Monday, June 13, 2016

បង្រ្កាបមុនដើម្បីឈ្នះ

ល្បិច(វាយមុនឈ្នះ) ឬ(ធ្វើសកម្មភាពមុនដើម្បីបង្រ្កាប)គឺជាការិះរក មធ្យោបាយ​ដណ្តើមឱកាស ឲ្យបានមុន គឺរហ័សជាងគូរប្រកួតមួយជំហ៊ាន តែមិនមែនបានន័យថាជាការប្រកួតប្រជែងដោយសន្តិវិធី (អ្នកទៅដល់មុនឈ្នះ)នោះទេក៏ពុំមែនក្នុងស្មារតីព្រមព្រៀងគ្នា (អ្នកទៅដល់មុនជាស្តេច អ្នកទៅដល់ក្រោយជាមន្រ្តី)ក៏ទេដែរ។ ពីព្រោះ​(បង្រ្កាបមនុស្ស) ដើម្បីឈ្នះគឺត្រូវតែ(ធ្វើសកម្មភាពមុន) ពេលនោះធម្មតាទេវា​ត្រូវ​តែមានការប្រយុទ្ធគ្នា ដ៏ស្វិតស្វាញមួយ បើមិនជោគជ័យ គឺបរាជ័យ ដូចច្នេះអ្វីដែលហៅថាៈ យុត្តិធម៌, ការស្រឡាញ់, ធម៌មេត្តាឬការអាណិតអាសូរវាមិនអាចកើមានឡើង
នៅក្នុងចន្លោះរវាងយើងនិងសត្រូវជាដាច់ខាត។ ក្រឡេកមើលប្រវត្តិសាស្រ្ត សម្លឹងមើលពិភពលោក ស្ទើរគ្មានមនុស្សណាគ្មានមនុស្សណាម្នាក់ ដែលថាគ្មានគំនិតចង់“ លេបផលម្នាក់ឯង“ នោះទេ ពេល ណាក្តី ទីណាក៏ដោយ សុទ្ធតែមានរឿងបែបនេះកើតឡើង។ ឲ្យតែមានការដណ្តើម ត្រូវមានការ(បង្រ្កាប)  ដណ្តើមធំ(បង្រ្កាបធំ) ដណ្តើមតុច“ បង្រ្កាបតូច“ ទោះបីជាត្រូវបង្ហូរឈាមក៏ដោយចុះ និយាយរួម(របស់យើង, ត្រូវតែជារបស់យើង របស់អ្នកឯង ក៏ត្រូវតែក្លាយជារបស់យើង)វត្ថុបំណងបែបនេះ  គឺផ្តើមចេញពី ប្រភព “អាត្មានិយម“  នោះឯង ។

អាត្មានិយម វាជាចរិតធម្មជាតិរបស់មនុស្ស ក៏ជាភាពស្មុគស្មាញដែលបន្តរបន្សល់នៅក្នុងសង្គមប្រវត្តិណសាស្ត្រកន្លងមកដែលហៅថា៖ (មិនលំអៀងមិនអាត្មានិយម) វាគ្រាន់តែជាភាសារបោកប្រាស់ និងជាសំដីនិយាយឲ្យពិរោះស្តាប់របស់មនុស្សដែលក្រោយពីបានបាយយ៉ាងពេញមាត់ផឹកយ៉ាងពេញពោះតែប៉ុណ្ណោះការនិយាយឲ្យពិរោះស្តាប់ វាមិនធ្វើឲ្យខូច ផលប្រយោជន៍ខ្លួនទេ តែវាអាចប៉ះពាល់ដល់អ្នកដទៃ។   ធ្វើសកម្មភាពមុនដើម្បីបង្រ្កាបវាជាវិធី“ រហ័សវៃយឺត“តែត្រូវវាយរបៀបណា? គឺត្រូវមើលថា អ្នកដែលត្រូវវាយជាមនុស្សប្រភេទណាមានស្ថានភាពយ៉ាងម៉េច? រឿងបែបនេះមាន កើតឡើងច្រើនណាស់ ឲ្យតែយក ចិត្តទុកដាក់តាមដាន ហើយមានការសម្រេចចិត្តនិងស្មារតីឈានទៅ មុខពិជាអាចធ្វើបានយ៉ាងល្អ ។

