទឹកដី ដែនកោះ នៅក្នុងអតិតកាលនៃប្រវត្តិសាស្រ្ត មានសិទ្ធិទទួលស្គាល់ទឹកដី ដែនកោះ ដែលបាត់បង់ ដែលរដ្ឋមួយបានកាន់កាប់ តែពុំមាន មាត្រា ណាមួយនៃនីតិអន្តរជាតិ និងទំនាក់ទំនងអន្តរជាតិ មិនអនុញ្ញាត្តឱ្យរដ្ឋមួយសើរើទឹកដី និងព្រំដែន បច្ចុប្បន្ន ព្រោះការសើរើទឹកដី និងខ្សែបន្ទាត់ព្រំដែនបច្ចុប្បន្ន មានន័យស្មើនឹងការ ប្រកាស សង្រ្គាម។
ឧទាហរណ៍ទី១ ៖
o ឆ្នាំ១៩៩១ ប្រទេស អ៊ីរ៉ាក់ ចូលកាន់កាប់ប្រទេសគុយវ៉ែត
o ប្រទេសកម្ពុជានៅតែរក្សាសិទ្ធិទទួលស្គាល់ទឹកដីកម្ពុជាក្រោមដែលបានបាត់បង់នៅពេលដែលសភាបារាំង(មិថុនា ១៩៤៥ ) អនុម័តច្បាប់ភ្ជាប់ដែនដីកូសាំងស៊ីន ឱ្យទៅប្រទេស វៀតណាម។ សូមបញ្ជាក់ថា ទឹកដីកូសាំងស៊ីនជាអ្វី ?
ទឹកដីកូសាំងស៊ីន មាន ៣ តំបន់ ៖
តំបន់ទី១ មានឈ្មោះថា អាណ្ណាម(ទឹកដីភាគខាងត្បូង)
តំបន់ទី២ គឺតំបន់តុងកឹង(ទឹកដីភាគខាងកើតនៃទីក្រុងហាណូយចាស់)
តំបន់ទី៣ ជាតំបន់កូសាំងស៊ីន មានទីក្រុងឈ្មោះ សាយហ្គន(១៨៦២ដល់១៩៥៤) ភាសាប្រើបារាំង និងវៀតណាម មានផ្ទៃដីសរុប ៦៥.៤៧៨ គម២ មានប្រជាជនសរុបចំនួន ១.២១៤.១៤១ នាក់។
• កំណត់សំគាល់
អំពីនិយមន័យនៃពាក្យ Genocide ៖ ពាក្យប្រល័យពូជសាសន៍ បានត្រូវយកមកប្រើមុនគេបង្អស់ដោយអ្នកច្បាប់សញ្ជាតិប៉ូឡូញកាត់ជ្វីស ឈ្មោះ Raphael LemKin (1900-1959) ក្នុងឆ្នាំ១៩៤៤ ពាក្យ Genocide ចេញមកពីពាក្យ Genos ( ដើមកំណើតកំណើត ពូជសាសន៍ ព៌ណសម្បុរ គួបផ្សំនិងពាក្យ Cidium (Cutting Killing កាត់ ផ្តាច់ សំលាប់) ដូច្នេះ ពាក្យ ប្រល័យពូជសាសន៍ មានន័យថា ជាការសំលាប់ផ្តាច់ពូជទៅលើជនេជាតិ ជាតិសាសន៍ ពូជអម្បូរណាមួយ។
ឈ្មោះគ្រាប់បែកទំលាក់នូវប្រទេសជប៉ុន ១៩៤៥ ក្នុងសង្គ្រាមលោកលើកទី២
A-Atimoc Bombe ,B-Biological Bombe,C-Chimical Bombe
ឧទាហរណ៍ទី២ ៖ ប្រទេសឥណ្ឌានៅតែប្រកាន់យកគោលការណ៍រក្សាសិទ្ធិនៅលើទឹកដីកស្មៀរ ដែលបាត់បង់ពីសម័យឆ្នាំ១៩៤៧។
