Saturday, June 11, 2016

សម្លាប់មាន់បំភ័យស្វា

ពីព្រេងនាយមកគេនិយាយតគ្នាថា៖ស្វាជាសត្វឈ្លាសវៃបំផុតតែខ្លាចឈាមអ្នកដែលបង្ហាត់ស្វា។ ជាដំបូងត្រូវតែចាប់មាន់មកសម្លាប់នៅនិងមុខវាឲ្យវាឃើញមេរៀនឈាមដែលកំពុងស្រក់តក់ៗ។

ទើបចាប់ផ្តើមបង្ហាត់វាអ្នកដែលរកស៊ីចាប់ស្វាក៏ប្រើវិធីនេះដើម្បីបំភ័យស្វាដែរមិនថារឹងរូសប៉ុណ្ណាទេឲ្យតែឮសម្លេងមាន់ស្រេក“កាក“ឈាមមាន់បាញ់វូ,ស្វាឃើញភ្លាមពិតជាទន់ខ្លួនតែម្តង។ដែលហៅថា “សម្លាប់មាន់បំភ័យស្វា“ ក៏បានន័យថា“ សម្លាប់ មួយបំភ័យមួយរយ“ ដែលមានន័យគំរាមកំហែង នេះគឺជាយុទ្ធវិធីជាមធ្យោបាយ គ្រប់គ្រងសមូហភាព។ នៅពេលដែលមានយោបល់ ខែ្វងគ្នាសន្ធឹកសន្ធាប់ ពេលដែលការងារត្រូវជួបការរាំងស្ទះ និងឧបសគ្គដើម្បីឈានដល់ការឯកភាពត្រូវអនុវត្តដាច់ខាត តាមច្បាប់ត្រូវប្រើវិធីដាច់ខាតបំផុត ដើម្បីទប់ទល់មានពាក្យមួយឃ្លានិយាយ ថា “ បើមិនប្រើវិធីឃោរឃៅម្តេចនិងអាចសំដែងឲ្យឃើញចិត្តត្រាប្រណីរបស់ព្រះពោធិសត្វ“។

ការបង្រា្កបសង្គមដែលច្របូកច្របល់ត្រូវតែប្រើច្បាប់ឲ្យតឹងរឹងបង្រ្កាបកងទ័ពដែលខ្វះវិន័យ ត្រូវតែប្រើទ័ណ្ឌកម្មដ៏ម៉ឺងមាត់។ខុងជឺ សម្លាប់សាវ,ចិនយីង មួយកាំបិតនេះបានធ្ចើឲ្យមន្រ្តីទាំងតូច ទាំងធំ បាក់បប់ខ្លបខ្លាច រាស្រ្តបានរស់នៅយ៉ាងសុសាន្ត ខុងម៉េង នៅពេលដែលសម្លាប់ម៉ាជីន និយាយថា ,ពីដើមស៊ុនវូ ដែលអាចគ្រប់គ្រងផែនដីបានគឺការប្រើច្បាប់ដ៏ម៉ឺងម៉ាត់ ពេលនេះគ្រប់ទិសទីកើតចលាចល ទាហាន,ជនខិលខូចមានគ្រប់ទីកន្លែង បើបោះបង់ច្បាប់ចោលម្តេច និងបង្រ្កាបជនខិលខូចបាន? បើមិនប្រើវិន័យតឹងតែង ម្តេចនិងអាចបង្រ្កាបទាហានខិលខូចបាន?      នេះហើយគឺជាយុទ្ធវិធីដើម្បីបង្រ្កាបភាពចលាចល គឺជាល្បិច(សម្លាប់មាន់បំភ័យស្វា) ដ៏អស្ចារ្យនេះឯង។ មនុស្សគឺអាថ៌កំបាំងណាស់ សង្គមរឹតតែជឿនលឿន ភាពក្រឡិចក្រឡុច រឹតតែសំបូរបែបម្នាក់ៗមានគំនិតរៀងខ្លួន មានផ្លូវដើរទីទៃពីគ្នា បើមិនធ្វើការកំណត់នូវព្រំដែនមួយប្រាកដ ជាបែងចែកមិនច្បាស់អ្វីដែលល្អត្រឹមត្រូវនិងអ្វីដែលមិនត្រឹមត្រូវបានទេមនុស្សកាន់តែអាក្រក់ឡើងៗ