ឱកាសដែលអាចប្រើប្រាស់ល្បិចកលនេះមានគ្រប់ពេលវេលា ចំណែកនៅក្នុងប្រវត្តិសាស្រ្តដែល បានកត់ត្រាទុកភាគច្រើនសុទ្ធតែជា ប្រភេទរឿង ដែលទាក់ទងនិងកិច្ចការយោធា ឬ កិច្ចការនយោបាយ ។ រឿងឆ្ងាយមិនបាច់និយាយ ទីរហោឋានពេកមិនបាច់រំលឹក និយាយតែចំពោះអ្នកដែលយើងធ្លាប់ដឹងធ្លាប់ឮដូចជាលី-ស៊ឺម៉េង​ដណ្តើម​យកក្រុងវូម៉ែនអ៊ូ-ជឺធៀនកំទេចស្តេចលី-លូវេជិនប្លន់រាជបល្ល័ងម្ចាស់ក្សត្រី។ ឈឺស៊ីសម្លាប់គួង-ជូ,ខុង-ម៉េងប្រើបញ្ញាដណ្តើមយកខេត្តហាន។

-ជុងស៊ឺ-ម៉ាកាយប្រើល្បិចចាប់ម៉ឺងតាក់ គឺសុទ្ធតែប្រើវិធី(រហ័សវៃយឺត) ដណ្តើមយកជោគជ័យ។មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតគឺ(ប៉ានឆាវបង្រ្កាបតំបន់ ស៊ី-អ៊ី) ។

(ប្រវត្តិពិត) ប៉ានឆាវនារជ្ជាកាលហា គឺជាយុវជនម្នាក់ដែលមានចិត្តអង់អាច និងសេចក្តីក្លាហាន ក្រោយពី“ ក្រវាត់ជក“ បំណងចង់ធ្វើឲ្យុខ្លួនល្បីឈ្មោះនៅនគរក្រៅចង់សម្រេចកិច្ចការអ្វីមួយឲ្យវាល្បីល្បាញខ្ទរខ្ទាដល់ដល់ព្រះនគរ ។

មានម្តងនោះស្តេចហានបានតែងតាំងគេជាជំនួការអមជាមួយ លោកគួ-ស៊ុនតំណាងរាជទៅស៊ី-អ៊ី(ក្នុងតំបន់ស៊ីងជាងបច្ចុប្បន្ន) ពួកគេបានទៅដល់នគរជីន-សាននគរនេះជានគរជិតខាងជាមួយនគរ សុង-លួជាចំណុចដែលអាណាចក្រកហាន និងនគរ សុង-លូ កំពុងតែដណ្តើមគ្នា ។  ស្តេចនគរនេះព្រះនាមសឺនៅក្រោមការគំរាមកំហែងរបស់នគរធំទាំងពីរស្តេចសឺមិនអាចសម្រេចចិត្តបានថាគួរចងសម្ព័ន្ធ និងនគរណាមួយឡើយថ្ងៃនេះឃើញតំណាងរាជទូតនគរហានមដល់ស្តេចសឺទទួលយ៉ាងរាក់ទាក់និងជិតដល់បំផុតហើយគិតថា៖និងឆ្លៀតឱកាសនេះកសាងទំនាក់ទំនងជាមួយនគរហានតែម្តង។
មិនបានប៉ុន្មានថ្ងៃផង ភាពរាក់ទាក់បែបនេះ ស្រាប់តែប្រែក្លាយទៅជាសោះអង្គើយ។

ប៉ាន់-ឆាវឃើញសភាពបែបនេះយល់ថាវាខុសប្លែកពីធម្មតាក៏កើតការសង្ស័យរួចក៏និយាយទៅកាន់កូនចៅដែមកជាមួយ៖

-ពិតជាចម្លែកណាស់បងប្អូនចាប់អារម្មណ៍ទេមុននេះស្តេចជីង-សានទទួលពួកយើងរាក់ទាក់បំផុតឥឡូវស្រាប់តែផ្លាស់ប្តូរមកសោះអង្កើយរឿងនេះប្រាកដជាមានមូលហេតុអ្វីហើយខ្ញុំគិតថា៖ប្រហែលជាខាងនគរសុង-លូ បានបញ្ជូនរាជទូតមកដល់ទីនេះហើយ ឥឡូវពិតជាកំពុងធ្វើការប្រកួតប្រជែង ជាមូយពួកយើងខាងការទូត ដែលធ្វើឲ្យស្តេច​ជីង-សានរារែកក្នុងព្រះទ័យមិនអាចសម្រេចចិត្តថាគួរតែដើរតាមផ្លូវណាតាមផ្លូវហានឬក៏ផ្លូវសុង-លូ?

