Friday, March 25, 2016

ទឹកដីមួយជាកំណត់

មេរៀនទី ២
ទឹកដីមួយជាកំណត់
ទឹកដីមួយជាកំណត់របស់រដ្ឋមានន័យដូចម្តេច ?
តាមច្បាប់អន្តរជាតិ គឺមានន័យថា ជាទឹកដីមួយដែលផ្សារភ្ជាប់និងលំហ ចំនួន ៣ គឺ៖
លំហដែនគោក
លំហដែនអាកាស
លំហដែនទឹក
លក្ខណៈពិសេសនៃលំហនីមួយៗ គឺស្ថិតនៅក្រោមច្បាប់អន្តរជាតិ និងច្បាប់ជាតិ ហើយពាក់ព័ន្ធាចេញពីចរន្តនៃទំនាក់ទំនងអន្តរជាតិបាន។
ឧទាហរណ៍ ៖សង្រ្គាមលោកលើកទី១ (១៩១៤.១៩១៨) ស្លាប់ជាង ១៥ លាននាក់
        សង្រ្គាមលោកលើកទី២ (១៩៣៩.១៩៤៥) ស្លាប់ជាង ៧០ លាននាក់
បច្ចុប្បន្នក្រោយសង្រ្គាមលោកលើកទី២ឆ្នាំ១៩៤៥ ដល់ឆ្នាំ២០១៣ នេះ ពិភពលោកកើតជំលោះប្រដាប់អាវុធចំនួន៤៥៦ លើកពាក់ព័ន្ធនឹងបញ្ហាទឹកដីរបស់រដ្ឋនីមួយៗ។
ជំលោះដែនដី ដណ្តើមទឹកដី ដូច្នេះទឹកដីរ្ឋមួយជាកំណត់ គឺត្រូវសិក្សាទៅ លើលំហនីមួយៗ ដើម្បីបានចំណេះដឹងគ្រប់គ្រង និងយថាទស្សន៍។

លំហដែនគោក

លំហដែនគោករបស់រដ្ឋមួយផ្សារភ្ជាប់ទៅនឹងកត្តាព្រំដែន ដែលព្រំដែនរបស់រដ្ឋ នីមួយៗ ពាក់ ព័ន្ធទៅនឹងអធិបតេយ្យ នីតិអន្តរេជាតិ កត្តាភូមិសាស្រ្តនិងប្រវត្តិសាស្រ្ត ។
ឧុទាហរណ៏
ភូមិសាស្រ្តព្រំដែនប្រទេសកម្ពុជា
ផ្ទែដីគោក១៧៦៥២០ គមក្រឡា
ដែនកោះ ៤៥១៥ គម២
សរុប ១៨១០៣៥ គម២
ប្រវែងព្រំដែនគោកជាមួយ
វៀណាម ១២២៨គម២
ថែ ៨០៣ គម២
ឡាវ ៥៤១ គម២
សរុបព្រំដែនគោក ២៥៧២គម២ ។
ប្រវែងព្រំដែនសមុទ្រ
ឆ្នេរសមុទ្រ ៤៦០ គម២
ចំនួនកោះទាំងតូចទាំងធំ ៦៤កោះ
ទទឹងសមុទ្រដែនដី ១២ ម៉ាយ
ទទឹងតមម្លែតភ្ជាប់ ២៤ ម៉ាយ
តំបន់ខ្ពង់រាបបាតសមុទ្រ ១០០ ម៉ាយ(ប្រវែងរហូតដល់ពាក់កណ្តាលសមុទ្រ )
តំបន់សេដ្ឋកិច្ចផ្តាច់មុខប្រវែង ១០០ ម៉ាយ (ប្រវែងរហូតដល់ពាក់កណ្តាលសមុទ្រ )

លំហរដែនទឹក
តំបន់ផ្ទៃទឹកក្នុង
សមុទ្រដែនដី
តំបន់តភ្ជាប់
តំបន់សេដ្ឋកិច្ចផ្តាច់មុខ
តំបន់ខ្ពង់រាបបាតសមុទ្រ
តំបន់នាយសមុទ្រ
ព្រំដែនគោករបស់ប្រទេសនីមួយៗផ្សារភ្ជាប់ទៅនឹងលទ្ធភាពជាច្រើនដូចជា ៖
កត្តាប្រវត្តិសាស្រ្ត
កត្តាភូមិសាស្រ្ត មានវិជ្ជាព្រំដែន
កត្តាបច្ចេកទេសទំនើប មាន វិជ្ជាដែនដី វិជ្ជាដី វិជ្ជាសមុទ្រ (នីតិសមុទ្រ)