សណ្តាប់ធ្នាប់សង្គមឲ្យបានរឹងមាំ ប្រជារាស្រ្តរស់នៅបានសុខសាន្ត ចំពោះមនុស្សដែលបង្ក            ចលាចលបែបនេះ ត្រូវតែប្រើទ័ណ្ឌកម្មឲ្យបានធ្ងន់ធ្ងរបំផុត ខី្ចក្បាលមនុស្សមួយចំនួនឲ្យគេមើល។ នេះហើយគឺ (មិនឃើញ ក្តាម្ឈូសមិនស្រក់ទឹកភ្នែក ឃើញក្តាម្ឈូសពេលណាទើបយំមិនឈប់) អត្ថន័យសម្លាប់មាន់បំភ័យស្វា គឺនៅត្រង់នេះឯង។

ក្រោយសម្លាបសានហ្វូក សាងឡើងនគរចូវជាង ថៃកុង ត្រូវការប្រមូលអ្នកចេះដឹងដើម្បីជួយកសាងនគរ។ នៅនគរឈី មានមនុស្សម្នាក់ប្រកបដោយការចេះដឹងឈ្មោះវ៉ាង-អ៊ិ ត្រូវបានការសរសើរ ពីសំណាក់ប្រជារាស្រ្តនៅទីនោះ ជាងថៃកុងល្បីឈ្មោះក៏មានបំណងអញ្ញើញគាត់ឲ្យចេញមកជួយធ្វើកិច្ចការ ទៅសួរសុខទុក្ខបីដង សុទ្ធតែមិនត្រូវបានទទួល។ ស្រាប់តែជាងថៃកុងយកគេទៅសម្លាប់ចោលតែម្តងចូវ-កុង ចង់ជូយក៏មិនទាន់ដែរហើយក៏សួរជាង ថៃកុងថាៈវ៉ាងជាមនុស្សចេះដឹងខ្ពងខ្ពស់ម្នាក់មិនទាមទារចង់មានចង់បានសុខចិត្តផឹកស៊ីតែឯង ធ្វើស្រែ ចិញ្ចឹមក្រពះ គឺពិតជារស់នៅស្ងៀមស្ងប់មិនសួរនាំពីរឿងមនុស្សលោក ហេតុអ្វីបានជាសម្លាប់គេចោល?

ជាងថៃកុងតប៖
-ក្នុងសមុទ្រទាំងបួនគឺជាទឹកដីរបស់ព្រះអង្គ អ្នកដែលដឹកនាំលើទឹកដីទាំងនោះ សុទ្ធសឹងជាមន្រ្តី របស់ព្រះអង្គ នៅពេលដែលនគរទើបទទួលបានសន្តិភាពម្នាក់ៗត្រូវតែមានភារៈកិច្ចជួយកសាងនគរគឺ មានជំហរតែពីរពីរប៉ុណ្ណោះ បើមិនគាំទ្រទេ គឺប្រឆាំង មិនអនុញ្ញាតិឲ្យមានភាពស្ទាក់ស្ទើរ ឬអព្យាក្រិត្យឡើយ អាកប្បកិរិយាមិនព្រមសហការណ៍របស់វ៉ាង, បើម្នាក់ៗយកគេធ្វើជាគំរូតើមានប្រជារាស្រ្តណា ដែលអាចប្រើការបាននោះ? ហេតុនេះបានជាយើងសម្លាប់គេចោលគឺជាមេរៀនសំរាប់អ្នកដទៃ ។