ពិសេស ការប្រកាន់ឥរិយាបថរបស់ ពួកគេ អាចសំគាល់បានយ៉ាងងាយបំផុត ។ប៉ាន-ឆាវបានធ្វើការវិភាគសភាពការណ៍បែបនេះអ្នកទាំងអស់គ្នាក៏ឯកភាពតាមការយល់ឃើញរបស់គេដែរ ប៉ាន់-ឆាវ បន្តរ៖ -បើដូចច្នេះមែនពួកយើងកំពុងតែថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់ហើយ។ ប៉ាន-ឆាវក៏ប្រញ៉ាប់ហៅអ្នកបំរើដែលជាជនជាតិ  ហ៊ូនោះឲ្យចូលមកជួបរួចគំរាម៖ -យើងមានពាក្យខ្លះសួរឯងឯងត្រូវឆ្លើយឲ្យបានច្បាស់និងស្មោះត្រង់បំផុតយើងនិងឲ្យរង្វាន់ឯងយ៉ាងពេញចិត្តបំផុតយើងនិងកាប់ឯងឲ្យដាច់ជាពីរកំណាត់ស្តាប់បានទេ?

ប្រាប់មក! តើពួករាជទូតសុង-លូមកដល់ប៉ុន្មានថ្ងៃហើយ មានគ្នាប៉ុន្មាននាក់ ឥឡូវស្នាក់នៅកន្លែងណា? ជនជាតិហ៊ូនេះជាមនុស្សដំឡូងមូសស្រាប់ គ្រាន់តែត្រូវប៉ាន់-ឆាវ គំរាមប៉ុណ្ណឹងភ័យឡើងរួញខ្លូនដូចឌុកឌឿ ក៏រៀបរាប់ប្រាប់ ប៉ាន-ឆាវ គ្មានចន្លោះ ។

ស្តាប់ចប់ប៉ាន-វយល់ថាសភាពការណ៍ពេលនេះពិតជាធ្ងន់ធ្ងរទឹកឡើងដល់ច្រមុះភ្លើងឆេះ​​ ដល់ចិញ្ចើមហើយក៏ប៉ុន្តែគេគ្មានតក់ ស្លុតបន្តិចបន្ទួចឡើយ ពេលនេះនៅជាមួយគេមានកម្លាំងទ័ពតែ៣៦នាក់ប៉ុណ្ណោះប៉ាន់-ឆាវ ប្រមូលផ្តុំពួកគេទាំងអស់ឲ្យជុំគ្នា…….។ ហើយក៏បើកអង្គប្រជុំជាំបន្ទាន់មួយជាតំបូង គឺចាប់ជនជាតិហ៊ូនោះចងទុកមួយកន្លែងការពារកុំឲ្យទៅរាយការណ៍បន្ទាប់មកក៏ក្រាលកន្ទេលអង្គុយផឹកផ្ទាល់ដីតែម្តង ។

