ឯកឧត្តម ខៀវ ថាវិកា រៀបចំ និងកត់ត្រាដោយ វេជ្ជ.ម៉ម ដាត្ថារ៉ា
មេរៀនទី ១
ទំនាក់ទំនងអន្តរជាតិ
សេចក្តីផ្តើមនៃការសិក្សាទំនាក់ទំនងអន្តរជាតិ
I-និយមន័យក.និយមន័យនៃពាក្យទំនាក់ទំនងអន្តរជាតិ
ទំនាក់ទំនងអន្តរជាតិ ជាផ្នែកមួយនៃមុខវិទ្យាវិទ្យាសាស្រ្តនយោបាយ ដែលសិក្សាទៅលើទំរង់ និងរចនាសម្ព័ន្ធនៃទំនាក់ទំនងរដ្ឋ និងរដ្ឋ និងនយោបាយការបរទេសរបស់រដ្ឋទាំងអស់ក្នុងពិភពលោក បច្ចុប្បន្នមានរដ្ឋចំនួន ១៩៤ រដ្ឋ ។
ការសិក្សាពីនយោបាយការបរទេស អំពីរដ្ឋនានា បង្ហាញឱ្យឃើញថាលទ្ធផលចេញមកពីទំនាក់ទំនងអន្តរជាតិ គឺកត្តាអធិបតេយ្យ ដែលជាខែលនៃទំនាក់ទំនងអន្តរជាតិរវាងរដ្ឋ និងរដ្ឋ ។
ឧទាហរណ៍ ៖ ទំនាស់ការទូតរវាងសហរដ្ឋអាមេរិក និងសហព័ន្ធរុស្សី ក្នុងដើមឆ្នាំ២០១៣ ហៅថា Magniski Law ។
ខ-ទំនាក់ទំនងអន្តរជាតិ
ទំនាក់ទំនងអន្តរជាតិ ត្រូវផ្សារភ្ជាប់ជាមួយនឹងការអនុវត្តនីតិអន្តរជាតិសាធារណៈរបស់រដ្ឋនីមួយៗ ។
ឧទាហរណ៍ ៖ រដ្ឋទាំងឡាយមានកាតព្វកិច្ច ត្រូវតែគោរពសាលក្រមតុលាការអន្តរជាតិ ( Internationa Court of Justice ICJ )និងសាលក្រមតុលាការព្រហ្មទណ្ឌអន្តរជាតិ (International Criminal Court ICC )
គ-យុត្តាធិការ ( Jurisdiction )
គ.១.អំពីតុលាការអន្តរជាតិ ( Internationa Court of Justice ICJ )
• បង្កើតឡើងក្នុងឆ្នាំ១៩៤៥
• មានរដ្ឋជាសមាជិកចំនួន ១៩៣
• ទីស្នាក់ការនៅទីក្រុងឡាអេ ប្រទេស ហូឡង់
• សមាសភាពចៅក្រមមានចំនួន ១៥ នាក់ មានអណ្ណតិ្ត ៩ ឆ្នាំ
• បង្កើតឡើងយោងតាមធម្មនុញ្ញាសហប្រជាជាតិ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៤៥ នៅ ទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ ( បញ្ជាក់ថា ធម្មនុញ្ញាសហប្រជាជាតិចូលជាធរមាននៅ ថ្ងៃ ទី២៤ តុលា ឆ្នាំ១៩៤៥ ដែលជាថ្ងៃបង្កើតអង្គការសហប្រជាជាតិ)
គ.២.តុលាការព្រហ្មទណ្ឌអន្តរជាតិ (Internationa Criminal Court ICC )
• បង្កើតឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៧
• ចូលជាធរមាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០២
• មានរដ្ឋជាសមាជិកចំនួន ១២១
• ទីស្នាក់ការនៅទីក្រុងឡាអេ ប្រទេសហូឡង់
• ភាសាផ្លូវការ អង់គ្លេស និងបារាំង ( ភាសា ៦ ទៀត គឺ អង់គ្លេស បារាំង អារ៉ាប់ ចិន រុស្សី អេស្ប៉ាញ )
សកម្មភាពនានារបស់តុលាការនេះអាចដំណើរការទៅបាន គឺដោយសារការបង់ វិភាគទានពីរដ្ឋជាសមាជិក។
គ.៣.ភាពដូចគ្នារវាងតុលាការអន្តរជាតិ ( Internationa Court of Justice ICJ )
និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (Internationa Criminal Court ICC )