ពិតជាអ៊ីចឹងមឺន ក្រោយពីសម្លាប់ហើយមន្ត្រីក្នុងវាំង ដែលប្រុងលាឈប់គ្រប់គ្នា ពិតជាលែងហ៊ាននិង ធ្វើឫកពារបែបហំហាន ចង់សម្ងំលាក់ខ្លួនទៀតហើយ។

ហាង-ស៊ីងក្នុងរជ្ឋកាលហាន កើតក្នុងត្រកូលក្រខ្សត់ក្រោយពីបានស្តេចលីវ-ប៉ាង លើកឲ្យធ្វើ ជាមេទ័ព្វត្រូវទទួលការមើលស្រាលពីរពួកមន្រ្តីចាស់ៗ មានយោនបល់ក្រោយខ្នងមិនចេះចប់ក្រោយ ឡើងកាន់តំណែង ក៏ប្រើច្បាប់តឹងតែងម៉ឺងម៉ាត់បំផុត។ ថ្ងៃមួយត្រូវជុំគ្នាដើម្បីហ្វឹកហាត់កំណត់យាម ប្រាំត្រូវតែជុំគ្នាហៅឈ្មោះចប់សព្វគ្រប់ បាត់តែមេបញ្ជាការ ភីកាយ ម្នាក់គត់ដែលមិនទាន់ឃើញមក ដល់ហាង-ស៊ីងក៏មិនសួរដេញដោលហើយក៏ចាប់ផ្តើមហ្វឹកហាត់ ថ្ងៃត្រង់បានកន្លងផុតទៅទើប ឃើញភិកាយត្រឡប់មកវិញមកដល់មាត់ទ្វាច្រកចូលបន្ទាយ  រៀបដើរចូលទៅ តែត្រូវអ្នកយាមឃាត់ជាប់ៈ

-លោកអគ្គមេបញ្ជាការហ្វឹកហាត់កន្លះថ្ងៃទៅហើយ គ្មានបញ្ជាមិនអនុញ្ញាតិឲ្យចូលទេ។ ភីកាយក្តៅឆេវ៖

-អគ្គមេបញ្ជាការឬមិនមែនបញ្ជាការស្អី អីពិតជាអំពិលដុះពីអាចម៌ ហ៊ានធ្វើផ្តេសផ្តាស់ផង! ល្អណាស់ឯង ចូលទៅប្រាប់មួយម៉ាត់ទៅ! មួយសន្ទុះក្រោយមក សេនាកាន់ផ្លាកបញ្ជាមក ហើយស្រែកប្រាប់ថា៖
-សូមអញ្ជើញ!

-ភីកាយដើរចូលដោយឫកពារក្រអឺតក្រទមជួបហាង-ស៊ីងគ្រាន់តែលើកដៃហាក់ដូចជានៅមានកំហឹង។

ហាង-ស៊ីងសួរៈ
-ទ័ពមានបទបញ្ជា ស្តេចហាន ក៏បានឡាយព្រះហត្ថដែរ ក្នុងនាមលោកជាមេបញ្ជាការ
ហេតុម្តេចបានជាមកយឺតពេល? ហើយក៏បែរមកសួរសេនា “ យាម “ ។
-ឥឡូវថ្មើណាហើយ?

-ហួសពេលថ្ងៃត្រង់ហើយ ។ សេនាយាមឆ្លើយ៖
-ពេលនវគឺយាមមួយរសៀល ហើយបទបញ្ជាកំណត់យាមប្រាំភ្លឺ មកជួបឥឡូវនវឯងមកយឺតពេល៧-៨យាមឯណ្ណោះ! គឺជាអំពើមើលស្រាលបទបញ្ជាររបស់កងទ័ព្ តាមច្បាប់ត្រូវសម្លាប់ ចោល…………ហាង-ស៊ីង និយាយយ៉ាងម៉ឺងមាត់ដាក់ភីកាយ ។