កំពុងតែផឹកយ៉ងសប្បាយស្រាប់តែប៉ាន់-ឆាវងើបឈរឡើងរួចនិយាយទៅកាន់អ្នកទាំងអស់គ្នាដោយក្តីរំភើបៈ-ពួកយើងជាជនជាតិហានហេតុអ្វីបានជានាំគ្នាមកដល់​វាល​ខ្សាច់នេះ? គឺចង់សម្រេចកិច្ចការខ្លះដល់នគរប្តូរយកផលប្រយោជន៍តិចតួចក៏ប៉ុន្តែពេលនេះពួកយើងត្រូវឡោមព័ទ្ធហើយទៅមុខក៏មិនរួចថយក្រោយក៏មិនកើតពេលទើប មកដល់ស្តេចជីងគួសមយ៉ាងណាចំពោះពួកយើងនោះទាំងអស់គ្នាដឹងស្រាប់ហើយប៉ុន្មានថ្ងៃនេះ ខាងសុង-លូក៏បានបញ្ជូនរាជទូត មកដល់ដែរអាកប្បកិរិយារបស់គេក៏ផ្លាស់ប្តូរទៅជា សោះអង្គើយនេះសរបញ្ជាក់ឲ្យឃើញថាគេពិតជាមានគំនិតមិនល្អ ចំពោះពួកយើងហើយបើសិនជាគេដើរមួយជំហ៊ានទៀតគឺចាប់បញ្ជូន ពួកយើងទៅនគរសុងលូពិតជាវីវរធំហើយដល់ពេលនោះ ពួកយើង ពិតជាស្លាប់គ្មានដីកប់សូម្បីតែសាកសពក៏ត្រូវឆ្កែចចកហែកស៊ីដែរស្ថានភាព ពេលនេះកានតែធ្ងន់ធ្ងរឡើងៗ បងប្អូនទាំងអស់គ្នាជួយគិតមើលតើធ្វើយ៉ាងណាទើបអាចរួចផុតពីមាត់ខ្លាបាន?

ឮនិយាយបែបនេះ អ្នកទាំងអស់គ្នាក៏សម្លឹងមើលមុខគ្នា ក្នុងចំណោមនោះម្នាក់និយាយ៖
-រឿងរ៉ាវដល់ថ្នាក់នេះទៅហើយ ទុកឲ្យលោកម្ចាស់ជាអ្នកសម្រេចទៅចុះ ។
-ត្រូវ ! ពួកយើងដើរតាមលោកម្ចាស់ទាំងអស់គ្នា! និយាយព្រមតែម្តង ។
ប៉ាន់-ឆាវ បន្តរៈ

-ពេលនេះ មានតែផ្លូវពីរប៉ុណ្ណោះត្រូវជ្រើសរើសឬមួយក៏រត់ឬមួយក៏ប្រយុទ្ធ តែបើរត់ក៏រត់រកសេចក្តីស្លាប់ដែរ ព្រោះថាយើងមានគ្នាតែជាង៣០នាក់ប៉ុណ្ណោះ សួរថាតើអាចរត់ទៅដល់ទីណា? ខ្លាចមិនទាន់ទាំងបានពាក់កណ្តាលផ្លូវផងត្រូវសម្លាប់បាត់អស់ទេហើយខ្ញុំយល់ថាមានតែបធ្យោបាយមួយប៉ុណ្ណោះគឺត្រូវតែប្រយុទ្ធអ្នកណាវៃមុនពិតជាឈ្នះ បើយើងមិនចូលរូងខ្លាម្តេចនិងចាប់ខ្លាបានទាំងអស់គ្នាយល់ស្របទេ?

-យល់ព្រម !
-ល្អយើងដឹងថាពួករាជទូតសុង-លូមានគ្នាប៉ុន្មាននាក់ហើយស្នាក់នៅទីណា។ យប់នេះយើងចាត់ការតែម្តងពេលនោះ ពួកវានិងស្លន់ស្លោរ ព្រោះឥឡូវនេះពួកវាកំពុងបានចិត្តសម្បើមដៃណាស់ មិនស្មានថាពួកយើងមានការសម្រេច ចិត្តនិងសកម្មភាពបែបនេះទេដូច្នេះ ពិតជាគ្មានការប្រុងប្រយ័ត្នចំពោះការ វាយឆ្មក់របស់ពួកយើងឡើយទំរាំតែដឹងគឺវាចប់កិច្ចការបាត់ទៅហើយពេល ដោះស្រាយពួកអាចោលម្សៀតនេះ ចប់ហើយ  ស្តេចជីង ពិតជាយល់ព្រមដើរ តាមពួកយើងដោយស្លាប់ចិត្តមិនខានបែបនេះក្តីបំណងរបស់ពួកយើងមិន បានជោកជ័យហើយឬ?    ម្នាក់នោះក៏ហារមាត់និយាយ៖      
រឿងនេះវាធំដុំណាស់វាប៉ះពាល់ដល់ទំនាក់ទនងការទូតយកល្អគួរតែពិភាក្សា ជាមួយលោកម្ចាស់គួរជាមុនសិន