• ជាតុលាការពិភពលោក ដែលអនុវត្តច្បាប់មនុស្សជាតិ និងច្បាប់សិទ្ធិមនុស្ស
• តុលាការអន្តរជាតិ ( Internationa Court of Justice ICJ ) និងតុលាការព្រហ្ម
ទណ្ឌអន្តរជាតិ (Internationa Criminal Court ICC ) ធ្វើកិច្ចសហប្រតិបត្តិការ រវាងរដ្ឋ និងរដ្ឋ ដើម្បីសំរេចនីតិវិធីជំនុំជំរះអធិករ។
គ.៤.ភាពខុសគ្នារវាងតុលាការអន្តរជាតិ ( Internationa Court of Justice ICJ ) និង
តុលាការព្រហ្មទណ្ឌអន្តរជាតិ (Internationa Criminal Court ICC )
• តុលាការអន្តរជាតិ ( Internationa Court of Justice ICJ )
ជំនុំជំរះក្តី ( អធិករ ) តែរវាងរដ្ឋ និងរដ្ឋ
• តុលាការអន្តរជាតិ ( Internationa Court of Justice ICJ ) គ្មានយុត្តធិការ (អំណាចផ្លូវច្បាប់ ) ទៅលើរូបវន្តបុគ្គល ឬនីតិបុគ្គលបានទេ
• តុលាការអន្តរជាតិ ( Internationa Court of Justice ICJ ) គឺជាស្ថាប័នយុត្តិធម៌ អចិន្រ្តៃយ៍របស់អង្គការសហប្រជាជាតិ
• តុលាការព្រហ្មទណ្ឌអន្តរជាតិ (Internationa Criminal Court ICC )មិនមែនជា
ស្ថាប័នយុត្តិធម៌អចិន្រ្តៃយ៍របស់អង្គការសហប្រជាជាតិទេ
• តុលាការព្រហ្មទណ្ឌអន្តរជាតិ(Internationa Criminal Court ICC)មានយុត្តាធិការ
ទៅលើបុគ្គលទាំងឡាយដែលប្រព្រឹត្តិនូវអំពើដែលនីតិអន្តរជាតិហាមប្រាម ដូចជា ៖
o ឧក្រឹដ្ឋកម្មប្រល័យពូជសាសន៍ (Genocide )
o ឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិ (Crimes Orgainst Humanity )
o ឧក្រឹដ្ឋកម្មសង្រ្គាម និងឧក្រឹដ្ឋកម្មនៃអំពើឈ្លានពាន
ឧក្រឹដ្ឋកម្មទាំងនេះ គេឱ្យឈ្មោះថាឧក្រឹដ្ឋកម្មអន្តរជាតិ ដែលជាទូទៅបង្កឡើង ដោយ
អ្នកដឹកនាំរដ្ឋតាមរយៈការបង្កើតច្បាប់។
ឧទាហរណ៍ ៖ លោក ហ៊ីសត្លែរ ដើម្បីសំលាប់ជនជាតិ Israel ចំនួន ៦ លាននាក់ ក្នុងទ្វីប អឺរ៉ុប ពីឆ្នាំ១៩៣៨ - ១៩៤៥ ដែលមានឈ្មោះថា “ ច្បាប់កំទេចជនជាតិ ជ្វីស ដែលត្រូវ បាន ដាក់ឆ្លងសភាអាល្លឺម៉ង់ “។
ឧទាហរណ៍ ៖ មេដឹកនាំខ្មែរក្រហម បានរៀបចំគោលការណ៍នៅថ្ងៃទី២០ ខែ ឧសភា ឆ្នាំ ១៩៧៥ ដើម្បីសំលាប់ប្រជាពលរដ្ឋខ្មែរ នាយទាហាន មន្រ្តីរដ្ឋការ និងប្រជាជន ដែលជាមុខ សញ្ញាសត្រូវបដិវត្តន៍។
II-មុខវិជ្ជាដែលសិក្សាទៅលើតួអង្គសំខាន់ៗ នៅក្នុងសហគមន៍អន្តរជាតិ ( International Community IC )
ក.រដ្ឋ (State )
ខ.អង្គការអន្តរជាតិនានា និងបណ្តាអង្គការមិនមែនរដ្ឋភិបាល (International Organization And NGO-Non Governmental Organization ) )
គ.ក្រុមហ៊ុនសាជីវកម្មអន្តរជាតិធំនានា
ឃ.នៅក្នុងករណីខ្លះ បុគ្គលមួយចំនួនក៏មានតួនាទីសំខាន់ផងដែរ នៅក្នុង ទំនាក់ទំនងអន្តរជាតិ