ភីកាយមិនចាប់អារម្មណ៍ទេ នៅតែវែកញ៉ែកយ៉ាងចចេស មិនចាត់ទុក ហាង-ស៊ីងក្នុងកែវភ្នែកឡើយ ហាង-ស៊ីង ក្តៅឆាវ ស្រែកបញ្ជាឲ្យសេនាឆ្វេងស្តាំចាប់ភីកាយចង ហើយឲ្យលុតជង្គង់រួចសូត្រពីទោស កំហុសៈ

-ក្នុងនាមឯងជាមេទ័ព ភ្លេចថ្ងៃដែលទទួលបញ្ជាបានន័យថា៖ គឺភ្លេចលំនៅខ្លួន មិនគោរពវិន័យកងទ័ព គឺភ្លេចសាច់សារលោហិត ពេលប្រយុទ្ធជាមួយសត្រូវ ឬក៏ភ្លេចរួបខ្លួនដែរ ? ក្នុងនាមជាខ្សែលោហិតក្សត្រ ធ្វើបែបនេះ បានគិតពីទំនាក់ទំនងឪពុកនិងកូនដែរឬទេ ? ហៅទាហានផ្នែកនិតិកម្មមកសួរ៖


-ភិកាយមិនគោរពបញ្ជា ត្រូវទទួលទោសអ្វី?
ទាហានផ្នែកនិតិកម្មស្រែកខ្លាំងៗ៖
-មិនគោរពបទបញ្ជាដឹងពេលវេលាហើយមានចេតនាមកយឺតពេលគឺមលើស្រាលបញ្ជាកងទ័ពត្រូវ កាត់ទោសប្រហារជីវិតនៅនិងកន្លែង។ពេលនេះភីកាយដឹងថាពិតជាធ្វើឲ្យកើតរឿងធំហើយភ័យ ព្រលឹងរត់ចេញពីខ្លួនបាត់។ ប្រញ៉ាប់សម្លឹងមើលមុខឈី-ហ៊ូយចង់ឲ្យជួយនិយាយសុំការយោគយល់តែឈី-ហ៊ួយក៏ មិនហ៊ានចេញស្តីហើយក៏មិនអាចចេញពីបន្ទាយបានបានត្រឹមជ្រួលច្របល់ប៉ុណ្ណោះខាងក្រៅបន្ទាយមានអ្នកដឹងពីរឿងនេះក៏បំបោលសេះយ៉ាងលឿនទៅទូលស្តេចហានលីវ-ប៉ាង។ លី-ប៉ាងភ្ញាក់ក្រញ៉ាងប្រញ៉ាប់បញ្ជាទៅលី-ស៊ីងយករាជសារ………ទៅសុំការលើកលែងទោស។លី-ស៊ីជាមួយនិងកូនចៅបោះពួយសេះលឿនស្លេវដូចហោះដល់ច្រក់ទ្វាបន្ទាយភ្លាមក្រឡេកឃើញភីកាយកំពុងតែលុតជង្គង់រង់ចាំទទួលទោសក៏ស្រែកពីចម្ងាយៈ

-មានសាររបស់ព្រះអង្គសូមផ្អាកការកាត់ទោសសិន! សេះទាំងពីរក៏បោលយ៉ាង
លឿនសំរុកចូលក្នុងបន្ទាយ តែត្រូវអ្នកយាមទ្វាឃាត់ជាប់ ទើបដឹកសំដៅទៅជួប ហាង-ស៊ីង ។
ហាង-ស៊ីង និយាយ ៖

-នៅក្នុងបន្ទាយមិនអនុញ្ញាតិឲ្យបំផាយសេះ លោកម្ចាស់លីដឹងពីវិន័យនេះច្បាស់ណាស់ ហេតុអ្វីបានជាប្រព្រឹត្តិល្មើសនិងបញ្ជាដោយចេតនា?