ចាប់តាំងពីប្រទេសឥណ្ឌាបានទទួលឯករាជ្យ សង្រ្គាមរវាងឥណ្ឌា និងប៉ាគីស្ថាន កើតមានចំនួន ៥ លើក ៖
• ឆ្នាំ១៩៤៧
• ឆ្នាំ១៩៦៥
• ឆ្នាំ១៩៧១
• ឆ្នាំ១៩៩៩
• ឆ្នាំ២០១២
ក្នុងសង្រ្គាមនេះ ក្នុង ១ ឆ្នាំមានមនុស្សបាត់បង់ជីវិត ១៤០ ពាន់នាក់។
ឧទាហរណ៍ ៖ ប្រទេសជប៉ុន នៅតែរក្សាសិទ្ធិនៅកោះ kouriles ដែលត្រូវបានអតិតសហភាពសូវៀត
កាន់កាប់តាំងពីក្រោយសង្រ្គាមលោកលើកទី២ ដែលជប៉ុនចុះចាញ់។
• គោលការណ៍ព្រំដែនអាណានិគម (Uti Possidetis)
គោលការណ៍(Uti Possidetis) នេះមានន័យថា រដ្ឋដែលពីមុនស្ថិតនៅក្រោមអាណានិគមនិយម ត្រូវតែទទួលស្គាល់ខ្សែបន្ទាត់ព្រំដែន ដែលបន្សល់ទុកដោយអាណានិគមនិយម (Uti Possidetis Juri ឆ្នាំ១៨១០) ដើម្បីជៀសវាងការសើរើទឹកដី និងខ្សែបន្ទាត់ព្រំដែន។ នៅក្នុងនីតិអន្តរជាតិរាល់សន្ធិសញ្ញា កិច្ចព្រមព្រៀងរដ្ឋ និងរដ្ឋអាចសើរើ កែប្រែបំពេញបន្ថែម ឬធ្វើវិសោធនកម្មបាន ប៉ុន្តែ សន្ធិសញ្ញាដែលចែង និងកំណត់ពីខ្សែបន្ទាត់ព្រំដែនមិនអនុញ្ញាតឱ្យសើរើ ឬធ្វើវិសោធនកម្មបានឡើយ ។ គោលការណ៍នេះគេឱ្យឈ្មោះថា Rebus sic Stantibus ។
គោលការណ៍ Uti Possidetis បណ្តារដ្ឋភាគច្រើនពិសេសទ្វីបអាហ្រ្វិក ក្រោយពេលទទួលបានឯករាជ្យពីមហាអំណាចទ្វីបអឺរ៉ុប មិនបានអនុវត្ត ១០០ % ទេ ទើបបណ្តារដ្ឋទាំងនោះមានការវិវាទព្រំដែនជាញឹកញាប់ ។
ចំពោះប្រទេសកម្ពុជាវិញ គោលការណ៍នេះ បានត្រូវលោក សារិន ឆាក មិនទទួលយកមកអនុវត្តទេ ក្នុងបញ្ហាពាក់ព័ន្ធជាមួយប្រទេសឡាវ និងវៀតណាម។ នៅក្នុងនិក្ខេបបទរបស់លោកឆ្នាំ១៩៦៤ លោកបានទាញយកហេតុផលមកបង្ហាញថា ៖
ព្រំដែនកម្ពុជា ជាមួយប្រទេសឡាវ និងវៀតណាម ត្រូវបានកំណត់ជាឯកតោភាគីដោយអាជ្ញាធរបារាំង
នៅក្នុងការកំណត់ព្រំដែននេះ អាជ្ញាធរបារាំងមិនយោងទៅលើកត្តា និងគតិប្រវត្តិសាស្រ្ត និងយុត្តិធម៌ទេ គឺយកផលប្រយោជន៍របស់ប្រទេសបារាំងតែម្តង។
• គោលការណ៍ព្រំដែនមិនអាចកែប្រែបាន Intengibility of Frontiers