III-អន្តរាគមន៍ និងទំនាក់ទំនងអន្តរជាតិ
អន្តរាគមន៍ដោយកំលាំងយោធាក្នុងរដ្ឋអធិបតេយ្យមួយ ដូចជា ៖
• អន្តរាគមន៍របស់អតិតកងទ័ពសហភាពសូវៀតនៅក្នុងប្រទេសអាប់ហ្គានីស្ថាន ដើម្បីជួយទ្រទ្រង់បដិវត្តន៍ខែមេសា របស់លោក Babrak Kamal ១៩៧៩ ដើម្បីផ្តួលរំលំរបប Moujahadine
• អន្តរាគមន៍របស់កងទ័ពវៀតណាមនៅក្នុងប្រទេសកម្ពុជា ឆ្នាំ១៩៧៩ ដើម្បីផ្តួលរំលំរបបខ្មែរក្រហម
• អន្តរាគមន៍របស់កងទ័ពសហរដ្ឋអាមេរិកក្នុងប្រទេសគុយវេត អន្តរាគមន៍របស់កងទ័ព
សហរដ្ឋអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់
• អន្តរាគមន៍របស់កងទ័ពសហរដ្ឋអាមេរិកក្នុងប្រទេសអាប់ហ្គានីស្ថាន
• អន្តរាគមន៍របស់កងទ័ពបារាំងក្នុងប្រទេស ម៉ាលី
អន្តរាគមន៍ទាំងនេះ បានបង្ហាញឱ្យឃើញនូវបទពិសោធន៍ និងបានដកស្រង់បានពីនីតិទំនាក់ទំនងអន្តរជាតិដូចតទៅ ៖
• រដ្ឋនីមួយៗ មានសិទ្ធិ និងសំណូមពរស្នើសុំជំនួយយោធា និងកងទ័ពបរទេសក្នុង
ស្ថានការចាំបាច់
• អន្តរាគមន៍យោធារបស់រដ្ឋបរទេសនៅក្នុងរដ្ឋអធិបតេយ្យមួយអាចប្រព្រឹត្តិទៅបានក្នុង
ក្របខ័ណ្ឌអង្គការសហប្រជាជាតិ ពិសេសក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិ
• អន្តរាគមន៍យោធារបស់រដ្ឋបរទេសនៅក្នុងរដ្ឋអធិបតេយ្យមួយ គឺមានគោលដៅសំរាប់
រារាំងនូវអំពើឃោរឃៅ អមនុស្សធម៌ ចំពោះប្រជាជនស៊ីវិល ដូចជាការកាប់សំលាប់ប្រជាជន Rwanda ,Bosnia , Congo Dafourt….
• បរិការនៃការអន្តរាគមន៍របស់រដ្ឋបរទេសនៅក្នុងរដ្ឋអធិបតេយ្យមួយ បានក្លាយជាបទ
ពិសោធន៍ និងមាត្រាបំពេញបន្ថែមនៅលើច្បាប់អន្តរជាតិ។
ឧទាហរណ៍ ៖
• អន្តរាគមន៍ ដើម្បីមនុស្សធម៌
• អន្តរាគមន៍ ដើម្បីអន្តរជាតិ
បរិការមានន័យថាជាព្រឹត្តិការណ៍ ហេតុការណ៍ ដែលកើតមានឡើងជំរុញឱ្យព្រឹត្តិការណ៍អ្វីមួយ
IV-តួនាទីរដ្ឋនៅក្នុងទំនាក់ទំនងអន្តរជាតិ និងនីតិអន្តរជាតិ
នៅក្នុងទំនាក់ទំនងអន្តរជាតិ និងនីតិអន្តរជាតិ រដ្ឋត្រូវបានកំណត់ថា ជាអង្គភាព ឬតួអង្គដែលមានលក្ខណៈនីតិបុគ្គលអន្តរជាតិ ដូច្នេះនីតិបុគ្គលអន្តរជាតិមានលក្ខណៈសម្បត្តិដូចតទៅ ៖
ក.ទឹកដីមួយជាកំណត់
ខ.ប្រជាពលរដ្ឋអចិន្ត្រៃយ៍
គ.រដ្ឋាភិបាល
ឃ.មានសមតថកិច្ចក្នុងការសាងទំនាក់ទំនងជាមួយរដ្ឋដទៃ (ការទូត)
លក្ខណៈសម្បត្តិរបស់រដ្ឋទាំង ៤ ខាងលើនេះ គឺចែងក្នុងច្បាប់អន្តរជាតិមួយដែលមានឈ្មោះថា អនុសញ្ញាទីក្រុងម៉ុតតេវីដេអូ ដែលអនុសញ្ញានេះស្តីពីសន្និសិទ្ធិ និងករណីកិច្ចរបស់បណ្តារដ្ឋនានា ធ្វើឡើងនៅថ្ងៃ២៦ ខែធ្នូ ឆ្នាំ១៩៣៣ ប្រទេស អ៊ុរ៉ាហ្គាយ។ អនុសញ្ញានេះ ជាច្បាប់អន្តរជាតិដំបូងដែលចែងអំពីរដ្ឋ។
No comments:
Post a Comment