លី-ស៊ីនតបៈ
-គឺទទួលរាជបញ្ជារបស់ព្រះអង្គឲ្យមកកាន់ទីនេះ។
ត្បិតតែទទួលរាជបញ្ជាឲ្យមកផ្អែកតាមច្បាប់នៅតែមានការប៉ះពាល់និយាយចប់ក៏សួរទៅផ្នែក និតិកម្មៈ

-តើលោកម្ចាស់លីត្រូវទទួលទោសអ្វី?
-អ្នកដែលហ៊ានបំបោលសេះនៅក្នុងបន្ទាយត្រូវទទួលទោសពីបទមើលងាយបទបញ្ជាកងទ័ពគឺត្រូវតែកាត់ទោសប្រហារជីវិតនិងកន្លែង ដើម្បីបង្ហាញជាមេរៀនដល់កងទ័ពទាំង៣ប្រភេទ។
ហាង-ស៊ីងនិយាយៈ

-ដោយមានរាជសារនៅជាប់ និងខ្លួនអាចឲ្យរួចផុតពីសេចក្តីស្លាប់ខ្លួនឯងបាន តែត្រូវតែសម្លាប់អ្នកបរសេះ ដើម្បីបញ្ជាក់ប្រសិទ្ធភាពរបស់បទបញ្ជាកងទ័ព ។
មួយសន្ទុះក្រោយភីកាយនិងអ្នកបរសេះត្រូវកាត់ក្បាលនៅនិងកន្លែងតែម្តង ចាប់ពីពេលនោះមក មេទ័ពកូនទាហ៊ានទាំងអស់ ក៏លែងហ៊ានប្រព្រឹត្តល្មើសនិងវិន័យទៀតហើយគោរពតាមការដឹកនាំរបស់ហាង-ស៊ីង គ្រប់ដប់ អាស្រ័យហេតុនេះហើយបាន ជាទ័ពរបស់ហាង-ស៊ីងអាចកំទេចស្តេចស៊ាង-យីឲ្យស្លាប់នៅទន្លេខ្មៅបាននិង បានជួយ បើកផ្លូវ លីវ-ប៉ាង គ្រប់គ្រង់ទឹកដីនាពេលនោះ។
នៅសម័យចាន់-គួកយ៉ាងជាក៏ធ្លាប់ប្រើវិធីនេះសម្លាប់ជួន-ជៀកសាងនគរ ឈីឡើងវិញដែរ។ សម័យសាម-កុក, លី-ម៉ុងបានសម្លាប់មិត្តរួមអាវុធម្នាក់ដែលមាន ស្រុកកំណើតជាមួយគ្នាធ្វើឲ្យវិន័យកងទ័ពមានប្រសិទ្ធភាព។ឃើញថាល្បិចលកនេះ គោលបំណងរបស់វានៅត្រង់“ កម្លា“ និងមានចរិតគៀបសង្កត់ឲ្យនៅស្ងប់ស្ងៀម ។
(ប្រ/ជ១) សម៍យ ឈុន-ឈីវ,ស៊ុន-វូជី មានសៀវភៅក្បួនទ័ពដែលមាន១៣ជំពួកៈ
ក្រោយពីស្តេចអ៊ូទតចប់ សរសើរថា ពិតជាអស្ចារ្យកម្រមានហើយក៏ឲ្យអ៊ូ-ជីស៊ី ទៅអញ្ជើញគាត់ជួយធ្វើកិច្ចការ ។ ពេលជួបមុខស្តេចអ៊ូក៏បានប្រាប់អំពីរភាបទន់ខ្សោយរបស់កងទ័ពហើយសួរថា៖ តើធ្វើយ៉ាងណា ទើបអាចពង្រឹងសម្ថភាពកងទ័ពប្រែក្លាយនគរឲ្យខ្លាំងបាន? ក្រោយពីធ្វើការវិភាគទៅលើសភាពការណ៍ចប់សព្វគ្រប់ ហើយនិយាយថា៖ក្បួនទ័ព១៣ជំពូករបស់ទូលបង្គំមិនត្រិមតែអាចអនុវត្តក្នុងជួរកងទ័ពបានប៉ុណ្ណោះទេ តែក៏អាច បង្ហាត់ឲ្យស្រ្តីភេទ ប្រើការបានយ៉ាងពូកែទៀតផង។