គោលការណ៍ព្រំដែនមិនអាចកែប្រែបាន Intengibility of Frontiers ផ្សារភ្ជាប់និងគោលការណ៍ Uti Possidetis និងគោលការណ៍ Rebus sic Stantibus
ប្រភពដែលបណ្តាលឱ្យកើតមានសង្រ្គាមលោក ៖
១.នៅសតវត្សទី១៨ និង១៩ ក្នុងផែនទីពិភពលោកគ្មានទេឈ្មោះ អាល្លឺម៉ង់ មានតែអាណាចក្រ
មួយឈ្មោះ PRUSSIA ។
២.អាណាចក្រ PRUSSIA មានប្រជាជាតិ និងទឹកដីចំនួន ៥២ ប៉ុន្តែពុំមានការឯកភាពទឹកដី និងប្រជាជនទេ។
អាណាចក្រ PRUSSIA ត្រួតត្រាដោយមហាអំណាចបារាំង និងអង់គ្លេស។
៣.នៅដើមសតវត្សទី១៩ អ្នកជាតិនិយមអាណាចក្រ PRUSSIA ម្នាក់ឈ្មោះថា BICMACK បានបង្កើតទ្រឹស្តីមួយឈ្មោះថា ទ្រឹស្តីមហាអាល្លឺម៉ង់ PANGERMANISM ។
ទ្រឹស្តីនេះ មានចំណុចសំខាន់ៗ ដូចតទៅ ៖
ក.អនាគត ទ្វីបអឺរ៉ុបទាំងមូលនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រជាជាតិអាល្លឺម៉ង់
ខ.ដើម្បីឱ្យអាណាចក្រ PRUS ខ្លាំង ត្រូវបង្កើតជារដ្ឋមួយដោយបង្រួបបង្រួមទឹកដី និងប្រជាជនទាំង ៥២
គ.ដើម្បីធ្វើឱ្យសំរេចបាននូវ ទ្រឹស្តីមហាអាល្លឺម៉ង់ គឺអាល្លឺម៉ង់ត្រូវក្លាយជាមហាអំណាចទឹក
SEA POWER
ឃ.ដើម្បីក្លាយជា SEA POWER បាន អាល្លឺម៉ង់ត្រូវតែធ្វើទំនើបកម្មខាងវិស័យយោធា។
ដោយទ្រឹស្តីមហាអាល្លឺម៉ង់នេះ ទើបបង្កើតពីឆ្នាំ១៩១៤ ដល់១៩១៨ នាំឱ្យអាល្លឺម៉ង់ជា
អ្នកបង្កើតសង្រ្គាមលោកលើកទី ១ ។
៤.នៅពេលចប់សង្រ្គាម អាល្លឺម៉ង់ជាភាគីចាញ់សង្រ្គាម ត្រូវទទួលទណ្ឌកម្មដូចតទៅ ៖
ក.អាល្លឺម៉ង់ត្រូវតែសងរាល់ការខូចខាតដល់បណ្តាប្រទេសទាំងឡាយដែលខ្លួនបង្កសង្រ្គាម
ខ.ទឹកដីដែលអាល្លឺម៉ង់ ដណ្តើមកាន់កាប់ មុននិងក្រោយសង្រ្គាម ត្រូវប្រគល់ឱ្យទៅម្ចាស់
ដើមគេវិញ
គ.អាល្លឺម៉ង់ គ្មានសិទ្ធិផលិតសព្វាវុធធុនធ្ងន់បានទេ និងត្រូវកម្រិតបរិមាណកងទ័ព។
ប្រទេសអាហ្យង់ទីន នៅតែរក្សាសិទ្ធិនៅកោះ Falkand ដែលកាន់កាប់ដោយប្រទេសអង់គ្លេស។
No comments:
Post a Comment