 –ឈើយ! ប៉ាន់-ឆាវ ក្តៅឆេវនិយាយទាំងក្តៅក្រហាយ៖  – គ្រោះល្អ,គ្រោះអាក្រក់ជោគជ័យឬបរាជ័យគឺសម្រេចគ្នានៅក្នុងយប់នេះឯង លោកម្ចាស់គួរជាអ្នករៀនសូត្រមានចរឹតទន់ខ្សោយបើគេដឹងរឿងនេះពិតជានៅធ្វើសង្រ្គាម ត្រជាក់មិនខានឲ្យតែចូលរឿងចរចារពិភាក្សាពិតជាយប់វែង សុប៉ិនច្រើន ហើយចៃដន្យផែនការរបស់ពួកយើងត្រូវលេចឮទៅក្រៅមិនវីវរធំទៅហើយ?ហើយក៏បែរមុខមកាន់អ្នកទាំងអស់គ្នា រួចនិយាយ៖ -អ្នកទាំងអស់គ្នាយល់ថាត្រូវឬទេហេតុអ្វីយើងត្រូវយកជីវិតរបស់ខ្លួនទៅផ្ញើ​លើ​ជន​ម្នាក់ដែលមិនហ៊ានទាំងអារករមាន់ផងនោះ? ដល់តំណាក់កាលចុងក្រោយនេះទៅហើយនៅសង្ឃឹមថាអាចចរចារបានឬយ៉ាងម៉េច?

ត្រូវ! ស្រែកឯកភាពទាំងអស់គ្នាតែម្តង -សម្រេចចិត្តតាមលោកម្ចាស់ ប្រយុទ្ធប្តូរស្លាប់រស់ជាមួយពួកវាឲ្យដឹងស ខ្មៅម្តង។ ទាំងអស់គ្នាក្តាប់ដៃ ខាំមាត់ទឺកចិត្តអង់អាចឡើង ដល់កំរិតរួចក៏ប្រញ៉ាប់ប្រញ៉ាល់ផ្លាស់ប្តូរ សម្លៀកបំពាក់ទាញអាវុធមកកាន់គ្រប់​ដៃរង់ចាំទទួលបញ្ជាចេញដំណើរ ។ មិនយូរប៉ុន្មាន មេឃក៏ងងឹតភាពងងឹតនៅពេលយប់មើលអ្វីក៏ឃើញតែស្ទុងៗប៉ុណ្ណោះសន្ធឹកខ្យល់បក់វូៗកួចខ្សាច់ហើរមកប៉ះពេញមុខកូនប្រុសដ៏អង់អាចក្លាហានមួយក្រុមនេះបានលបលួចចូលទៅដល់ជំរុំស្នាក់អាស្រ័យរបស់ពួករាជទូតសុង-លូ,ប៉ាន់-ឆាវបានបែងចែកកម្លាំងត្រៀមប្រយុទ្ធជាស្រេច​​ទាំង៣៦នាក់ចែកចេញ ជាពីរក្រុម ១០នាក់លាក់ខ្លួន  នៅខាងក្រៅដៃកាន់ស្គរគ្រប់គ្នា ដល់ពេលនោះ ត្រូវ “វាយកម្លា” ។  ប៉ាន់-ឆាវ ក៏ខ្សឹបប្រាប់ពួកគេ៖ -ឲ្យតែឃើញក្នុងជំរុំមានភ្លើងឆេះត្រូវប្រឹងវាយស្គរនិងស្រែគំហកកុំឈប់ឲ្យសោះរហូតទាល់តែទទួលបាន ជោគជ័យទាំងស្រុងចាំឈប់ ។