ស្តេចអ៊ូសើចក្អាកក្អាយហើយមានបន្ទូល ៖
-យើងពិតជាមិនដែលឮថាអាចបង្ហាត់ស្រ្តីភេទឲ្យចូលសមរភូមិសម្លាប់សត្រូវបានសោះ។ស្តេចអ៊ូមានបន្ទូលក្នុងន័យរបៀបមើលស្រាល ។

ស៊ុន-វូ តប៖
-បើព្រះអង្គមិនជឿអាចសាកល្បងចំពោះមុខតែម្តងបើមិនបានជោគជ័យទេទូលបង្គំសុខចិត្តទទួលទោស បានបោកប្រាស់ព្រះអង្គ ។

-ពិតមែនឬ? ស្តេចអ៊ូមានបន្ទូលៈល្អយើងរងចាំមើលសមត្ថភាពរបស់ឯង។
ហើយក៏ជ្រើសរើសនារីចំនួនបីរយនាក់នៅក្នុងរាជវាំង ប្រគល់ឲ្យទៅ ស៊ុន-វូ ធ្វើការហ្វឹកហាត់ ។ ស៊ុន-វូ ក៏បានសំណូមពរស្នើរសុំស្នំពីនាក់ របស់ព្រះអង្គ មកចូលរួមទទួលមុខងារជាមេកងដើម្បីដឹកនាំ។ ស្តេចអ៊ូក៏យល់ព្រមតាមសំណូមពរហើយក៏ឲ្យទៅហៅស្នំទាំងពីរអ៊ីវ-ជីនិងចរ-ជីមកគាល់។
រួចមានបន្ទូលតៅកាន់ស៊ុន-វូ ៖

-ស្នំដ៏ស្រស់ស្អាតទាំងពីរនាក់នេះ យើងស្រឡាញ់ជាងគេ។ តើអាចទទួលនាទីជាមេកងបានឬទេ ?
ស៊ុន-វូ តប៖
-ប្រាកដជាបានតែកិច្ចការក្នុងមានវិន័យតឹងតែងណាស់មានសរសើរហើយក៏មានពិន័យ
បែបនេះបទបញ្ជាទើបមានប្រសិទ្ធភាព។ ជាមួយគ្នានោះក៏បានតែងតាំងអ្នកទាំងពីរជា មេកងហើយតែងតាំងអ្នកផ្សេងម្នាក់ទៀត កាន់ផ្នែកនិតិកម្ម ពីរនាក់ទៀតទទួលបន្ទុកផ្នែកបទបញ្ជា និងជ្រើសរើសអ្នកដែលមានមាឌមាំប៉ុន្មាននាក់ផ្សេងទៀត ទទួលវាយស្គរ បញ្ជាទ័ព ។ស៊ុន-វូបែងចែកនារីទាំងនោះជាពីរកងកង ខាងឆ្វេង និងកងខាងស្តាំ អ៊ីវ-ជីទទួលខាងស្តាំ ចរ-ជីទទួលខាងឆ្វេង គ្រប់គ្នាបានបំពាក់ដោយអាវុធ ហើយប្រកាសពីវិន័យទ័ព ៖

-ទី១.ហាមមិនឲ្យច្របួកច្របល់ជួរពេលហ្វឹកហាត់,
ទី២. ហាមមិនឲ្យជជែកគ្នា,
ទី៣.ហាមល្មើសវិន័យធ្វើសកម្មភាពដោយចិត្តឯង ។