លំហរដែនអាកាស

លំហដែនអាកាសនៃរដ្ឋអធិបតេយ្យមួយផ្សារភ្ជាប់នឹងនីតិអន្តរជាតិ ហៅថា នីតិអាកាស (Air Law )
ឬនីតិយន្តហោះស៊ីវិល។
នីតិអាកាសរួមមាន ៖
អនុសញ្ញាវ៉ាសូវី (Warsaw Convention ) ចុះហត្ថលេខាថ្ងៃទី១២ ខែតុលា ឆ្នាំ១៩២៩ នៅទីក្រុង Warsaw ប្រទេសប៉ូឡូញ។
ចូលជាធរមាននៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ១៩៣៣
រដ្ឋជាភាគី ១៥២ ប្រទេស
ភាសាផ្លូវការ ភាសាបារាំង
អនុញ្ញាស្តីពីអាកាសចរអន្តរជាតិ ( Convention on Internatioanl Civil Aviation )
ចុះហត្ថលេខានៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៤៤ ។
ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣
អនុសញ្ញាស្តីពីអាកាសចរស៊ីវិលអន្តរជាតិ (Convention on International Civil Aviation)
មាត្រា ១ ៖ រដ្ឋនីមួយៗ មានអធិបតេយ្យពេញលេញ និងផ្តាច់មុខចំពោះដែនអាកាស
 ដែលស្ថិតនៅពីលើទឹកដីរបស់ខ្លួន។
មាត្រា ៥ ៖ ការហោះហើរដែលមិនមានការជូនដំណឹងជាមុនលើដែនដីរបស់រដ្ឋមួយ(
          Non Scheduled Flights over state  យន្តហោះរបស់បណ្តារដ្ឋនានា
           មានសិទ្ធិហោះ ហើរឆ្លងកាត់ដែនដីរបស់រដ្ឋមមួយផ្សេងទៀត និងមានសិទ្ធិ
  ចុះចតដោយមិនចាំបាច់ស្នើ សុំការអនុញ្ញាតជាមុន ។ ប៉ុន្តែ ទោះជាយ៉ាង
  ណារដ្ឋក៏អាចតម្រូវឱ្យចុះចតបានដែរ។
មាត្រា ៦  ៖ គ្មានសេវាដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិណាមួយ អាចធ្វើប្រតិបត្តិការហោះ
ហើរពីលើឬក្នុងដែនដីនៃរដ្ឋមួយបានឡើយលើកលែងតែមានកិច្ចព្រមព្រៀង
ពិសេសរវាងរដ្ឋ និងរដ្ឋ។
ជាទូទៅ នៅក្នុងនីតិអន្តរជាតិ កិច្ចព្រមព្រៀងត្រូវធ្វើឡើងដោយរដ្ឋ
  បុគ្គល ឬក្រុមហ៊ុនឯកជន គ្មានសិទ្ធិធ្វើកិច្ចព្រមព្រៀងទេ។
មាត្រា១០៖ (ការចុះចតលើព្រលានយន្តហោះដោយបង់ពន្ធ Landing at
Customs Airport) រដ្ឋមួយអាចតម្រូវឱ្យយន្តហោះស៊ីវិលមួយចុះចត
ហោះហើរ និងហោះចេញពីព្រលានយន្តហោះដែលបង់ពន្ធ ប៉ុន្តែ ក៏អាច
តម្រូវឱ្យយន្តហោះមួយហោះចេញពីព្រលានបង់ពន្ធនោះភ្លាមៗ បានដែរ
ក្នុងករណីចាំបាច់។
មាត្រា ១២ ៖ រដ្ឋនីមួយៗ ត្រូវតាក់តែងច្បាប់ហោះហើររបស់រដ្ឋខ្លួនឱ្យសមស្របទៅនឹង
មាត្រាទាំងឡាយដែលមានចែងនៅក្នុងអនុសញ្ញាអាកាសចរស៊ីវិលអន្តរជាតិ។
មានទ្រឹស្តីពីរដែលបានចែងខុសគ្នារវាងនីតិជាតិ និងនីតិអន្តរជាតិ
ទ្រឹស្តីទី ១ ឈ្មោះថា ទ្រឹស្តីឯកត្តនិយម  (Monism) ទ្រឹស្តីនេះចែងថា នីតិអន្តរជាតិ និងនីតិជាតិមានទំនាក់ទំនងត្រង់ថា ប្រសិនបើមាត្រាខ្លះនៃនីតិអន្តរជាតិប៉ះទង្គិចនឹងនីតិជាតិ (រដ្ឋធម្មនុញ្ញច្បាប់កំពូលរបស់ជាតិ) នោះមាត្រាខ្លះនៃនីតិអន្តរជាតិត្រូវតែនិរាករណ៍ ឬត្រូវទុកជា ខ រក្សាសិទ្ធិ ( Reservation)។
ចំពោះទ្រឹស្តីទ្វិនិយម (Dualism) លើកហេតុផលថា នីតិជាតិនិងនីតិអន្តរជាតិត្រូវតែបន្ស៊ីគ្នា ពីព្រោះនីតិជាតិ មិនអាចខ្វះនីតិអន្តរជាតិបាន ឯនីតិអន្តរជាតិមិនអាចខ្វះនីតិជាតិបាន។
ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣

មាត្រា ១៦ ៖ អាជ្ញាធររបស់រដ្ឋនីមួយៗ មានសិទ្ធិឆែកឆេរ និងត្រួតពិនិត្យលើជើងហោះ
   ហើររបស់យន្តហោះស៊ីវិលអន្តរជាតិនានា រួមទាំងការចុះចតទៀតផង  
   ដោយគ្មានរងចាំពេលវេលាឡើយ។
មាត្រា ២៤ ៖ យន្តហោះស៊ិវិលអន្តរជាតិដែលហោះមកកាន់ ឬឆ្លងកាត់ដែនដីរបស់រដ្ឋ
   មួយ នៅក្នុងករណីខ្លះគួរតែត្រូវបានអនុញ្ញាតមិនឱ្យបង់ពន្ធជាបណ្តោះ
   អាសន្ន។
    ប្រេងសាំងយន្តហោះគ្រឿងបន្លាស់យន្តហោះសម្ភារៈនានា និងហាង
   ទំនិញ(Custom duty) ដែលនៅក្នុងយន្តហោះ មិនត្រូវបានជាប់ពន្ធ ការ
   ត្រួតពិនិត្យ។
មាត្រា ២៩ ៖  មនុស្សចេញដំណើរហោះហើរជាលក្ខណៈអន្តរជាតិ ជាទូទៅអាកាសយា
    និកចាំបាច់ត្រូវធានាថាយន្តហោះនេះអាចហោះហើរបានដោយគ្មានគ្រោះ
    ថ្នាក់ ( Airworthy) យន្តហោះបានចុះបញ្ជីត្រឹមត្រូវ ហើយឯកសារពាក់
    ព័ន្ធដទៃទៀត ក៏ត្រូវយកតាមយន្តហោះផងដែរ ដូចជា ៖
o វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីយន្តហោះ
Certificate of Registration
o វិញ្ញាបនបត្របញ្ជាក់ប័ណ្ណបើកបរផ្លូវអាកាស Crew Licence
o វិញ្ញាបនបត្របញ្ជាក់ការហោះហើរបានដោយគ្មានគ្រោះថ្នាក់
Certificate of Registration Airworthiness
o បញ្ជីឈ្មោះអ្នកដំណើរ       ឈ្មោះទីកន្លែងដែលយន្តហោះចេញ
ដំណើរ និងចុះចត Passenger names Place of boarding and destination
o សៀវភៅកត់ត្រាទិសដៅហោះហើរ Journey Logbook
o វិញ្ញាបនបត្រប្រើប្រាស់វិទ្យុទាក់ទង Radio  Licence
o បញ្ជីរាយឈ្មោះឥវ៉ាន់ Cargo manifest

No comments:

Post a Comment