ក្រៅពីនេះសល់គ្នាជាងម្ភៃនាក់ដោះអាវអាក្រាត់ផ្នែកខាងលើទាំងអស់គ្នាដៃកាន់កាំបិតក្រោមការដឹកនាំរបស់ប៉ាន់-ឆាវប្រៀបបាន  និងខ្លាកំណាចចុះពីភ្នំ សម្រុកចូលជំរុំពួកសុង-លូតែម្តង ដុតជំរុំបណ្តើរស្រែកបណ្តើរជួបសេះកាប់ផូង ស្ទាបប៉ះមនុស្ស មានអាវចាក់វ៉ឹបពេលនេះពួករាជទូតសុង-លូទាំងអស់កំពុងតែដេក សុប៉ិននៅក្នុងភួយនៅឡើយស្រាប់តែត្រូវសម្លេងវាយប្រហារស្រែកឲ្យភ្ញាក់ ស្លន់ស្លោរពេកក្រៃក្រឡេកទៅឃើញមនុស្សគ្មានពាក់អាវមួយក្រុមកាប់ឆ្វេង ចាក់ស្តាំឮសំឡេងស្គរលាន់ឮដូចរន្ទះសម្លេងសម្លាប់កងរំពងជ្រែកយប់ងងឹត ចង់បោលតែគ្មានផ្លូវរត់ ចង់ប្រយុទ្ធក៏រកអាវុធមិនឃើញ នៅពីមុខជាខ្លាកំណាចនៅពីក្រោយគឺភ្លើងដ៏សន្ធោសន្ធៅ ហេតុនេះហើយ ដូចសត្វជ្រូកដែលធ្លាយទ្រុង ខ្លះរត់ទៅលិច ខ្លះបោលទៅកើត ខ្លះត្រូវស្លាប់ដោយភ្លើងឆេះ ខ្លះត្រូវសម្លាប់ដោយកាំបិត តែកន្លះនាក់ក៏រត់មិនរួចដែរ មនុស្សជាវមួយរយនាក់ត្រូវស្លាប់ អស់គ្មានសល់។

ដល់ព្រឹកឡើង ប្រមូលកម្លាំងត្រួតពិនិត្យ ឃើញត្រូវរបួសប៉ុន្មាននាក់ដែរតែនៅគ្រប់ចំនួនទាំងអស់ ពិតជាទៅគ្នា៣៦នាក់ មកវិញ១៨គូមែន។រួចរាល់អស់ហើយទើបយករឿងនេះទៅរាយការណ៍ឲ្យលោកម្ចាស់គួ-ស៊ុន មិនខុសមែនគ្រាន់តែឮភ្លាម ភ្ញាក់ក្រញ៉ាងផ្លាស់ប្តូរទឹកមុខតែម្តង ។

ប៉ាន-ឆាវ យល់ពីចិត្តគំនិតរបស់គេ ក៏បបួលទាំងអស់គ្នាស្រែកព្រមគ្នាថា៖
-ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកម្ចាស់ យើងបានសំរេចភារៈកិច្ចដ៏ត្រចះ ត្រចង់ដល់នគរ ។ ក្រោយពីបានស្រែកអបអរមក ទើបលោកម្ចាស់គួរផ្លាស់ប្តូរ ទឹកមុខមកជាសប្បាយរីករាយវិញ ។​ ប៉ាន់-ឆាវ ក៏ដឹកនាំអ្នកទាំងអស់គ្នា ទៅកាន់រាជតំណាក់ស្តេច ជិង-សានរួចបោះក្បាលពួករាជទូតសុង-លូ ទៅដីព្រូសបង្ហាញជិង ស្តេចជិង-សានត្រូវធ្វើឲ្យភ័យឡើងស្លេកមុខលោះព្រលឹង សេនាឆ្វេងស្តាំក៏បញ្ឈរ ភ្នែកស្លាក់វាចារគ្រប់គ្នាដែរ ។

តែប៉ាន់-ឆាវគ្មានអំនួតបន្តិចណាទេ គេប្រើពាក្យទន់ភ្លន់ទៅលួងលោមនិងផ្សព្វផ្សាយជំហរនយោបាយរបស់រាជការហានដល់ពួកគេ ហេតុនេះស្តេចជិងក៏យល់ព្រមទាំងកាយ​សប្បាយទាំងចិត្តស្លាប់ទាំងគំនិតដើរតាម ផ្លូវនគរហាន នាពេលនោះតទៅ ៕

No comments:

Post a Comment