ព្រឹកឡើងទាំងអស់គ្នាបានមកជួបជុំនៅទីលានហ្វឹកហាត់ស្តេចអ៊ូក៏អង្គុយទតពីរាជតំណាក់ខាងលើ នារីបីរយនាក់ (៣០០នាក់) ក្នុងឯកសណ្ឋានកងទ័ពដៃស្តាំ កាន់ដាវ ដៃឆ្វេងកាន់ខែល ចែកគ្នាឈរជាពីរជួរ។

ស្តេចអ៊ូទតឃើញស្នំទាំងពីរជាទីស្រឡាញ់របស់ខ្លួនមានឫកពារយ៉ាងអង់អាចពិតជាគួរឲ្យពេញព្រះទ័យ ។

ស៊ុន-វូ ចាប់ផ្តើម ហើយដាក់បញ្ជាឲ្យរៀបចំក្បួន បានយកទង់លឿងពីរ ប្រគល់ឲ្យទៅមេកងទាំងពីរបញ្ជាឲ្យជាអ្នកដឹកនាំមុខ នារីទាំងអស់ត្រូវដើរតាមពីក្រោយមេកងប្រាំនាក់ ជាផ្នែកដប់នាក់ ជាក្រុមត្រូវដើរតាមឲ្យជាប់បន្តរបន្ទាប់គ្នា មិនត្រូវឃ្លាតគ្នាហើយត្រូវស្តាប់សំលេងស្គ ថយក្រោយ ឬទៅមុខ ជំហានដាច់ខាតមិនត្រូវច្របួកច្របល់ ។

សូត្រចប់បញ្ជាអ្នកទាំងអស់គ្នាឲ្យលុតជង្គង់រងចាំស្តាប់បញ្ជា។ មួយសន្ទុះស៊ុន-វូបញ្ជា
មកម្តងទៀតៈ
-ពេលស្គរវាយលើកទី១.ទាំងពីរកងត្រូវងើបឈរឲ្យបានព្រមគ្នា, វាយស្គរលើកទី២.
កងឆ្វេង ត្រូវស្តាំបែរ ឯកងស្តាំ ត្រូវឆ្វេងបែរ, ស្គ.លើកទី៣.ត្រូវចាប់ផ្តើមប្រយុទ្ធ ពេលឮសូរអាគាំង ត្រូវដកថយជាបន្ទាន់ ។

គ្រាន់តែចេញបញ្ជា នារីទាំងអស់ខ្ទប់មាត់សើចស្ញេញស្ញាញ។ អ្នកវាយស្គរាយការណ៍ថា៖
-ស្គទី១. បានវាយរួចទៅហើយ តែអ្នកខ្លះអង្គុយ រញ៉េរញ៉ៃគ្មានរបៀប ។

ស៊ុន-វូ ងើបពីជើងម៉ា ហើយនិយាយដោយម៉ឺងម៉ាត់៖
-មិនគោរពវិន័យមិនស្តាប់បទបញ្ជាជាកំហុសរបស់មេដឹកនាំ ឥឡូវសូត្របទបញ្ជាឡើងវិញម្តងទៀត ហើយពន្យល់ឲ្យបានច្បាស់លាស់។ ផ្នែកបទបញ្ជាក៏សូត្របញ្ជាឡើងវិញ ម្តងទៀត។ អ្នកវាយស្គរក៏ចាប់ផ្តើមវាយស្គឡើងវិញ តែនារីទាំងអស់នៅតែសើចលេងខ្សឹបខ្សៀវហី ខ្លះផ្អៀងស្មាទៅឆ្វេង ខ្លះទៅស្តាំ ដូចកំពុងនាំគ្នាគយគន់ផ្កាអីចឹងដែរ ។

ស៊ុន-វូរលាស់ដៃអាវហើយងើបឈរ រួចទៅទូងស្គខ្លួនឯងម្តង ហើយឲ្យចាប់សូត្របទបញ្ជាឡើងវិញម្តងទៀតតែចាប់ពីថ្នាក់ក្រោមមេកង គ្មាននណាម្នាក់ ដែលថាមិនសើច ក្អាក់ក្អាយនោះទេ សំលេងខ្ញៀវខ្ញា ដូចចាបចូលសំបុក ។

ស៊ុន-វូ បើកភ្នែកសំលក់ត្មែរ ស្រែកគំហកៈ
-ផ្នែកនិតិកម្មនៅទីណា ?
-ចា!
-មិនគោរពវិន័យមិនស្តាប់បទបញ្ជាជាទោសកំហុសរបស់អ្នកដឹកនាំពេលនេះ
បានប្រកាសយ៉ាងម៉ឺងម៉ាត់បីដងទៅហើយ តែទាហានមិនស្តាប់តាម វិន័យត្រូវទទួលទោសបែបណា?
-សម្លាប់នៅនិងកន្លែង ។
-កងទ័ពមិនអាចសម្លាប់ទាំងអស់បានទេ ទោសកំហុសត្រូវធ្លាក់ទៅលើអ្នកដឹកនាំសេនាចាប់មេកងសម្លាប់ចោលភ្លាម ។
សេនាឃើញស៊ុន-វូកំពុងតែមានកំហឹងមិនហ៊ានប្រឆាំងទេក៏ចាប់ស្នំទាំងពីរចងយ៉ាងជាប់។

ស្តេចអ៊ូទតឃើញ ភ្ញាក់ក្រញ៉ាង បញ្ជាមនុស្សឲ្យប្រញ៉ាប់ទៅជួយដោយបញ្ជាថា ៖.
-យើងដឹងពីសមត្ថភាពបញ្ជាទ័ពរបស់លោកហើយ តែអ្នកទាំងពីរគឺជាស្នំជាទីស្រឡាញ់
របស់យើង បើគ្មានអ្នកទាំងពីរយើងពិតជាសោយមិនឆ្ងាញ់ ផ្ទុំមិនលក់ទេ សូមយោគយល់ចំពោះយើងលើកសែងទោសឲ្យគេម្តងចុះ ។

ស៊ុន-វូបដិសេធៈ
-ក្នុងកងទ័ពគ្មានពាក្យភូតកុហក់ ទូលបង្គំត្រូវព្រះអង្គតែតាំងជាមេទ័ព មេទ័ពផ្ទាល់
ជាក់ស្តែងពេលខ្លះ មិនអាចទទួលធ្វើតាមរាជបញ្ជាបានទេ បើមិនគោរពវិន័យកងទ័ពហើយលើកលែងទោសបែបនេះ តើទូលបង្គំអាចគ្រប់គ្រងកងទ័ពបានឬទេ ?  សម្លាប់ !
មួយសស្របក់ ក្បាលស្នំទាំងពីរ ត្រូវព្យួរឡើងយ៉ងខ្ពស់ គ្មាននារីណាម្នាក់ដែលមិនញាក់សាច់ រណ្តំ ធ្កៀមនោះទេ ហើយនាំគ្នាលោតជង្គង់គ្រឹបទាំងភ័យខ្លាច ដើម្បីរងចាំបញ្ជា ។
ឆ្លងកាត់ការសម្លាប់លើកនេះធ្វើឲ្យនារីទាំងអស់ខ្លបខ្លាចគ្រប់គ្នាការហ្វឹកហាត់ក៏មានដំណើរការទៅ មុខយ៉ាងលឿននិងត្រឹមត្រូវ ។  មានតែស្តេចអ៊ូអង្គឯង ដែលនៅតែនឹកស្រណោះអាល័យមិត្តរួមគ្រែ គឺលើគ្រែដ៏ស្និទ្ធស្នាលទាំងពីរ ទឹកភ្នែកទ្រង់ ជោគជាំថ្ពាល់ ទ្រង់ស្ទើរបាតបង់ស្មារតី៕

No comments:

Post a Comment